កម្ពុជា-ជប៉ុន ពិភាក្សាការបង្កើត (BCT) និងការទាក់ទាញ​ក្រុមហ៊ុនសាជីវកម្មធំៗ​មកវិនិយោគនៅកម្ពុជា

តូក្យូ: កម្ពុជា-ជប៉ុនផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) ដែលផ្តោតលើការលើកកម្ពស់ បរិយាកាសវិនិយោគ ការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងការទាក់ទាញក្រុមហ៊ុនសាជីវកម្មធំៗ ក៏ដូចជាសហគ្រាសធុនតូច និង មធ្យមរបស់ជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារកម្រិតខ្ពស់ជាមួយ លោក Norihiko ISHIGURO ប្រធាន និងជានាយកប្រតិបត្តិនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅទីស្នាក់ការកណ្តាលរបស់…

កុមារជិត ១៣០នាក់ ចូលរួមប្រកួតតេក្វាន់ដូ WT ពានអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦

កុមារា-កុមារីប្រមាណ ១៣០នាក់ មកពី ១៥សមាគម/ក្លិប បានចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦ កាលពីចុងសប្ដាហ៍កន្លងទៅ នៅខេត្តសៀមរាប។ លោក យីវ វណ្ណឌី គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ពានរង្វាន់អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាបនេះ ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដោយផ្ដោតលើកុមារ ៣កម្រិតអាយុ រួមមានកម្រិតកុមារអាយុក្រោម ៩ឆ្នាំ, អាយុក្រោម ១១ឆ្នាំ និងអាយុក្រោម ១៤ឆ្នាំ ខណៈឆ្នាំនេះ ទាំងវិញ្ញាសាប្រយុទ្ធ និងមេគុនមានសរុបចំនួន ៣៧វិញ្ញាសា។ លោកបន្ដថា…

ប្រធានសមាគម៖ កម្ពុជាក្លាយជាទីផ្សារចាប់អារម្មណ៍ពីធុរកិច្ចបរទេស ទោះបីមានជម្លោះព្រំដែន និងបញ្ហាសកល

ប្រធានសមាគមក្នុងស្រុកមួយបានមើលឃើញថា ប្រទេស​កម្ពុជាកំពុងក្លាយជាទីផ្សារដែលចាប់អារម្មណ៍ពីបណ្តាប្រទេសដៃគូនានា លើការធ្វើធុរកិច្ច តាមរយៈការស្វែងរកដៃគូពាណិជ្ជកម្ម ការចែកចាយផលិតផល និងបរិយាកាសវិនិយោគ ទោះបីស្ថានភាពព្រំដែនកម្ពុជា-ថៃ មិនទាន់មានភាពប្រាកដប្រជា ជាប់១ឆ្នាំកន្លងមក និងបញ្ហា​សកលជាច្រើនទៀត​ក៏ដោយ ។ លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបការផ្គូរផ្គងអាជីវកម្មរវាងធុរកិច្ចកម្ពុជា-កូរ៉េ នៅចុង សប្តាហ៍កន្លងមកថា កម្ពុជាមានទីផ្សារបើកចំហរ និងមានលក្ខណៈប្រកួតប្រជែង រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពី បរទេស, ក្នុងន័យនេះប្រជាជនកម្ពុជាមានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទ ទៅតាមតម្រូវការរបស់ខ្លួន ដោយផ្អែកលើតម្លៃ អនាម័យ គុណភាព និងបរិមាណ ដែលជាកត្តាចម្បងក្នុងការសម្រេចចិត្តទិញ…

អគ្គលេខាធិការ អ.ស.ប ប្រគល់មេដាយឆ្នើមដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ៣រូបដែលបានពលីជីវិត

ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) អមដោយថ្នាក់ដឹកនាំ និងមន្ត្រីការទូតស្ថានបេសកកម្ម ព្រមទាំងអនុព័ន្ធយោធា និងជំនួយការអនុព័ន្ធយោធា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមក្នុងពិធីប្រគល់មេដាយ Dag Hammarskjöld Medal ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការ អ.ស.ប ក្នុងទីក្រុងញូវយ៉ក ក្រោមអធិបតីភាពរបស់អគ្គលេខាធិការ អ.ស.ប។ ពិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រគល់មេដាយដល់កងកម្លាំងសន្តិភាពឆ្នើម ក្នុងការបំពេញភារកិច្ច និងដើម្បីសម្តែងការចូលរួមរំលែកទុក្ខ និងដឹងគុណដល់កងកម្លាំងរក្សាសន្តិភាព និងបុគ្គលិកស៊ីវិលរបស់ អ.ស.ប ដែលបានពលីជីវិត…

សម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត

ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះថា នៅស្ទើរតែគ្រប់កិច្ចប្រជុំ ឬពិធីសំណេះសំណាលនានា ទាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែក្រើនរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋានអំពីការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams ដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online…

សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកណ្តាល ប្រមាណជាង១ពាន់នាក់ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំណើរឆ្ពោះមកមូលដ្ឋាននេះជាការធ្វើគណនេយ្យភាពជាមួយអង្គបោះឆ្នោត ខណៈកន្លងមកសមាជិកព្រឹទ្ធសភា ស្ទើរតែមិនចុះតាមមូលដ្ឋាន ដូច្ចេះហើយទង្វើនេះត្រូវផ្លាស់ប្តូរ មិនអោយឈរឈ្មោះតទៅទៀតទេ ចំពោះសមាជិកាព្រឹទ្ធសភាណាដែលមិនចុះទៅមូលដ្ឋានជួបជាមួយប្រជាជន ដែលមិនឆ្លើយតបការខិតខំនៅមូលដ្ឋាន។…

កម្ពុជា​យកយន្តការ UN ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ​បន្ទាប់​ពី​ជម្រើស​ទ្វេភាគី​អស់​លទ្ធ​ភាព

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌​មាន​នៅ​ថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ២០២៦នេះថា ការ​ដែលកម្ពុជាជ្រើស​រើស​យក​យន្ត​ការ​ផ្សះ​ផ្សា​ដោយ​បង្ខំ​ ( Compulsory Conciliation) ក្រោមអនុសញ្ញា អង្គការសហប្រជាជាតិ UNCLOS ដើម្បី​ដោះ​​ស្រាយ​ការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ដោយសារ​កម្ពុជា​មើល​ឃើញ​ច្បាស់​ និងខិតខំអស់លទ្ធភាព​ក្នុងការ​ចរចាទ្វេភាគីជាមួយថៃ ជាពិសេស​ភាគីថៃបានសម្រេច​លុប​ចោល​អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ជាឯកតោភាគីដែលនេះជាយន្តការ​ទ្វេ​ភាគី​តែ​មួយគ​ត់សម្រាប់ប្រទេសទាំងពីរក្នុងការ​ពិភាក្សា​ដោះស្រាយ​បញ្ហា​ព្រំដែនសមុទ្រជាមួយគ្នា​។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែ​មិថុនា…

ក្រសួងវប្បធម៌ ថ្កោលទោសចំពោះការបំផ្លិចបំផ្លាញថ្មីៗ​នេះដោយកងកម្លាំង​យោធាថៃ​ទៅ​លើ​ជណ្តើរ​ឈើ​ឡើង​ប្រាសាទខ្នារ

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​បំផុត​ចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះដោយកងកម្លាំងយោធាថៃ​ទៅ​លើ​ជណ្តើរ​ឈើ​ឡើង​ប្រាសាទ​ខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និង​សម្រាប់​បម្រើ​ដល់​កិច្ច​ការ​អភិរក្សបេតិកភណ្ឌវប្បធម៌ និងដែល​ត្រូវ​បាន​សាង​សង់​ដោយ​អាជ្ញាធរ​កម្ពុជា​នៅ​ឆ្នាំ២០១៧​។ ជណ្តើរនេះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ ដោយ​ត្រូវ​បាន​កសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រម​ទាំងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន។ នេះបើ​​យោង​តាម​​សេចក្តីថ្លែងការណ៍របស់ក្រសួងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២៦​។ ក្រសួងក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា ការបំផ្លិចបំផ្លាញដោយចេតនាទៅលើហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាទង្វើបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌវប្បធម៌ និងដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សដែលកម្ពុជាបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទង្វើនេះគឺជាផ្នែកមួយនៃការប៉ុនប៉ងកាន់តែច្បាស់ក្នុងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី បង្កើតស្ថានភាព Fait accompli និងជាការប៉ុនប៉ងលុបបំបាត់ភស្តុតាងជាក់ស្តែងដែលបង្ហាញពីការគ្រប់គ្រង ការអភិរក្ស និងការថែរក្សាទីតាំងប្រាសាទ…

កម្ពុជាដាក់ឱ្យដំណើរការគម្រោង “ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា”​ ដើម្បីរួមចំណែកការពារសហគមន៍ពីគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ

ថ្ងៃទី​ ២-៣ ខែមិថុនា ឆ្នាំ ២០២៦ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងភាពជាដៃគូរជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ (យូអិនឌីភី) ដោយមានការគាំទ្រថវិការដោយមូលនិធិអាកាសធាតុបៃតង (GCF)​ ប្រកាសដាក់ឱ្យដំណើរការគម្រោង “ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា”​ ដើម្បីរួមចំណែកការពារសហគមន៍ពីគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ នេះបើតាម​សេចក្តីប្រកាសពត៌មានរួម។ បើតាម សេចក្តីប្រកាសពត៌មានរួមបានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះ មានកិច្ចសហការណ៍រវាងស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីធានាថាវិធីសាស្ត្រក្នុងការអនុវត្តប្រកបដោយបរិយាបន្ន និងមានការអនុវត្តដែលមានភាពស៊ីសង្វាក់គ្នា។ នៅក្នុងប្រទេសកម្ពុជា គំនិតផ្តួចផ្តើមនេះត្រូវបានជំរុញតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងដៃគូសកលនៃការប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា (EW4ALL) រួមមានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR)…

មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិ បន្តបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់លើបញ្ហាព្រំដែនជាមួយថៃ

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម HAYASHI Teiji ឯកអគ្គរាជទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងជប៉ុន ព្រមទាំងបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តម…