ដីមេទឹកត្រពាំងព្រះចិនត្រូវបានគ្រឿងចក្រ១វង់ សម្រុកជីកកាយយកអាចម៌លក់យកលុយដាក់ហោប៉ាវយ៉ាងរំភើយសង្ស័យអាជ្ញាធរគប់គិតគ្នា!

(ខេត្តព្រៃវែង)៖ដីមេទឹកត្រពាំងព្រះចិន ជាដីសាធារណៈរបស់រដ្ឋ ដែលបម្រើប្រយោជន៍រួម ខណៈបច្ចុប្បន្នមានជម្រៅជ្រៅស្រាប់ទៅហើយ។ តែផ្ទុយទៅវិញត្រូវឈ្មួញខិលខូចមួយក្តាប់តូច ដាក់គ្រឿងចក្រជីកកកាយ យកអាចម៍ដី លក់យ៉ាងអនាធិបតេយ្យ ។បណ្ដាលឱ្យស្ថានភាពព្រែក ក្រហេងកកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ។ ជាហេតុនាំឲ្យប៉ះពាល់ដល់ទំនប់ទាំងសង់ខាង នៅពេលមានភ្លៀងធ្លាក់ នឹងមានការហូរច្រោះបាក់ដាច់ទាំងផ្ទាំងៗមិនខាន អាស្រ័យហេតុនេះសូមអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធពិចារណាឡើងវិញ។ «ដីមេទឹកត្រពាំងព្រះចិននេះ ស្ថិតក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង»។ប្រភពពីពលរដ្ឋបានឱ្យដឹងថា៖ម្ចាស់គ្រឿងចក្រដ៏មហិមាមានឈ្មោះសុង ហេង ដែលមានទីលំនៅស្រុកពារាំងនេះតែម្តង។បច្ចុប្បន្នលោកសុង ហេង បានដាក់គ្រឿងចក្រជីកកកាយរណ្តៅជ្រៅៗ ដីមេទឹកត្រពាំងព្រះចិន ដែលជាដីសាធារណៈរបស់រដ្ឋ យកអាចម៌ដីលក់ជាប្រយោជន៍ផ្ទាល់ខ្លួន។បណ្ដាលឱ្យស្ថានភាពដីមេទឹកត្រពាំងព្រះចិន ក្រហេងក្រហូងកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ។ ជាហេតុនាំឲ្យប៉ះពាល់ដល់កន្ទុយដីរបស់ពលរដ្ឋ នៅក្បែរនោះ…

ក្រុមតៃកុងរថយន្តដឹកដំឡូងមី អះអាងរឿងបង់លុយ១២ម៉ឺនរៀល ក្នុង១ឡានឱ្យជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង និងជញ្ជីងផ្លូវជាតិលេខ៧១C!

(ខេត្តត្បូងឃ្មុំ)៖ ក្រុមអ្នកដឹកដំឡូងមី ចេញពីកម្ពុជា ទៅលក់នៅប្រទេសវៀតណាម ដោយប្រើរថយន្តប្រភេទ(វ៉េអង)បានអះអាងថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យ”ស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង”នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អស់ចាប់ពី១០ម៉ឺនរៀល ទៅ១២ម៉ឺនរៀលក្នុង១ជើងជាកំហិត។ ក្នុងនោះ បើពួកខ្លួនបើកឆ្លងកាត់តាមផ្លូវជាតិលេខ៧១C ក៏ត្រូវបង់លុយឱ្យស្ថានីយថ្លឹងរថយន្ត ត្រង់ចំណុចឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អស់ចាប់ពី១០ម៉ឺនរៀល ទៅ១២ម៉ឺនរៀលក្នុង១ជើងដូចគ្នាផងដែរ។ ករណីនេះលោកប្រធានមន្ទីរ ជំរុញឱ្យទៅសួរ ប្រធានស្ថានីយថ្លឹងរថយន្ត ខណៈលោកប្រធានស្ថានីយ៍ថ្លឹងរថយន្ត ចុចបិទទូរស័ព្ទ។ ទាក់ទិនរឿងនេះតៃកុងរថយន្ត(វ៉េអង)បានបញ្ជាក់ថា ជារៀងរាល់លើកពួកខ្លួនដឹកដំឡូងមី ចេញពីខេត្តកំពង់ធំ.កំពង់ចាម និងតាមបណ្ដាខេត្តមួយចំនួនទៀត ដោយត្រូវឆ្លងដែន យកទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែននានា…

ល្បែងសុីសងកត់កន្ទុយលេខ ឆ្នោតវៀតណាម របស់លោកកង សុទ្ធីរីកដូចផ្សិតអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្រ្កាប!

ខេត្តសៀមរាប៖តើលោកកង សុទ្ធី ជានរណា បានមានអំណាចអាចដាក់ពង្រាយកូនកញ្រ្ចែង ល្អី គ្រប់ដណ្ដប់តាមបណ្ដាល ស្រុក ខេត្ត បានយ៉ាងរលូន ខណៈមន្រ្តីសមត្ថកិច្ចស្រុកប្រាសាទបាគង មិនហ៊ានបង្រ្កាបសង្ស័យបានទទួលលាភសក្ការៈទេដឹង។ ចុះឯណាទៅភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ដែលក្រសួងមហាផ្ទៃបានដាក់ចេញកន្លងមក។ ជាក់ស្ដែងសារព័ត៌មានបានចុះថតផ្ដិតយករូបភាពនិងសកម្មភាពទីតាំងឆ្នោត កន្ទុយលេខ វៀតណាមដែលជាកូនកញ្រ្ចែង របស់លោក កង សុទ្ធី ស្ថិតនៅចំណុចភូមិឪឡាវ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ មិនដឹងថា លោក វរសេនីយ៍ឯក…

ផ្ទៃដីបឹងរទាំងជិត៧ហិកតា នៅស្រុកកៀនស្វាយ ត្រូវគេលក់ឱ្យឈ្មួញ ដោយយកពលរដ្ឋធ្វើជាខែល ក្នុងការឈរឈ្មោះលក់!

(កណ្ដាល)៖ លោក ផន ប៊ន អនុភូមិរទាំងនិងជាអ្នកគួកជេរដី បានបញ្ជាក់យ៉ាងច្បាស់ថា”ផ្ទៃដីបឹងរទាំង”មួយផ្នែកខាងកើតទំហំជិត៧ហិកតា ស្ថិតក្នុងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានលក់ឱ្យក្លាយជាកម្មសិទ្ធិឯកជនប្រាកដមែន។ ក្រោមការចាត់ចែងរៀបចំពីមន្ត្រីជំនាញភូមិបាលស្រុក.ដោយយកពលរដ្ឋមកធ្វើជាខែល(អាស្រ័យផល)ក្នុងការឈរឈ្មោះលក់តម្លៃ១៨ដុល្លារ ក្នុង១ម៉ែត្រការ៉េ។ បើតាមលោក ផន ប៊ន”ផ្ទៃដីបឹង”ត្រង់ចំណុចខាងលើ ត្រូវបានឧកញ៉ាម្នាក់ ចាប់ផ្ដើមប្រមូលទិញដំបូង កាលពីអំឡុងឆ្នាំ២០២១ និងបន្តបន្ទាប់ទៀត។ ប៉ុន្តែរហូតដល់សព្វថ្ងៃ មិនទាន់ប្រគល់លុយឱ្យពលរដ្ឋគ្រប់ចំនួននោះទេ ជាក់ស្តែង ទើបនិងប្រគល់ឱ្យពលរដ្ឋប្រមាណជា២០ទៅ៣០%ប៉ុណ្ណោះ នៃតម្លៃដីសរុប! បើទោះបីជាពលរដ្ឋ សួរនាំរឿងលុយបង្គ្រប់ក៏ដោយ។ ខណៈក្រុមហ៊ុនឧកញ៉ា លើកឡើងថា ចាំ(ប្លង់រឹង)ចេញសិន…