ខេត្តសៀមរាប៖តើលោកកង សុទ្ធី ជានរណា បានមានអំណាចអាចដាក់ពង្រាយកូនកញ្រ្ចែង ល្អី គ្រប់ដណ្ដប់តាមបណ្ដាល ស្រុក ខេត្ត បានយ៉ាងរលូន ខណៈមន្រ្តីសមត្ថកិច្ចស្រុកប្រាសាទបាគង មិនហ៊ានបង្រ្កាបសង្ស័យបានទទួលលាភសក្ការៈទេដឹង។
ចុះឯណាទៅភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ដែលក្រសួងមហាផ្ទៃបានដាក់ចេញកន្លងមក។
ជាក់ស្ដែងសារព័ត៌មានបានចុះថតផ្ដិតយករូបភាពនិងសកម្មភាពទីតាំងឆ្នោត កន្ទុយលេខ វៀតណាមដែលជាកូនកញ្រ្ចែង របស់លោក កង សុទ្ធី ស្ថិតនៅចំណុចភូមិឪឡាវ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
មិនដឹងថា លោក វរសេនីយ៍ឯក លឹម សម្បត្តិអធិការស្រុកប្រាសាទបាគង និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប ទទួលព័ត៌មាននេះដែរឬយ៉ាងណា ឬទទួលបានហើយ តែធ្វើមិនដឹង។
អង្គភាពសារព័ត៌មានយើងមិនអាចសុំការទំនាក់ទំនងជាមួយលោក វរសេនីយ៍ឯក លឹម សម្បត្ដិ អធិការស្រុកប្រាសាទបាគងបានទេព្រោះគ្មានលេខទូរសព្ទ័ ។
រីឯលោកឧត្ដម សេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ លោក កំពុងស្រាវជ្រាវហើយ។
មហាជនរងចាំមើលថា តើល្បែងស៊ីសងឆ្នោតកន្ទុយលេខវៀតណាមក្នុងស្រុកប្រាសាទបាគង
ខេត្តសៀមរាប អាចលុបបំបាត់បានដែរឬយ៉ាងណា? ប្រភព គេហទំព័រ សម្លេង ឯករាជ្យ

