(ខេត្តព្រៃវែង)៖ដីមេទឹកត្រពាំងព្រះចិន ជាដីសាធារណៈរបស់រដ្ឋ ដែលបម្រើប្រយោជន៍រួម ខណៈបច្ចុប្បន្នមានជម្រៅជ្រៅស្រាប់ទៅហើយ។
តែផ្ទុយទៅវិញត្រូវឈ្មួញខិលខូចមួយក្តាប់តូច ដាក់គ្រឿងចក្រជីកកកាយ យកអាចម៍ដី លក់យ៉ាងអនាធិបតេយ្យ ។បណ្ដាលឱ្យស្ថានភាពព្រែក ក្រហេងកកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ។
ជាហេតុនាំឲ្យប៉ះពាល់ដល់ទំនប់ទាំងសង់ខាង នៅពេលមានភ្លៀងធ្លាក់ នឹងមានការហូរច្រោះបាក់ដាច់ទាំងផ្ទាំងៗមិនខាន អាស្រ័យហេតុនេះសូមអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធពិចារណាឡើងវិញ។
«ដីមេទឹកត្រពាំងព្រះចិននេះ ស្ថិតក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង»។ប្រភពពីពលរដ្ឋបានឱ្យដឹងថា៖ម្ចាស់គ្រឿងចក្រដ៏មហិមាមានឈ្មោះសុង ហេង ដែលមានទីលំនៅស្រុកពារាំងនេះតែម្តង។បច្ចុប្បន្នលោកសុង ហេង បានដាក់គ្រឿងចក្រជីកកកាយរណ្តៅជ្រៅៗ ដីមេទឹកត្រពាំងព្រះចិន ដែលជាដីសាធារណៈរបស់រដ្ឋ យកអាចម៌ដីលក់ជាប្រយោជន៍ផ្ទាល់ខ្លួន។បណ្ដាលឱ្យស្ថានភាពដីមេទឹកត្រពាំងព្រះចិន ក្រហេងក្រហូងកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ។
ជាហេតុនាំឲ្យប៉ះពាល់ដល់កន្ទុយដីរបស់ពលរដ្ឋ នៅក្បែរនោះ បើសិនមានភ្លៀងធ្លាក់ នឹងមានការហូរច្រោះបាក់ដាច់ទាំងផ្ទាំងៗមិនខាន អាស្រ័យហេតុនេះសូមអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធពិចារណាឡើងវិញ។
ក្នុងនោះដែរ!គ្រឿងចក្ររបស់(សុង ហេង )បានជីកកកាយដីមេទឹកត្រពាំងព្រះចិន លក់យកលុយដើម្បីបំពេញមហិច្ឆតាខ្លួន និងបក្ខពួកប៉ុណ្ណោះ។ដោយប្រើប្រាស់សុទ្ធតែរថយន្តប្រភេទបែន៥តោនជិត១០គ្រឿង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។
ក្នុងនោះដែរក្រុមរថយន្តរបស់(សុង ហេង) បានធ្វើការដឹកជញ្ជូន ដោយពុំគ្រប់ស្បៃមុង តាមបច្ចេកទេសត្រឹមត្រូវ។បណ្តាលឱ្យជ្រុះអាចម៌ដីរប៉ាត់រប៉ាយប្រឡាក់ពាសពេញផ្លូវកៅស៊ូ និងបង្កជាធូលីដីហុយចូលផ្ទះពលរដ្ឋតាំងពីព្រលឹមរហូតដល់ព្រលប់ ប៉ះពាល់ជាខ្លាំងដល់រស់នៅ ព្រមទាំងបង្កជាសំឡេងរំខានគ្មានស្រាកស្រាន។
មិនតែប៉ុណ្ណោះ!ផ្លូវលំក្នុងភូមិកំពុងរងការខូចខាត់យ៉ាដំណំ នឹងចាប់មានជម្ហុកធំៗ បង្កជាផលលំបាកដល់អ្នកធ្វើដំណើរ។
រាល់សកម្មភាពជីកកកាយអាចម៍ដីលក់បែបនេះ ធ្វើដីមេទឹកត្រពាំងព្រះចិន ខូចសោភ័ណ្ឌភាព នឹងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។
ក្លាយទៅជាក្រហេងក្រហូង ដូចរណ្ដៅបាយខុម ព្រមទាំងមានជម្រៅជ្រៅៗជិតដល់ក្បាលប្រែត បើសិនមានសត្វគោក្របីធ្លាក់ចូលពិតជាមិនរស់ឡើយ។
រាល់ការចោទប្រកាន់ខាងលើភ្នាក់ងារសារព័ត៌មានយើងព្យាយាមសុំការបកស្រាយបំភ្លឺពីលោកសុង ហេង តាមលេខទូរស័ព្ទលេខ0979886690 តែចុចមិនចូល។
ប៉ុន្តែលោកនេត នឿន មេឃុំរការបានបញ្ចាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើងកាលពីថ្ងៃទី២៤,០២,២០២៦ថា៖ការជីកដីមេទឹកត្រពាំងព្រះចិនគឺមានគម្រោងស្តារអោយទៅថៅកែរគ្រឿងចក្រ ដោយដោះដូរធ្វើផ្លូវឲ្យមកឃុំមានប្រវែងហែល៣៥០ម៉ែត្រ។
ក្នុងនោះដែរលោក ចេម ប្រា អភិបាលស្រុកពារាំង បានលើកឡើងពាក់ព័ន្ធការជីកស្តារដីមេទឹកត្រពាំងព្រះចិនថា៖ខាងឃុំបានរយការណ៍មកលោកដែរ គឺមានការដោះដូរធ្វើផ្លូវ និងអភិវឌ្ឍន៍ក្នុងឃុំនោះតែម្តង។
ទោះបីជាយ៉ាងណាពលរដ្ឋសូមស្នើដល់លោកចេម ប្រា អភិបាលស្រុកពារាំង និងលោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមមានវិធានការបញ្ឈប់សកម្មភាពគ្រឿង១វង់នេះផងទាន
ជៀសវាងពលរដ្ឋថា(អាជ្ញាធរ និងឈ្មួញត្រូវតែគ្នា)៕

