លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ និងក្រុមប្រឹក្សាសង្កាត់ បានទៅប្រចាំការ នៅស្ថានីយវាលស្បូវ ដើម្បីជួយរៀបចំការធ្វើដំណើរបស់ពលរដ្ឋទៅកាន់គោលដៅ ខេត្តព្រៃវែង ស្វាយរៀង នាថ្ងៃទី២ នៃកម្មវិធីដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ។ លោកស្រីចៅសង្កាត់ ក្នុងនាមតំណាងប្រជាពលរដ្ឋ ថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល ដែលបន្តអនុវត្តប្រពៃណីដែលជាមរតករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា យកចិត្តទុកដាក់ខ្ពស់សុខទុក្ខរបស់ពលរដ្ឋ ពិសេសឱកាសបុណ្យទានធំៗ បុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំប្រពៃណីជាតិខ្មែរ។ លោកស្រីសង្កត់ធ្ងន់ ថា ក្នុងកាលៈទេសៈបច្ចុប្បន្នដែលសេដ្ឋកិច្ចពិភពលោក…
Category: ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ណែនាំឱ្យប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី ពង្រឹងការអនុវត្តច្បាប់ បង្កើនប្រសិទ្ធ ការពារ និងអភិរក្សធនធានធម្មជាតិ
ស្វាយរៀង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ណែនាំឱ្យប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី ពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ គាំពារបរិស្ថាន ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងបរិស្ថានបានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែង លោក ចាន់ ឈុន ជំនួសលោក កើត សារឿន ជាផ្លូវការជាប្រធានមន្ទីរបរិស្ថានថ្មីនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦។ ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សាអភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី…
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ
នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:២៤នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក យោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស…
យុវជននៅខេត្ដសៀមរាបជាច្រើន ទៅទទួលពាក្យចូលរួមបំពេញកាតព្វកិច្ចយោធា
សៀមរាប៖ មកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ បានស្ម័គ្រចិត្តបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។ ការទទួលពាក្យ នៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដោយដំណើរការទៅដោយរលូនប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់។ ក្រុមយុវជន ដែលបានទទួលពាក្យ នៅទីបញ្ជាការកងរាអាវុធហត្ថនៅក្រុងសៀមរាប នាថ្ងៃទី៥ខែតុលាឆ្នាំ២០២៦ បានលើកឡើងថា ការបំពេញកាតព្វកិច្ចចូលបំរើកងទ័ព បានធ្វើឱ្យយុវជនមានការយល់ដឹងនូវបទពិសោធន៍ក្នុងការពារជាតិមាតុភូមិរបស់ខ្លួន និងធ្វើឱ្យពួកគាត់មានចំណេះដឹងទាំងផ្នែកយោធា និងស៊ីវិល។ពួកគាត់បន្ថែមទៀតថា ការឆ្លងកាត់ជីវិតនៃការហ្វឹកហ្វឺនលើវិស័យយោធា ក៏ជាការបណ្ដុះផ្នត់គំនិតដល់យុវជនឱ្យចេះស្រលាញ់ប្រទេសជាតិ លើកកម្ពស់ស្មារតីស្នេហាជាតិ ក្នុងវ័យ១៨ឆ្នាំដល់វ័យ២៥ឆ្នាំនេះ ដែលជាវ័យដែលពួកគាត់មានផ្នត់គំនិតល្អៗនៅក្នុងខ្លួនរបស់ពួកគាត់។…
ចាប់ពីថ្ងៃទី១ខែតុលា តទៅយុវជនមានអាយុពី១៨ដល់២៥ឆ្នាំ អាចទៅទទួលពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធា នៅឯមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក-ខណ្ឌ
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនដែលមានអាយុចាប់ពី១៨ ដល់ ២៥ ឆ្នាំ ដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅឯមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក-ខណ្ឌ ដែលស្ថិតក្នុងមូលដ្ឋានរបស់បងប្អូនផ្ទាល់។ នេះជាការប្រកាសជូនដំណឹងរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។ ទន្ទឹមគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈសារពិសេសផ្ញើជូនប្រជាពលរដ្ឋខ្មែរបានគូសបញ្ជាក់ថា ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយបានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមគាំទ្រផ្ដល់កម្លាំងចិត្ត និងជួយឱ្យយុវជនយល់ច្បាស់អំពីគោលបំណងនៃការអនុវត្តច្បាប់នេះ ដោយតម្លាភាព…
ត្បូងពេជ្រលាក់ខ្លួនរបស់ខេត្តកំពង់ស្ពឺ រាប់ចាប់តាំងពីតំបន់ទេទឹកពុះ ទឹកធ្លាក់ចំបក់ រហូតដល់ភ្នំខ្នងផ្សារ
ការផ្សព្វផ្សាយ និងការលើកឡើងពីសំណាក់អ្នកជំនាញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា បានឆ្លុះបញ្ចាំងឱ្យឃើញថា «ត្បូងពេជ្រមិនទាន់ច្នៃ» នៃវិស័យទេសចរណ៍ធម្មជាតិ របស់ខេត្តកំពង់ស្ពឺ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ។ តំបន់លម្ហែបៃតងល្បីៗ រួមមានទេទឹកពុះ ទឹកធ្លាក់ចំបក់ និងតំបន់ភ្នំខ្នងផ្សារ ត្រូវបានទទួលស្គាល់ថា ជាសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់បំផុតរបស់កម្ពុជា។ សក្តានុពលនៃគោលដៅលម្ហែបៃតងទាំងអស់នេះ ត្រូវផ្សាយនៅលើទីភ្នាក់ងារព័ត៌មានអន្តរជាតិ Associated Press (AP) នាពេលថ្មីៗនេះ ដែលបានស្រង់សំដីអ្នកជំនាញ ផ្នែកការប្រែប្រួលអាកាសធាតុមួយរូប ធ្វើធ្វើការចាប់អារម្មណ៍ លើសម្រស់ធម្មជាតិ និងសក្តានុពលនៃគោលដៅលម្ហែបៃតងនៃខេត្តកំពង់ស្ពឺ និងបានចាត់ទុកខេត្តកំពង់ស្ពឺ កំពុងលាក់ទុក «ត្បូងពេជ្រ» ដែលស្ថិតនៅជិតរាជធានីភ្នំពេញ…
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចបើកកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនៅព្រឹកនេះ ដើម្បីឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៤ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា
នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសរាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៦ រួមមាន៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍…
ការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
ការគិតគូរចំពោះជីវភាពពលរដ្ឋ ពិសេស ក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាល ត្រៀមជានិច្ចដាក់ចេញវិធានការគាំទ្រពលរដ្ឋ ដោយប្រកាន់ខ្ជាប់ស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងសន្និសីទប្រចាំថ្ងៃនៅថ្ងៃទី២៦ខែកញ្ញានេះ បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈ។ ប្រជាពលរដ្ឋចំនួនប្រមាណជា ៤លាន ៦សែននាក់…
ជំនន់ទឹកស្ទឹងសង្កែធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ដំណាំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងភូមិសាស្ត្រស្រុកឯកភ្នំ
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋជាច្រើន។ បើតាមរដ្ឋបាលស្រុកឯកភ្នំ បានឱ្យដឹងថា ឃុំចំនួន៥ក្នុងភូមិសាស្រ្តស្រុកឯកភ្នំបានរងផលប៉ះពាល់ដោយសារជំនន់ទឹកស្ទឹងសង្កែសរុបរួមមាន៖ប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ១ ៨៣២ ខ្នងផ្ទះ ស្មើនឹង ២ ០៨៣ គ្រួសារ,ប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៥១ទីតាំង សរុបប្រវែងប្រមាណ ២២ ៦៤០ ម៉ែត្រ,ប៉ះពាល់ដំណាំសរុបចំនួន២ ១២៦.៥ហិកតា ក្នុងនោះដំណាំស្រូវប្រមាណ ២ ០៨៨ហិកតា…
