សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយមនុស្សធម៌បន្ទាន់ដល់ប្រជាជនភៀសសឹក ៣០០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ កាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងឈឺឆ្អាលជាទីបំផុតចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះអាសន្នភៀសសឹក នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ចែងក្រុមការងារថ្នាក់កណ្តាល ចុះជួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋចំនួន ៣,០០០…

រដ្ឋមន្រ្ដីក្រសួងអប់រំ៖ ការគាំទ្ររបស់ UN ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​ជា​កិច្ច​សហការ​ស៊ី​ជម្រៅ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវគោលដៅ SDG 4

ភ្នំពេញ៖ ការគាំទ្ររបស់អង្គការសហប្រជាជាតិ (UN) ដល់វិស័យអប់រំនៅកម្ពុជា គឺ​ជា​កិច្ច​សហការ​យ៉ាង​ស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពទី៤ (SDG 4) ពោលគឺ «ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌»។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស ជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួល​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​ (United Nations) និងសហការី នៅព្រឹកថ្ងៃទី៣…

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំឱ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបន្តសហការជាមួយអ្នកពាក់ព័ន្ធនិងដៃគូពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការកាពារភ្លើងឆេះព្រៃ ការពង្រឹងការអនុវត្តច្បាប់ និងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន

មណ្ឌលគិរី: ក្នុងឱកាសដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន ចុះពិនិត្យថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលមានទីតាំងនៅស្នាក់ការឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃកែវសីមា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យមន្ទីរបរិស្ថានខេត្ត បន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការកាពារភ្លើងឆេះព្រៃ ការល្បាត ការពង្រឹងការអនុវត្តច្បាប់ និងការយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាព របស់ប្រជាសហគមន៍មូលដ្ឋាន ជាពិសេសជនជាតិដើមភាគតិច តាមរយៈការទទួលបានផលប្រយោជន៍ពី ឥណទានកាបូន ការរៀបចំសហគមន៍គោលដៅបៃតង ការធ្វើកសិកម្មមានមេត្រីនឹងបរិស្ថាននិងពង្រឹងភាពធន និងការប្រើប្រាស់កែច្នៃអនុផលព្រៃឈើប្រកបដោយនិរន្តរភាពជាដើម។   សូមបញ្ជាក់ថា…

នៅក្នុងឆ្នាំ២០២៥ នគរបាលប្រឆាំងគ្រឿងញៀន បានចាប់យកសារធាតុញៀន សរុបចំនួន ៧តោន ៨៥១គីឡូក្រាម និងសារធាតុគីមីផ្សំ ជាង៤៨តោន

ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅ នគរបាលប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៩,២១៨ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២២,៩២៦នាក់ (ស្រី ១,៦១៦នាក់)និងចាប់យកសារធាតុញៀន សរុបចំនួន ៧តោន ៨៥១គ.ក្រ និងសារធាតុគីមីផ្សំ ជាង៤៨តោន។ ការបញ្ជាក់របស់ឯកឧត្ដម នេះធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ…

ទំនិញឆ្លងដែន ជាច្រើនមុខពីប្រទេសវៀតណាម កំពុងដឹកចូលតាមច្រកកំពង់ស្ពាននិងច្រកសាលាក្រុងបាវិត ជារៀងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការ !

ស្វាយរៀង៖ មានសេចក្ដីរាយការណ៍មកថានៅ ច្រកកំពង់ស្ពាននិងច្រសាលាក្រុងបាវិត កំពុងដំណើរការ បទល្មើស ចូលទំនិញគ្រប់ប្រភេទពីប្រទេសវៀតណាមចូលមកកម្ពុជាយ៉ាងសេរីខណៈពេលដែល លោក ឆាយ សាវី នាយប៉ុស្តិ៍ច្រក មិនមានចំណាត់ការ។ ប្រភពបានឲ្យដឹងថា ទំនិញទាំងនោះ ដឹកជញ្ជូន​តាម រ៉ឺ​ម៉ក​, ម៉ូតូ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​ជា​ច្រើន​គ្រឿង​ឆ្ពោះទៅ​កាន់​ គោលដៅ​ផ្សេង​ៗដើម្បីចែកចាយទៅតាមទីផ្សារលក់បន្ត ។ ប្រភព​បានឲ្យដឹងថា ទំនិញ​ទាំងនេះដឹកចេញពីច្រកកំពង់ស្ពាន និងច្រកសាលាក្រុងបាវិត តាម​បបន្ទាត់ព្រំដែន ហើយដឹក​ទទំនិញទាំងនេះឆ្លងកាត់បា​រាស​ត្រួតពិនិត្យ​របស់សមត្ថកិច្ច, ក្រុម​យោធា និងគយ ដោយមិនបានត្រួតពិនិត្យនោះឡើយពោលគឺចូលមកដោយសេរី ។ ដោយមើលឃើញសកម្មភាពដឹកទំនិញ យ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការដាក់ជាចំង្ងល់ថា…

អ្នកនាំពាក្យ៖កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមរវាង​កម្ពុជា និងថៃ​

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ បានថ្លែងបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមនេះក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលកម្ពុជា និងថៃបានឯកភាពគ្នានាពេលកន្លងទៅ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល ថ្លែងបញ្ជាក់ថា សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីថៃ និងកម្ពុជាបានឯកភាពគ្នា និងដែលបានចូលជាធរមាន រយៈពេលពីរខែមកហើយនេះ រួមមាន១៦ ចំណុចដែលក្នុងនោះមានទាំងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់អនុវត្តនិងផ្ទៀងផ្ទាត់។ ក្នុងនោះចំណុចទី១.…

ប្រមុខការទូតកម្ពុជា ផ្ញើសារអបអរទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប ១មីនា ខណៈកិច្ចប្រជុំនេះគឺជាស្ពានតភ្ជាប់ទ្វីប វប្បធម៌ សេដ្ឋកិច្ច និងប្រជាជនប្រទេសជាដៃគូរចំនួន ៥៣ មកពីតំបន់អាស៊ី និងអឺរ៉ុប

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើសារ អបអរសាទរទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦នេះ ខណៈកិច្ចប្រជុំនេះគឺជាស្ពានតភ្ជាប់ទ្វីប វប្បធម៌ សេដ្ឋកិច្ច និងប្រជាជនប្រទេសជាដៃគូរចំនួន ៥៣ មកពីតំបន់អាស៊ី និងអឺរ៉ុប។ តាមរយៈសារអបអរសាទរ ប្រមុខការទូតកម្ពុជា បានថ្លែងថា ថ្ងៃនេះយើងប្រារព្ធទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប ១មីនា២០២៦ ដែលជាការកត់សម្គាល់នូវព្រឹត្តិការណ៍ សំខាន់មួយនៃភាពជាដៃគូយូរអង្វែងរវាងតំបន់អាស៊ី និងអឺរ៉ុប។ ឯកឧត្តមបានថ្លែងថា ទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប រំលឹកអំពីការ ចាប់ផ្តើមនៃវេទិកាអន្តររដ្ឋាភិបាលដ៏ពិសេសមួយ…

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី

ភ្នំពេញ: កម្ពុជា និងវៀតណាម ប្តេជ្ញានឹងខិតខំសហការគ្នាដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច និងការដោះដូរពាណិជ្ចកម្មតាមព្រំដែនបន្ថែមទៀត ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការ នៃក្រសួងការបរទេសវៀតណាម កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ ក្នុងជំនួបពិភាក្សា ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់អនុរដ្ឋមន្ត្រី ដែលបានមកកម្ពុជានាពេលនេះ គឺជាពេលវេលាដ៏សមស្របមួយ…

កម្ពុជាបដិសេធ ចំពោះការលើកឡើងរបស់ថៃថា កម្ពុជា​ប្រើប្រាស់​ប្រាសាទ​ព្រះវិហារ​ជាមូលដ្ឋាន​យោធា

ភ្នំពេញ: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាន​សេចក្តី​ប្រកាស​បដិសេធ​យ៉ាង​ដាច់​អហង្ការចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួង​កេតកែវ ដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ តាមរយៈលិខិតបដិសេធ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា បាន​កត់​សម្គាល់​ឃើញ​នូវ​សេចក្តី​ថ្លែង​ការណ៍​ ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ដែលត្រូវបាន​រាយការណ៍​ដោយ​កាសែត ​The Nation Thailand កាលពីពេលថ្មីៗនេះ ដោយបានចោទប្រកាន់ថា ប្រទេ​ស​កម្ពុជា​បាន​ប្រើ​ប្រាស់​ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ ក្រសួងវប្បធម៌កម្ពុជា ប្រកាស​បដិសេធ​យ៉ាង​ដាច់​អហង្ការចំពោះការចោទប្រកាន់នេះ។ ឯកកឧត្តម…

មួយឆ្នាំ២០២៥ កម្ពុជាចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនសរុបជាង ២៦១ពាន់សំណើ

ភ្នំពេញ: គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការ​សម្របសម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុប ២៦១ ពាន់សំណើ ក្នុង​នោះសហគ្រាសធុនមីក្រូ ចំនួន ២.៧៩៣ សំណើ កម្មករ-និយោជិត ៦.១០៥ សំណើ និង​បុគ្គល​ស្វ័យ​និយោជន៍ ២៥២ ពាន់សំណើ។ យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បង្ហាញឱ្យ ដឹងថា ជុំវិញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​ចុះឈ្មោះតា​ម​ថ្នាល​ឌីជីថល​ចុះ​ឈ្មោះអ្ន​ក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ, គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ…