ឯកឧត្តម សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា ប្រទេស កម្ពុជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។ ប៉ុន្តែប្រទេសកម្ពុជាត្រូវបានជ្រើសរើសគោលដៅមួយក្នុងចំណោមប្រទេសផ្សេងទៀតក្នុងការប្រព្រឹត្តសកម្មភាពឆបោក។ បណ្តាឧក្រិដ្ឋកម្មឆ្លងដែនដែលជាជនបរទេសបានប្រើប្រាស់ប្រទេសកម្ពុជាដើម្បីធ្វើជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅលើជនរងគ្រោះនៅក្រៅប្រទេសរួមទាំងប្រជាជនកម្ពុជាផងដែរ។ ការបញ្ជាក់នេះនៅក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទរួមគ្នាឆ្ពោះទៅកាន់កាត់ផ្តាច់ច្រវ៉ាក់ ណិងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានបន្តថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬការក្លែងបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោកដោយត្រូវបានប្រព្រឹត្តតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាមានផលប៉ះពាល់ធ្ងន់ធ្ងរ មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅលើសកលលោក។ បទល្មើសនេះត្រូវបានប្រព្រឹត្តក្នុងទម្រង់ជាឧក្រិដ្ឋកម្មឆ្លងដែន ឬដោយមានបណ្តាញក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង ហើយជនល្មើសប្រើប្រាស់ទីតាំងប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសណាមួយដើម្បីធ្វើការឆបោក…
គ.ស.ហ. បើកប្រជុំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់កម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ. បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ របស់កម្ពុជា ជាពិសេសការងារប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការលើកទិសដៅការងារបន្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមកិត្តិនីតិកោលសលបណ្ឌិត…
ទិវាសន្ដិភាពអន្ដរជាតិ| សម្ដេចធិបតី អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលើបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះដោះស្រាយបញ្ហាដោយសន្ដិវិធី
ភ្នំពេញ៖ តាមរយៈសារលិខិតក្នុងឱកាស ទិវាសន្ដិភាពអន្ដរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្ត និងឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែន ក៏ដូចជាការរួមរស់ប្រកបដោយភាពសុខដុម នៃប្រជាជនប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្តប្រកាន់ខ្ជាប់គោលការណ៍គ្រឹះនៃសន្តិភាពការគោរពអធិបតេយ្យស្មើភាពដោះស្រាយវិវាទដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិដោយមិនប្រើកម្លាំងដើម្បីភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព និងប្រកបដោយបរិយាប័ន្ន។ តាមសារលិខិត សម្ដេចធិបតី បានថ្លែងថា៖«ឆ្លងកាត់ការឈឺចាប់…
ក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
ឯកឧត្ដមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានបង្ហើបឱ្យដឹងថា មានក្រុមហ៊ុន សហគ្រាសចិន ៤២ ក្រុមហ៊ុនផ្សេងគ្នា បានបង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារសហរដ្ឋអាមេរិកនាពេលខាងមុខ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីដឹកនាំប្រតិភូខេត្តកំពង់ស្ពឺជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុន សហគ្រាសចិនចំនួន ៤២ក្រុមហ៊ុន សហគ្រាស ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថាប្រតិភូខេត្តបានជួបជាមួយតំណាងក្រុមហ៊ុន សហគ្រាសចំនួន៤២ នៅក្នុងខេត្តណាននីង សាធារណរដ្ឋប្រជាមានិត ដោយបង្ហាញពីសក្តានុពលសំបូរបែប និងចំនួនអ្នកវិនិយោគយ៉ាងច្រើនដែលបាននិងកំពុងបោះទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺ។ក្នុងនោះតំណាងក្រុមហ៊ុន សហគ្រាសទាំងអស់បានសន្យាថានឹងមកទស្សនៈកិច្ចស្វែងយល់ និងបោះទុនរកស៊ីក្នុងខេត្តនេះក្នុងពេលឆាប់ៗខាងមុខ។…
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅខេត្តកំពង់ឆ្នាំង ។ ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងកំពុងប្រែក្លាយពីខេត្តដែលគេឆ្លងកាត់ ក្លាយទៅជាខេត្តអភិវឌ្ឍតំបន់ឧស្សាហកម្ម ខណៈរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់…
មោទនភាពចំពោះគណៈប្រតិភូកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញមោទនភាពចំពោះគណៈប្រតិភូកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ ចំពោះកិច្ចប្រជុំលើកដំបូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រវាងគណៈកម្មការផ្សះផ្សា និងកម្ពុជា-ថៃ ក្នុងនីតិវិធីផ្សះផ្សាក្រោមមាត្រា ២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបិទបញ្ចប់នៅប្រទេសសិង្ហបុរី នៅថ្ងៃនេះ។ តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម នេត្រ ភក្រ្តាក្នុងនាមជាប្រជាពលរដ្ឋខ្មែរ បានមានមោទនភាពចំពោះគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់…
ប្រមុខការទូតកម្ពុជា៖«បញ្ហាសំខាន់បំផុតសម្រាប់ជាតិអាចដោះស្រាយបានតាមសន្តិវិធី និងតាមយន្តការពហុភាគីជាជាងតាមការប្រើប្រាស់កម្លាំង»
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី) បានថ្លែងបញ្ជាក់ថា «បញ្ហាសំខាន់បំផុតសម្រាប់ជាតិអាចដោះស្រាយបានតាមសន្តិវិធី និងតាមយន្តការពហុភាគី ជាជាងតាមការប្រើប្រាស់កម្លាំង»។ ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់អំពីការ ប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ, ឯកឧត្តមបន្តថ្លែងថា ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងស្ថាប័ននានាដែលលើកកម្ពស់ គោលការណ៍ទាំងនេះ បានចាក់ឫសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…
សមត្ថកិច្ចក្រសួងមហាផ្ទៃ តាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងខែសីហា
នៅក្នុងប្រតិបត្តិការពេញមួយខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបន្តចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទ្រង់ទ្រាយតូចៗ នៅសេសសល់ចំនួន៨៥កន្លែង។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ១.២៥៥នាក់ ស្មើនឹង១៣សញ្ជាតិ មានជាអាទិ៍ ចិន ៧៣២នាក់ វៀតណាម ៣២៣នាក់ ខ្មែរ៩៤នាក់ ថៃ ៥៣នាក់ ឥណ្ឌូនេស៊ី ២៤នាក់ មីយ៉ាន់ម៉ា៩នាក់ នេប៉ាល់៤នាក់ ម៉ាឡេស៊ី៤នាក់ ឥណ្ឌា ៣នាក់ ប៉ាគីស្ថាន ៣នាក់ បង់ក្លាដេស ៣នាក់ កូរ៉េ…
ស្ពានទ័ពបេតិកភណ្ឌមានអាយុកាលជាង៨០០ឆ្នាំ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងសង្គ្រាមឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើទឹកដីកម្ពុជា នៅចុងឆ្នាំ២០២៥
ភ្នំពេញ៖ ស្ពានទ័ព ឬស្ពានអូរជីក គឺជាស្ពានបុរាណដ៏សំខាន់មួយនៃអរិយធម៌ខ្មែរ ដែលត្រូវបានសាងសង់ឆ្លងកាត់ស្ទឹងស្រែង នៅលើបណ្តាញផ្លូវបុរាណតភ្ជាប់ពីរាជធានីអង្គរទៅកាន់ក្រុងវិមាយបុរៈ ឬប្រាសាទភិមាយបច្ចុប្បន្ន ស្ដិតក្នុងខេត្តឧត្តរមានជ័យ។ ស្ពាននេះមិនត្រឹមតែជាសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពដ៏រស់រវើកនៃវិស្វកម្ម ប្រព័ន្ធគមនាគមន៍ និងភាពរីកចម្រើននៃអាណាចក្រខ្មែរនាសម័យអង្គរ។ នេះបើតាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ឯកឧត្តមបានថ្លែងថា ស្ពានទ័ពត្រូវបានសាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ហើយត្រូវបានចាត់ទុកថាជាស្ពានបុរាណដ៏ធំ និងវែងបំផុតមួយដែលសាងសង់ក្នុងរជ្ជកាលព្រះអង្គ។ ស្ពានមានប្រវែងប្រមាណ ១៥០ម៉ែត្រ កម្ពស់ប្រមាណ ១០ម៉ែត្រ ទទឹង ១៦,៤០ម៉ែត្រ និងមានប្រហោងទ្វារស្ពាន ឬ…
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តការលេងកីឡា ដល់កុមារ និងយុវជននៅភូមិរង់ចាំ
បន្ទាប់ពី បញ្ចប់ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកម្មវិធី Football Clinic ក្នុងគោលបំណងជំរុញ និងលើកកម្ពស់វិស័យកីឡា ព្រមទាំងផ្តល់ឱកាសដល់កុមារ និងយុវជនដែលស្រឡាញ់កីឡា បានសិក្សា ស្វែងយល់ និងទទួលការបង្ហាត់បង្ហាញពីមូលដ្ឋានគ្រឹះនៃបាល់ទាត់ និងបច្ចេកទេសនៃកីឡា។ ជាពិសេស ប្អូនៗបានជួប និងចូលរួមលេងជាមួយអតីតកីឡាករជម្រើសជាតិ និងកីឡាករអាជីពជាច្រើនរូប ដែលជាឱកាសសម្រាប់ប្អូនៗក្នុងការស្វែងយល់ រៀនសូត្រ និងទទួលបានការលើកទឹកចិត្តពីអ្នកមានបទពិសោធន៍ក្នុងវិស័យកីឡា។ ក្នុងនោះក្រុមការងារក៏បាននាំយកនូវសម្ភារៈសិក្សាមួយចំនួន ដើម្បីប្រគល់ជូនសិស្សានុសិស្សនៅភូមិរង់ចាំ ដែលជាការរួមចំណែកលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សារបស់ពួកគាត់ផងដែរ។ ជាចុងក្រោយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងអ្នកពាក់ព័ន្ធទាំងអស់…
