រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ចូលរួម​កិច្ច​ប្រជុំកំពូលអន្តរជាតិស្ដីពីលំហអាកាសនៅប្រទេសបារាំង

ប៉ារីស៖ នាថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្ដម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិស្ដីពីលំហអាកាស នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។ កិច្ចប្រជុំកំពូលនេះ សហការរៀបចំដោយសាធារណរដ្ឋបារាំង និង​សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យលំហអាកាស និង តំណាងប្រទេសជាង៩០ ព្រមទាំង…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជាកិត្តិយសជូន ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

នៅវេលាថ្ងៃត្រង់ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីជំនួបពិភាក្សារួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជាកិត្តិយសជូន ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូ ក្នុងឱកាសដែល ឯកឧត្ដម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី…

យ៉ាងហោចកីឡាសក្ដានុពល ៤ប្រភេទ ដែលកម្ពុជារំពឹងអាចប្រជែងមេដាយកីឡាអាស៊ី នៅជប៉ុន

ក្រសួងការងារ សហការជាមួយគម្រោង ILO-BFC រៀបចំកិច្ចពិភាក្សាជាមួយតំណាងម្ចាស់ម៉ាកអន្តរជាតិដើម្បីបង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាព និងសុខភាពការងារដល់បងប្អូនកម្មករនិយោជិត

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រវាងក្រសួងការងារ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងតំណាងម្ចាស់ម៉ាក ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះបានធ្វើបច្ចុប្បន្នភាពនៃសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ (OSH) និងប្រព័ន្ធតាមដានសុវត្ថិភាព និងសុខភាពការងារ ដែលជាគម្រោងសាកល្បង ក៏ដូចជាការត្រៀមខ្លួនរបស់កម្ពុជានៅពេលបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍតិចតួច (LDC Graduation) ក្នុងឆ្នាំ២០២៩ និងការបន្តអនុស្សរណៈនៃការយោគយល់គ្នានៃកម្មវិធី ILO-BFC សម្រាប់ ឆ្នាំ២០២៨-២០៣២។…

សម្ដេចធិបតី៖ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១នេះ មិនត្រឹមតែនិយាយអំពីសមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពជាច្រើនទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ថា អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។ ក្នុងឱកាសនៃការប្រារព្ធទិវាអក្ខរកម្មជាតិ ៨…

កម្ពុជាប្រកាន់ជំហរដោះស្រាយ​បញ្ហាព្រំដែនដោយសន្តិវិធី ​និងគោរពពេញលេញបទឈប់បាញ់រវាងកម្ពុជា-ថៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការដោះស្រាយ​បញ្ហាព្រំដែនជាមួយភាគីថៃ គឺត្រូវអនុវត្ត​ដោយសន្តិវិធី និងការគោរពយ៉ាងពេញលេញនូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួម​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃដល់សន្តិភាព​ និងនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយ​ប្រទេសថៃក៏ដូចជាប្រទេសជិតខាងទាំងអស់​ដោយសន្តិវិធី ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ​។ ជាពិសេសកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ទាំងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់អនុវត្តនិងផ្ទៀងផ្ទាត់…

ប្រព័ន្ធធារាសាស្ត្រក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អាចស្រោច​ស្រព​ផ្ទៃដីស្រែ​វស្សា​បាន​ជាង ១ម៉ឺន​៧ពាន់ហិកតា

ប្រព័ន្ធធារាសាស្ត្រអាចាំង និងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង គឺ​ជា​ប្រព័ន្ធ​ប្រឡាយ ដែលអាច​នាំ​ទឹក​ទៅ​ស្រោច​ស្រព​លើ​​ដី​កសិកម្ម​ប្រជាកសិករ​បាន​ប្រមាណជាង ១ម៉ឺន​៧ពា​ន់ហិ​កតា ដោយប្រព័ន្ធធារាសាស្ត្រអាចាំង ស្រោចស្រពបានជាង១ម៉ឺន៤ពាន់ហិកតា និ​ង​លំហាចស្រោចស្រពបានជាង ៣ពាន់ហិកតា។ នេះបើតាមការបញ្ជាក់ពីលោក ចេង ចាន់ដូណា អភិបាល​ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងអោយដឹង នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦។ លោក ចេង ចាន់ដូណា បានអោយដឹងថា៖ ប្រព័ន្ធធារាសាស្ត្រអាចាំង និងលំហាចនេះ គឺ​ជា​សំណង់​ប្រព័ន្ធ​ធារាសាស្ត្រថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរបស់ខេត្តកំពង់ឆ្នាំង មិន​ត្រឹម​តែ​សម្រាប់​បំរើ​លើការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កា​រ​ប្រើ​ប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បង​ប្អូន​ប្រជាកសិករ និងលើវិស័យទេសចរណ៍ថែមទៀត។…

កម្ពុជានាំចេញអង្ករជិត ៨០ម៉ឺនតោន រកចំណូលបានជាង ៤៦៤លានដុល្លារ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦

ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៧៩២ ២១២តោន ទទួលបានចំណូលសរុបជាង ៤៦៤,១៧លានដុល្លារអាមេរិក។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ បរិមាណនាំចេញអង្ករកើនឡើង ៦៧,៥៥ ភាគរយ ខណៈតម្លៃនាំចេញកើនឡើង ៣៣,៣១ ភាគរយ។ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះ ក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន បាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន ៦៦ ជុំវិញពិភពលោក​ ក្នុងបរិមាណអង្ករ​សរុប ៧៩២ ២១២តោន។ បណ្តាប្រទេសនៅតំបន់អឺរ៉ុបនៅតែជាទីផ្សារធំជាងគេសម្រាប់កម្ពុជា ដែលបានបញ្ជាទិញអង្ករចំនួន ២៣២…

គណៈប្រតិភូរដ្ឋសភាកម្ពុជា លើកកម្ពស់តួនាទីសភាក្នុងការឆ្លើយតបបម្រែបម្រួលប្រជាសាស្ត្រ នៅលើវេទិកាសន្និសីទប្រចាំឆ្នាំ AFPPD នៅប្រទេសម៉ាឡេស៊ី

កូឡាឡាំពួរ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រចាំឆ្នាំរបស់វេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) ក្រោមមូលបទ «ការដឹកនាំរបស់សភាសម្រាប់អនាគត» នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះនៅរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ វត្តមានរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជាក្នុងវេទិកាតំបន់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់កម្ពុជា ក្នុងការពង្រឹងតួនាទីនីតិប្បញ្ញត្តិ ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលប្រជាសាស្ត្រ និងការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន…

ប្រតិបត្តិការឌីជីថលកាន់តែមានសារៈសំខាន់សម្រាប់សហគ្រាសនៅកម្ពុជា

ភ្នំពេញ៖ ការរីកចម្រើននៃបច្ចេកវិទ្យា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល កំពុងជំរុញឱ្យសហគ្រាសនៅកម្ពុជាបន្តផ្លាស់ប្តូររបៀបដំណើរការអាជីវកម្មពីបែបប្រពៃណីទៅជាឌីជីថល។ ការពង្រីកបណ្តាញអ៊ីនធឺណិត ការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថល និងការកើនឡើងនៃសេវាអនឡាញ បានបង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់សហគ្រាសក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល​ក្នុងការលក់ ផ្សព្វផ្សាយ និងការផ្តល់សេវាជូន​អតិថិជន។ ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា (CDTA) បានសង្កេតឃើញថា ការបញ្ជាទិញទំនិញរបស់ប្រជាពលរដ្ឋតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដែលជាសមាជិករបស់សមាគម បានកើនឡើងប្រមាណពី ២០ ទៅ ៣០ ភាគរយ បើធៀបនឹងមុនវិបត្តិកូវិដ-១៩។ ក្នុងចំណោមនោះ វិស័យម្ហូបអាហារ និងភេសជ្ជៈ មានការកើនឡើង និងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ខ្លាំងជាងគេ។ បន្ទាប់មក…