នៅក្នុងឆ្នាំ២០២៥ នគរបាលប្រឆាំងគ្រឿងញៀន បានចាប់យកសារធាតុញៀន សរុបចំនួន ៧តោន ៨៥១គីឡូក្រាម និងសារធាតុគីមីផ្សំ ជាង៤៨តោន

ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅ នគរបាលប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៩,២១៨ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២២,៩២៦នាក់ (ស្រី ១,៦១៦នាក់)និងចាប់យកសារធាតុញៀន សរុបចំនួន ៧តោន ៨៥១គ.ក្រ និងសារធាតុគីមីផ្សំ ជាង៤៨តោន។

ការបញ្ជាក់របស់ឯកឧត្ដម នេះធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅក្នុងកិច្ចសម្ភានស៍ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការរដ្ឋានគរបាលជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *