ស្វាយរៀង៖ មានសេចក្ដីរាយការណ៍មកថានៅ ច្រកកំពង់ស្ពាននិងច្រសាលាក្រុងបាវិត កំពុងដំណើរការ បទល្មើស ចូលទំនិញគ្រប់ប្រភេទពីប្រទេសវៀតណាមចូលមកកម្ពុជាយ៉ាងសេរីខណៈពេលដែល លោក ឆាយ សាវី នាយប៉ុស្តិ៍ច្រក មិនមានចំណាត់ការ។
ប្រភពបានឲ្យដឹងថា ទំនិញទាំងនោះ ដឹកជញ្ជូនតាម រ៉ឺម៉ក, ម៉ូតូ ដោយក្នុងមួយថ្ងៃៗជាច្រើនគ្រឿងឆ្ពោះទៅកាន់ គោលដៅផ្សេងៗដើម្បីចែកចាយទៅតាមទីផ្សារលក់បន្ត ។
ប្រភពបានឲ្យដឹងថា ទំនិញទាំងនេះដឹកចេញពីច្រកកំពង់ស្ពាន និងច្រកសាលាក្រុងបាវិត តាមបបន្ទាត់ព្រំដែន ហើយដឹកទទំនិញទាំងនេះឆ្លងកាត់បារាសត្រួតពិនិត្យរបស់សមត្ថកិច្ច, ក្រុមយោធា និងគយ ដោយមិនបានត្រួតពិនិត្យនោះឡើយពោលគឺចូលមកដោយសេរី
។
ដោយមើលឃើញសកម្មភាពដឹកទំនិញ យ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការដាក់ជាចំង្ងល់ថា ទំនងជាមានការបើកដៃពីសំណាក់លោកឆាយ សាវី នាយប៉ុស្តិ៍ច្រក ហើយមើលទៅបានជាបណ្ដែតបណ្ដោយឲ្យទំនិញទាំងអស់នេះចូលតាមច្រកនេះបានហើយមិនដឹងថាទំនិញទាំងអស់នេះខូចគុណភាពឬយ៉ាងណានោះទេយកមកលក់នៅលើទីផ្សារដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវបើនៅតែបណ្ដោយបែបនេះ ប្រជាពលរដ្ឋនិងប្រឈមមុខកើតជំងឺផ្សេងៗជាពុំខាន ។
មហាជនសូមសំណូមពរឲ្យ មន្ត្រីជំនាញ ចុះពិនិត្យមើល និងទប់ស្កាត់ រាល់បទល្មើសឆ្លងដែន តាមច្រកព្រំដែនកំពង់ស្ពាននិងច្រកសាលាក្រុងបាវិតនេះ ផងដើម្បីពង្រឹង សន្តិសុខ ទំនិញគេចពន្ធ គ្រឿងញៀន បទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជុំវិញករណីខាងលើនេះដែរអង្គភាពព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកឆាយ សាវី នាយប៉ុស្តិ៍ច្រក បាននៅឡើយទេ។
អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធរឿងរាល់ម៉ោងធ្វើការ៕

