ព្រះសុីហនុ: នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់សម្រាប់ត្រៀមរៀបចំ “ផ្លូវថ្មើរជើង” (Walk Street) នៅតំបន់ទីលានតេជោ ស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាចំណុចទាក់ទាញទេសចរណ៍ដ៏រស់រវើកបំផុតមួយ។ គម្រោងអភិវឌ្ឍន៍តំបន់ Walk Street នេះ មិនត្រឹមតែផ្ដោតលើការរៀបចំបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវសេវាកម្មចម្រុះសម្រាប់បម្រើដល់ការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមមាន៖ • ផ្លូវថ្មើរជើងស្តង់ដារ ការស្ថាបនាផ្លូវដើរដែលមានទទឹង ៣ម៉ែត្រ និងប្រវែងសរុបដល់ទៅ…
អ្នកនាំពាក្យ៖ បច្ចុប្បន្នមានជនភៀសសឹកជាង៣ម៉ឺននាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅផ្ទះបាន
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា រហូតដល់ពេលនេះ នៅមានពលរដ្ឋខ្មែរជាជនភៀសសឹកជាង៣ម៉ឺននាក់ទៀត ដែលភាគច្រើនជាស្រ្តី និងកុមារ មិនទាន់អាចវិលត្រឡប់ទៅភូមិឋានរបស់ពួកគេវិញបានទេ ដោយសារតែមានការរារាំងពីសំណាក់ពួកយោធាថៃ។ តាមរយៈសន្និសីទប្រចាំថ្ងៃ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា មកដល់ពេលនេះ នៅមានជនភៀសសឹកប្រមាណបីម៉ឺនពីរពាន់នាក់ទៀត នៅមិនទាន់ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងបានវិញនៅឡើយ ដោយជួបហានិភ័យផ្សេងៗ ប៉ុន្តែពួកគេទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាពរស់នៅរបស់ពួកគាត់។ ឯកឧត្តម ប៉ែន បូណា ក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីភូមិសាស្រ្តជម្លោះព្រំដែន ពលករ និងកម្មករនិយោជិត…
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អបអរសាទរសិស្សពូកែទទួលបានជ័យលាភីលេខ១ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ថ្នាក់ទី១២ មកពីវិទ្យាល័យ ហ៊ុនសែន ពងទឹក ស្រុករំដួល
ស្វាយរៀង: ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ លោក លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជួបសំណេះសំណាល ប្រកាសទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ជ័យលាភីលេខ១ ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងទី១២ សម័យប្រឡងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋសាលាខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង៥…
ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
កំពង់ធំ: នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ដែលជាផ្ទះទី៣៣៣ ត្រូវបានផ្ដល់ជូនលោកយាយ ឡុញ សឿន មានអាយុ៨៣ឆ្នាំ រស់នៅភូមិអន្សរក្រហាយ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ លោកយាយជាស្ត្រីមេម៉ាយ ដោយលោកតាជាប្តីបានស្លាប់ចោលលោកយាយជាច្រើនឆ្នាំមកហើយ លោកយាយរស់នៅជាមួយកូន និងតូចៗក្នុងកម្រិតជីវភាពលំបាក។ ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន…
ដោយចាប់បង្ខំឋិតក្រោមអនុសញ្ញា UNCLOS ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ឬជាភាសាអង់គ្លេសហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ។ ការសម្រេចរបស់រាជរដ្ឋាភិបាលបែបនេះ បន្ទាប់ពីរាជរដ្ឋាភិបាលថៃបានដកខ្លួនចេញជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ឬជាភាសាអង់គ្លេសហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ…
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ វិស័យថាមពល រ៉ែ និងប្រេងកាតកម្ពុជាមានកាលានុវត្តភាព សម្រាប់ការវិនិយោគ
ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបង្ហាញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យថាមពល រ៉ែ និងវិស័យ ប្រេងកាត ដែលជាវិស័យមានកាលានុវត្តភាព សម្រាប់ការចូលរួមវិនិយោគពីវិស័យឯកជន ដើម្បីចូលរួមចំណែកដល់អភិវឌ្ឍន៍ជាតិ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងពិធីបិទវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះថា វិស័យរ៉ែ គឺជាវិស័យយុទ្ធសាស្រ្តមួយ ដែលពិភពលោកបានអភិវឌ្ឍន៍ ក្នុងនោះសម្រាប់កម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់នៅលើអភិវឌ្ឍន៍នេះផងដែរ។ ឯកឧត្តម បន្ថែមថា ជុំវិញវិស័យរ៉ែនេះ…
រយៈពេល៤ខែឆ្នាំនេះ CDC ទទួលបានការវិនិយោគ ១៨៤ គម្រោង មានទុនសរុប ២,៦ ពាន់លានដុល្លារ
ភ្នំពេញ : ក្រុមព្រឹក្សារវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សម្រាប់ ៤ ខែ ដំបូងក្នុងឆ្នាំ២០២៦ មានចំនួនសរុប ១៨៤ គម្រោង ជាមួយទំហំវិនិយោគជាងប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិក នេះបង្ហាញនូវរំហូរវិនិយោគមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះថា ជុំវិញស្ថានភាពម៉ាក្រូសេដ្ឋកិច្ច,…
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់អំណោយជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់១៦៩គ្រួសារ
បាត់ដំបង: នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៦៩គ្រួសារនៅក្នុងស្រុកសំឡូត សំពៅលូន និងស្រុកបាណន់។ ពិធីនេះប្រារព្វធ្វើនៅបរិវេណសាលាស្រុកសំឡូត ដោយឡែកស្រុកសំពៅលូន និងស្រុកបាណន់ ឯកឧត្តម សុខ លូ ចាត់តំណាងដឹកនាំដោ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា។ នាឱកាសនោះ ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
ក្រុមអាជីវករជាច្រើន នាក់ផ្ទុះការតវ៉ាដោយសារតែមន្ត្រីការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វាតំបន់ទ្វេភាគីដូង ស្រុករមាសហែក ខេត្ដស្វាយរៀង ដំឡើងថ្លៃបង់ពន្ធខុសធម្មតា
ស្វាយរៀង៖ ក្រុមអាជីវករជាច្រើន នាក់បាននាំគ្នាផ្ទុះការតវ៉ាដោយសារតែមន្ត្រីការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វាតំបន់ទ្វេភាគីដូង ដំឡើងថ្លៃបង់ពន្ធខុសធម្មតា ។ សកម្មភាពតវ៉ារបស់ក្រុមអាជីវករផ្ទុះតវ៉ា ជាមួយក្រុមមន្ត្រីគយខេត្ដស្វាយរៀង ខាងលើ កើតមានឡើង កាលថ្ងៃទី៦ខែឧសភា ឆ្នាំ២០២៦ នេះ ពួកគាត់ជាអាជីវករដឹកគ្រឿងជ័រ,តុអ៊ីណុក ,ឈើអំបូស ,ធុងទឹក,កៅអីជ័រ , ផ្លែដូង,ទឹកត្រី ,សំណាញ់,គ្រឿងជ័រ,ទ្រុងមាន់ នាំចូលមកពីប្រទេសវៀតណាម។ ពួកគាត់បានលើកឡើងថា ពួកគាត់នាំគ្នាតវ៉ានេះ ដើម្បីស្នើសុំឱ្យអាជ្ញាធរខេត្តស្វាយរៀង និងប្រធានសាខាគយ និងរដ្ឋាការខេត្តស្វាយរៀង និងលោកប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វាតំបន់ទ្វេភាគីដូង ជួយដោះស្រាយបញ្ហាឲ្យមានការបញ្ចុះតម្លៃពន្ធលើការនាំចូលពីប្រទេសវៀតណាមបន្ទាប់ពីមានការតម្រូវឱ្យបង់ពន្ធកើនឡើងច្រើនលើសលប់ជាងមុន។…
ចក្រភពអង់គ្លេសប្រកាសបានផ្តល់ជំនួយ ១.៦ លានផោនរយៈពេល១ឆ្នាំ គាំទ្រដល់ការងារបោសសម្អាតមីន និងអប់រំការយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅកម្ពុជា
ភ្ថ្ង្នំពេញថ្ងៃ:ទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេសក្នុងរាជធានីភ្នំពេញ រដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយ ១.៦ លានផោន សម្រាប់រយៈពេលមួយឆ្នាំទៀត ២០២៦-២០២៧ នៃការបោសសម្អាតមីន និងការអប់រំយល់ដឺងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងគោលបំណងរួមចំណែកដល់ការបង្កើនសុវត្ថិភាពសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកកាតព្វកិច្ចបោសសម្អាតមីននៅឆ្នាំ២០៣០។ ជំនួយនេះ នឹងផ្តល់ជូនដល់អង្គការដោះមីនចំនួន ០៣រួមមាន ៖ អង្គការ HALO Trust, Mines Advisory Group…
