ភ្នំពេញ៖ សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត ដណ្ដើមយកជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោត។ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សកម្មជនគណបក្សត្រូវបន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយយកច្បាប់អន្តរជាតិ និងការទូតជាប្រៀបប្រដាប់ ដើម្បីការពារអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះជាប្រសាសន៏លោកស្រី កាន់ រតនៈឧប្បុល ប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ នាថ្ងៃទី២ខែសីហាឆ្នាំ ២០២៦ ក្នុងឱកាសទទួលស្គាល់សមា ជិកថ្មី ចំនួន៥០៤នាក់ របស់គណៈកម្មាធិការសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកស្រីប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ បានបញ្ជាក់ទៀតថា៖យុវជនជាសមាជិក សមាជិកាគណបក្សម្នាក់ ត្រូវតែជាយោធសិស្សម្នាក់…
Author: kimheap
លោកឧត្តមសេនីយ៍ទោឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំកសាង វរៈការពារព្រំដែន607នៅឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង!
(ខេត្តព្រៃវែង)៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំមន្រ្តី កសាងអគារស្នាក់នៅ និងធ្វើអគារថ្មីបន្ថែម សម្រាប់វរៈសេនាតូចការពារព្រំដែនគោកលេខ ៦០៧ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦នេះដែលស្ថិតក្នុងភូមិសាស្ត្រឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សកម្មភាពចុះពង្រឹងហេដ្ឋារចនាសម្ព័ន្ធនេះ ធ្វើ ឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។ តាមប្រភពពីមន្ត្រីបច្ចេកទេសសាងសង់ អគារថ្មីនេះនឹង ត្រូវរៀបចំឡើងស្របតាមស្តង់ដារបច្ចេកទេសដើម្បីធានាបាននូវភាពរឹងមាំ និងផ្ដល់ភាពងាយ ស្រួលដល់ការងាររដ្ឋបាល ក៏ដូចជាការសម្រាក របស់មន្ត្រី។ លោក ឧត្តមសេនីយ៍ទោ…
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បន្តជាប់ជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា(បានធ្វើវិសោធកម្មលក្ខន្តិកៈរបដ់សហព័ន្ធខ្មែរកីឡាហែលទឹក ផ្លាស់ប្តូរឈ្មោះជា សហព័ន្ធកីឡាក្នុងទឹកកម្ពុជាវិញ) អាណត្តិទី ៨ (២០២៥-២០២៩) ក្រោយទទួលបានគាំទ្រ ១០០ ភាគរយ
ក្នុងចំណោមតំណាងក្លិប-សមាគមកីឡាក្នុងទឹកជាសមាជិកជាច្រើននាក់របស់សហព័ន្ធក្នុងមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាអាណត្តិទី៧ (២០២១-២០២៥) និងបន្តអាណត្តិទី៨ (២០២៥-២០២៩)។ សូមជម្រាបថា សមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ប្រចាំអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ មានចំនួន ១១ រូបរួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធាន ឯកឧត្តម ប៉េង ពោធិ៍នា លោកអ្នកឧកញ៉ា លាង ឃុន ឯកឧត្តម ទ្រី ដាលុច ឯកឧត្តម សួង ហេង ឯកឧត្តម ហឿន សំនៀង…
សមត្ថកិច្ចកម្ពុជាបានរកឃើញនារីជនជាតិសិង្ហបុរីនៅភ្នំពេញ ដោយមិនមានការចាប់បង្ខាំង ឬចាប់ជំរិតនោះទេ
ភ្នំពេញ ៖ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ព័ត៌មានដែលអាណាព្យាបាលស្វះស្វែង ដើម្បីរកការអន្តរាគមន៍ពីសមត្ថកិច្ចកម្ពុជារកកូនស្រីរបស់ខ្លួន ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយលដ្ឋានអន្តោប្រវេសន៍ និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្វះស្វែងរកប្អូនស្រីឃើញហើយ នៅរាជធានីភ្នំពេញនាយប់ថ្ងៃទី៣១ ខែកក្កដានេះ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ប្អូនស្រីជាបឋម គឺមិនមានបទល្មើសណាមួយកើតឡើងចំពោះរូបប្អូនស្រីទេ ពោលគឺមិនមានការចាប់បង្ខាំង មិនមានការចាប់ពង្រត់ មិនមានការចាប់ជំរិតនោះឡើយ ពោលគឺដោយសារប្អូនស្រីមានភាពតានតឹងក្នុងអារម្មណ៍ក្នុងគ្រួសាររបស់ប្អូន ហើយក៏បានចាកចេញពីប្រទេសសិង្ហបុរី មកកាន់ប្រទេសកម្ពុជា ហើយពេលមកដល់កម្ពុជាបានបិទទូរស័ព្ទ…
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
ភ្នំពេញ៖ លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវាយតម្លៃថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការសំខាន់ៗមួយចំនួន ដើម្បីបង្ក្រាបឧស្សាហកម្មឆបោកតាមអនឡាញ ក្រោមការសម្របសម្រួលរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. ដែលដឹកនាំផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លោក ថម អេនឌ្រូ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ថា ការរីកសាយភាយនៃបណ្តាញឧក្រិដ្ឋកម្មអនឡាញឆ្លងដែននៅក្នុងប្រទេសកម្ពុជា គឺជាបញ្ហា ប្រឈមមួយ…
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីគ្រប់គ្រងគេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ពង្រឹងតួនាទីជាច្រកចេញចូលផ្តល់ព័ត៌មានផ្លូវការដ៏មានសក្តានុពលចម្បង ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសាធារណមតិ និងធានាការផ្តល់ព័ត៌មានពិតដល់សាធារណជន។ ការជំរុញបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការគ្រប់គ្រងគេហទំព័រព័ត៌មានមន្ទីរព័ត៌មានរាជធានី-ខេត្ត» នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ដែលមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់មកពីមន្ទីរព័ត៌មាន២៥ រាជធានី-ខេត្ត។ ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីនៃមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យប្រកាសជាផ្លូវការដើម្បីជូនដំណឹងដល់ថ្នាក់ដឹកនាំរាជធានី-ខេត្ត និងអ្នកសារព័ត៌មាន…
អង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៨ អនុម័តថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលជម្លោះប្រដាប់អាវុធថៃឈ្លានពានកម្ពុជា
នៅក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ដោយមានចូលរួមពីប្រទេសជាសមាជិកចំនួន១៦២ រួមទាំងអង្គការអន្តរជាតិ ដៃគូ និងស្ថាប័នសង្កេតការណ៍ អង្គប្រជុំបានអនុម័តជាឯកច្ឆ័ន្ទថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ពិភពលោកទាំងឡាយក្នុងពេលជម្លោះប្រដាប់អាវុធ។ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឱ្យដឹងថា តបតាមការអញ្ជើញរបស់អង្គការ UNESCO លោក សួស យ៉ារ៉ា ប្រធានប្រតិភូសន្និសីទ អន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ICAPP-ACC) របស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមថ្លែងក្នុង «សម័យប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨» នៅថ្ងៃទី២៦-២៩ ខែកក្កដា…
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
តំណាងលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) ចាត់ទុកធុរកិច្ចបណ្តុះថ្មី និងសហគ្រាសធុនតូច និងមធ្យម ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏មានថាមពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើតការងារ និងការអភិវឌ្ឍសង្គមនៅកម្ពុជា។ ឯកឧត្តម អូន ព័ន្ធមុនីរាជសក្តិ អនុប្រធានលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) លើកឡើងក្នុងកិច្ចសម្របសម្រួល លើកិច្ចពិភាក្សាមាគ៌ានៃភាពធន់ “សមាហរណកម្មការគាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់ធុរកិច្ចថ្មី និងការរីកចម្រើន របស់សហគ្រាសធុនតូច និងមធ្យម (SME)” នៅក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា ទាក់ទងធុរកិច្ចបណ្តុះថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ ក្នុងនោះ…
៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់ខ្លួនជនបរទេស Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល
ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលយ៉ាងសកម្មនៅតាមគោលដៅសរុប២៨.៥១២ទីតាំង ដោយបានពិនិត្យលើមនុស្សសរុប ១៦៧.១៥៣នាក់ នៅទូទាំងរាជធានី-ខេត្ត។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ តាមលោក ទូច សុឃៈ ក្រៅពីការត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចចម្រុះក៏បានដាក់ពង្រាយកម្លាំងត្រួតពិនិត្យនៅតាមដងផ្លូវសាធារណៈ ដោយផ្តោតលើរាល់យានយន្តទាំងឡាយណាដែលសង្ស័យថា អាចដឹកជញ្ជូនចល័តជនបរទេស ឬបុគ្គលដែលអាចមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមថាក្នុងប្រតិបត្តិការត្រួតពិនិត្យតាមដងផ្លូវ សមត្ថកិច្ចបានពិនិត្យលើយានយន្តសង្ស័យជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយទៀត បានចំនួន២១.២២៥លើក ស្មើនឹងមនុស្ស៤៤.៩៧៦នាក់។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងអ្នកដែលគ្មានឯកសារ…
ឱកាសអាហាររូបករណ៍ជាង ១ពាន់កន្លែងដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តសៀមរាបនៅវិទ្យាស្ថាន NPIA
សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្ដល់ជូនអាហារូបករណ៍សម្រាប់យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបសរុប ១,៤៥០នាក់ ផ្ដោតលើជំនាញចំនួន ៧ និងផ្ដល់ជូននូវប្រាក់ឧបត្ថម្ភជារៀងរាល់ខែសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធី TVET ១.៥លានរបស់សម្ដេចធិបតី។ បើតាមវិទ្យាស្ថាន NPIA បានឱ្យដឹងថា ជំនាញទាំង៧ នោះរួមមាន ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ជំនាញថែទាំ និងជួសជុលរថយន្ត, ជំនាញធ្វើនំ, ជំនាញធុរកិច្ចភេជ្ជ, និងជំនាញការងារកំបោរ។ ក្នុងខែសីហានេះ វិទ្យាស្ថានគ្រោងនឹងបើកវគ្គសិក្សាថ្មី ចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ…
