(ខេត្តព្រៃវែង)៖ ពលរដ្ឋបានសម្ដែងការខកចិត្តនិងខឹងសម្បារទៅលើមន្ត្រីសុរិយោដីខេត្តព្រៃវែង ដែលចុះមកវាស់វែងដីជាប្រព័ន្ធ និងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ក្នុងភូមិសាស្ត្រឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។ ដោយថា ក្រុមមន្ត្រីទាំងនោះ បានកំណត់យកលុយពីពួកគាត់ថ្លៃកាត់ឈ្មោះក្នុង១ប្លង់ៗចំនួន៣០០ដុល្លារជាកំហិត និងការហៅមកវាស់ដីបំពេញបន្ថែមក៏១ប្លង់៣០០ដុល្លារផងដែរ។ *ករណីនេះលោកប្រធានមន្ទីរ អះអាងថា រាល់ការវាស់វែង គឺមិនតម្រូវឱ្យបង់លុយនោះឡើយ។ ជាក់ស្តែង ស្ដ្រីម្នាក់នៅភូមិសំបួរ ឃុំកំពង់ប្រាំង បានបញ្ជាក់ថា ខ្លួនបានលក់ដីលំនៅដ្ឋាន១កំណាត់ខាងក្រោយផ្ទះឱ្យទៅបង។ ស្រាប់តែមន្ត្រីសុរិយោដីឈ្មោះ វណ្ណា រស្មី កំណត់យកលុយពីបងរបស់គាត់ចំនួន៣០០ដុល្លារ ជាថ្នូរនឹងកាត់ឈ្មោះកែឯកសារ ក្លែងមកជាដីអំណោយ។ ប្រភពដដែលបន្តថា អ្វីដែលរូបគាត់ហួសចិត្តនោះ គឺដីដែលនៅសល់មួយកំណាត់ខាងមុខ។ បែរជាឈ្មោះ វណ្ណា…
Author: kimheap
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំឲ្យមន្រ្តីពិនិត្យចំពោះការត្រៀមឆ្លើយតបបញ្ហាគ្រោះមហន្តរាយកើតឡើងជាយថាហេតុក្នុងរដូវវស្សា
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២, ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា, ឯកឧត្តម-លោកជំទាវ អគ្គលេខាធិការ និងអគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋាន និងមន្រ្តីជាច្រើនរូប។ បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី…
ក្រសួងបរិស្ថាន៖ កម្ពុជានៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (e-waste) ដើម្បីការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈ
ក្រសួងបរិស្ថានកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះថា ប្រទេសកម្ពុជានៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (e-waste) ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈរបស់ប្រទេស ពីការបំពុលក្នុងរយៈពេលវែង។ សំណល់អេឡិចត្រូនិក រួមមានឧបករណ៍អេឡិចត្រូនិកដែលហួសសម័យ និងត្រូវបានបោះបង់ចោល ដូចជា កុំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទដៃ ម៉ាស៊ីនបោះពុម្ព ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ថ្ម និងឧបករណ៍អគ្គិសនីផ្សេងៗទៀត។ ទោះបីជាសម្ភារៈមានតម្លៃមួយចំនួនអាចទាញយកបានពីសំណល់អេឡិចត្រូនិកក៏ដោយ ក៏មានតែប្រហែល ៩ ភាគរយប៉ុណ្ណោះនៃសមាសធាតុរបស់វា ដែលជាទូទៅអាចកែច្នៃឡើងវិញដើម្បីចំណេញផ្នែកសេដ្ឋកិច្ច។ សម្ភារៈដែលនៅសេសសល់តម្រូវឱ្យមានការកែច្នៃកម្រិតខ្ពស់ បច្ចេកវិទ្យាកែច្នៃជំនាញ និងការបោះចោលប្រកបដោយបរិស្ថានល្អ…
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល គឺ ប្រទេសជាតិ,ប្រជាជន, ទឹកដី និង ឯករាជ្យភាពជាតិ
កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរសម្រេចឱ្យមានការប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាសាក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន និយាយជារួម និងសម្រាប់សហគ្រាស MSMEs និងសិប្បកម្មកម្ពុជា និយាយដោយឡែក។ ការកំណត់រៀបចំទិវាជាតិនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើតជាវេទិការាជរដ្ឋាភិបាល…
សម្ដេចតេជោ៖ រយៈពេល៦ខែឆ្នាំនេះ ទោះបីកម្ពុជាត្រូវរងឥទ្ធិពលអវិជ្ជមានក៏កម្ពុជានៅតែបន្តឈានទៅមុខលើមាគ៌ាអភិវឌ្ឍន៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រយៈពេល៦ខែឆ្នាំនេះ ទោះបីកម្ពុជាត្រូវរងឥទ្ធិពលអវិជ្ជមាន ក៏កម្ពុជានៅតែបន្តឈានទៅមុខលើមាគ៌ាអភិវឌ្ឍន៍។ តាមរយៈសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា, សម្ដេចតេជោ បានថ្លែងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦នេះ ទោះបីត្រូវទទួលរងឥទ្ធិពលអវិជ្ជមានពីការវិវត្តយ៉ាងស្មុគ ស្មាញនៃសភាពការណ៍អន្តរជាតិ និងឥទ្ធិពលពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាក្តី ក៏ប្រទេសជាតិយើងនៅតែបន្តឈានទៅមុខនៅលើមាគ៌ាអភិវឌ្ឍន៍។ សម្ដេចតេជោ បានបញ្ជាក់ថា ជាក់ស្តែងយើងរក្សាបាននូវស្ថិរភាពនយោបាយ…
ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
រដ្ឋធានីប៉េកាំង៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភាក្សាទ្វេភាគី រវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ដឹកនាំដោយឯកឧត្តម អា ដុង លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន និងចុះហត្ថលេខាលើ «អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩» ។ ការចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនេះគឺជាជំហានយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់ ដែលនឹងក្លាយជាកម្លាំងចលករ ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ឱ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងផ្លែផ្កាជាអតិបរមា…
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញចូលរួមក្នុងពិធីអាហារពេលល្ងាច ជាមួយឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូត ដែលជាឱកាសដ៏វិសេសវិសាលក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍធនធានមនុស្ស ការបញ្ជូនកម្លាំងពលកម្ម និងបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារពេលល្ងាចដ៏មានអត្ថន័យជាមួយគណៈប្រតិភូដែលមានវត្តមាននៅទីនេះ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យការងាររយៈពេលជិត ៣០ឆ្នាំ…
កម្ពុជា តវ៉ាដាច់អហង្ការចំពោះសកម្មភាពរបស់ក្រុមការងារវាស់វែងដីធ្លីថៃនៅភូមិជោគជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៦ និង៤៧
រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជំទាស់ជាផ្លូវការ និងយ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ និងដោយមានយានយន្ត៩គ្រឿងអមដំណើរផង ដែលបានចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដីនៅចន្លោះថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៦ និង៤៧។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពរបស់ ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ ដែលបានចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដីនៅចន្លោះថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់…
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះថា ៖ តំណាងអយ្យការសម្រេចបើកការស៊ើបសួរលើជនសង្ស័យពីបទឆបោក (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈិម) បទល្មើសដែលត្រូវផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ជនសង្ស័យដែលតំណាងអយ្យការចោទប្រកាន់ឈ្មោះ ហាក់ តុងហេង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាស់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។ តាមរយ:ការស្រាវជ្រាវ និងសាកសួរជនសង្ស័យ ជំនាញកំណត់បានថា ជនសង្ស័យខាងលើបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះប្រមាណ៥០លើករួចមកហើយ និងទទួលបានផលពីបទល្មើសបានប្រមាណជាង ១១ម៉ឺនដុល្លារ និងប្រើវិធីសាស្រ្តឆបោកជនរងគ្រោះ…
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
តបតាមការអញ្ជើញរបស់បក្សកុម្មុនីស្តចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានចេញនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា នៅក្នុងឱកាសទស្សនកិច្ចខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា…
