ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានចាប់ផ្តើមជាផ្លូវការហើយ។ ក្នុងឱកាសដ៏សំខាន់នេះ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមបើកហឹបវិញ្ញាសាជានិមិត្តរូប នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ ការបើកហឹបវិញ្ញាសានេះត្រូវបានធ្វើឡើងដោយមានការចូលរួមសង្កេតការណ៍ផ្ទាល់ពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)…
Author: kimheap
អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់សាធារណជន និងអ្នកបង្កើតមាតិកាបញ្ឈប់ការផ្សព្វផ្សាយឬផលិតមាតិកាឃោសនា ជំរុញឬបង្ហាញពីការជួញដូរ បរិភោគ និងការចាប់សត្វព្រៃ ដែលជាអំពើល្មើសច្បាប់ ប៉ះពាល់ដល់សុខភាព និងបរិស្ថាន
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយលើបណ្តាញសង្គម ក៏ដូចជាការបង្ហោះរូបភាព និងខ្លឹមសារនានា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬក្នុងគោលបំណងជួយញដូរ បរិភោគសត្វព្រៃ ឬការធ្វើមុខម្ហូបពីសត្វព្រៃនិងរុក្ខជាតិកម្រ ទៀតឡើយ។ ឯកឧត្តមបានលើកឡើងថា កន្លងមកនេះមានការផ្សព្វផ្សាយពីជនខិលខូច ដែលមានបំណងបោកប្រាស់សាធារណជន ក៏ដូចជាការស្វែងរកការគាំទ្រ ដោយយកសត្វព្រៃមកធ្វើការផ្សព្វផ្សាយ ជាពិសេសលើបណ្តាញសង្គម ដែលមានចេតនា ទាក់ទាញការចាប់អារម្មណ៍ និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងធនធានធម្មជាតិ។ អ្នកនាំពាក្យរូបនេះ បានស្នើសុំការសហការជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតឹងរឹង និងអនុវត្តច្បាប់…
ខេត្តព្រះវិហារ បោះជំហានឈានមុខគេ ខាងផលិតស្រូវសរីរាង្គតាមរយៈកិច្ចសន្យា ត្រៀមចាក់បញ្ចូលថវិកា ១២លានដុល្លារ ចូលចរន្តសេដ្ឋកិច្ចគ្រួសារកសិករ!
ខេត្តព្រះវិហារ បាននិងកំពុងបន្តពង្រឹងទីតាំងជា «ខេត្តនៃកសិកម្មសរីរាង្គ» របស់ប្រទេសកម្ពុជា តាមរយៈការបោះជំហានយ៉ាងសកម្មលើឆាកអន្តរជាតិ។ ជាក់ស្តែង ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវ និងដំឡូងមីសរីរាង្គ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា បានប្តេជ្ញាចិត្តបង្កើនការប្រមូលទិញស្រូវសរីរាង្គរហូតដល់ ៤ម៉ឺនតោន ខណៈ ក្រុមហ៊ុន CACC ទទួលទិញដំឡូងមីសរីរាង្គចំនួន ១៥.០០០តោន ពីសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ។ ថ្លែងក្នុងអង្គពិធីនេះ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានសម្តែង នូវមោទនភាពយ៉ាងក្រៃលែង…
ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្តីពីផែនការសកម្មភាពសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តស្ទឹងត្រែង។ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពក្រុមការងារឈូសឆាយដីសម្រាប់ត្រៀមសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន នៅទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ឯកឧត្តម គន់ គីម បានឱ្យដឹងថា…
កម្ពុជា-ICRC ពង្រឹងកិច្ចសហប្រតិបត្តិការផ្តោតសំខាន់លើសកម្មភាពមនុស្សធម៌
ឯកឧត្ដម កាន់ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមជាមួយលោកAlain Aeschlimann, Advisor, Security and Crisis Management (SCMS) Unitនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅទីស្ដីការក្រសួង កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ ក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជាជាមួយ ICRC ដោយផ្តោតសំខាន់លើសកម្មភាពមនុស្សធម៌ និងកិច្ចសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ តាមរយៈការចុះសួរសុខទុក្ខផ្ទាល់ និងការផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ជនភៀសសឹកកម្ពុជាដោយសារជម្លោះ ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការសម្របសម្រួលក្នុងការដោះលែងដោយសុវត្ថិភាព និងការបញ្ជូនត្រឡប់មកវិញនូវយោធាកម្ពុជាទាំង១៨…
កម្ពុជា និងបែលហ្ស៊ិក ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម មីសែល ប៉ារីស (Michel Parys) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្របែលហ្ស៊ិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួងការបរទេសនាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងបែលហ្ស៊ិក។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍…
ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ាន និងការអនុម័តឯកសារចំនួន៤
សៀមរាប៖ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ រៀបចំសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញលទ្ធផលក្នុងនាមជាប្រធានប្តូរវេននៃកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ក្រោយកិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធបានចប់សព្វគ្រប់។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមការសម្របសម្រួលរបស់កម្ពុជា ក្នុងនាមជាប្រធានឯកសារជាច្រើនបានសម្រេច និងបានដាក់ចេញជាបន្តបន្ទាប់។ ដោយឡែក សម្រាប់កិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ សម្រេចអនុម័តនូវឯកសារសំខាន់ៗចំនួន ៤ រួមមាន៖ (១)«ផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០…
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «ស្វាដោះសំណាញ់!»
(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះអត្ថបទមួយនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយបង្ហាញចំណាប់អារម្មណ៍ចំពោះការវិភាគរបស់ លោក សុរៈឆាត បំរុងសុខ (Surachart Bamrungsuk) ដែលជាអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។ អត្ថបទដែលសម្តេចតេជោ ហ៊ុន សែន បានចែករំលែកនោះ មានចំណងជើងថា «ស្វាដោះសំណាញ់!» ខាងក្រោមជាខ្លឹមសារទាំងស្រុង៖ ថ្ងៃនេះជាថ្មីម្តងទៀត ខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក សុរៈឆាត បំរុងសុខ (Surachart…
ក្រសួងបរិស្ថានបង្ហាញអំពីផលវិបាកនៃការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនី និងអេឡិចត្រូនិក មិនត្រឹមត្រូវ
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានបន្តបង្ហាញអំពីផលវិបាកនៃការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនី និងអេឡិចត្រូនិក មិនត្រឹមត្រូវ។ ក្រសួងបានបញ្ជាក់ថា ការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនីនិងអេឡិចត្រូនិក (E-waste) មិនត្រឹមត្រូវ អាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស បរិស្ថាន និងសេដ្ឋកិច្ច នៅពេលសំណល់ទាំងនេះត្រូវបានទុកដាក់ បោះចោល ឬកែច្នៃដោយគ្មានបច្ចេកទេសត្រឹមត្រូវ ដោយសារសារធាតុគ្រោះថ្នាក់ និងលោហធាតុធ្ងន់ ដូចជា សំណ (Lead) បារត (Mercury) កាត់ម្យ៉ូម (Cadmium) និងលីចូម…
