សម្ដេចមហាបវរធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន សិក្សាផ្លូវច្បាប់ ដើម្បីយកក្មេងទំនើងអុកឡុកក្នុងសង្គម ទៅបម្រើឲ្យសកម្មនៅសមរភូមិមុខ ដូចជាការសំណង់ ធ្វើផ្លូវ ឬធ្វើលេនដ្ឋានជាដើម។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបអនុស្សាវរីយ៍លើកទី…
Author: kimheap
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ត្បូងឃ្មុំ
នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ សរុបចំនួន៨៨៩នាក់។ ពិធីចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឲ្យមានតម្លាភាព ក៏ដូចជាជំរុញឲ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ នាឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ…
កម្ពុជាចាត់ទុកការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ជាមូលដ្ឋាន ខណៈកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអនុស្សរណៈនេះ
ឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មានពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាត សមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ កាលពីឆ្នាំ២០០១ (MOU-2001) អ្នកនាំពាក្យក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា៖ ដូចដែលបានគូសបញ្ជាក់កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វាជារឿងគួរឱ្យសោកស្តាយណាស់ ប្រសិនបើប្រទេសថៃសម្រេចចិត្តដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ នេះ។ លើសពីការ រៀបចំផ្នែកបច្ចេកទេស ការចុះហត្ថលេខាលើ MOU-2001 រវាងកម្ពុជា និងថៃ បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយ ដែលភាគីទាំងពីរ អាចទទួលយកបាន…
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម សរុបចំនួន១,១៩៣នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងសាលាខេត្តកំពង់ចាម។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ អ្វីដែលជាគោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ការចុះជួបសំណេះសំណាលរបស់សម្ដេចតេជោនៅពេលនេះ…
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តជាផ្លូវការហើយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។…
អតីតពលករត្រឡប់មកពីថៃ បន្តអំពាវនាវពលរដ្ឋខ្មែរនៅថៃងាកមកធ្វើការក្នុងស្រុកដែលកំពុងមានតម្រូវការការងារច្រើន
ក្រុមអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ បានបន្តអំពាវនាវដល់ប្រជាពលករដែលកំពុងបម្រើការងារនៅប្រទេសថៃ ឱ្យងាកមកស្វែងរកការងារនៅក្នុងស្រុកវិញ ដោយអះអាងថា បច្ចុប្បន្នកម្ពុជាមានឱកាសការងារសម្បូរបែប និងផ្តល់ប្រាក់ឈ្នួលសមរម្យមិនចាញ់ការងារនៅបរទេស និងមានអត្ថប្រយោជន៍ជាច្រើនផ្សេងៗថែមទៀត។ កញ្ញា ម៉ៅ ដាវី មានស្រុកកំណើតនៅខេត្តកណ្តាល ជាអតីតពលករមកពីថៃ បច្ចុប្បន្នជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ិនគី អឹភែរឹល (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២២ មេសា ឆ្នាំ២០២៦កន្លងទៅ កញ្ញាបានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ដោយសារជីវភាពខ្វះខាត និងមិនដឹងថាកម្ពុជាមានការងារច្រើន ទើបសម្រេចចិត្តទៅតាមសាច់ញាតិដើម្បីធ្វើការងារក្នុងវិស័យកាត់ដេរ។ កញ្ញា រៀបរាប់បន្តថា…
សម្ដេចតេជោ៖ «ទោះបីជាពិភពលោកបច្ចុប្បន្នមានការប្រែប្រួល ប៉ុន្តែទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ»
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «ទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលឡើយ»។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ…
រោងចក្រស្លមាសទី៣នៅកម្ពុជា បានបើកដំណើរការហើយនៅតំបន់ស្មងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ
កំពង់ធំ៖ រោងចក្រស្លមាសរបស់ក្រុមហ៊ុន CAMBODIAN K88 INDUSTRY និងជារោងចក្រស្លមាសទី៣ នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតំបន់ស្មងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ បានចាប់ផ្តើមបើកដំណើរការខ្សែសង្វាក់ផលិតកម្មជាផ្លូវការហើយ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ ប្រភពព័ត៌មានពី Fresh AI បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានទីតាំងរោងចក្រចម្រាញ់រ៉ែមាស សំខាន់ៗពីរ ដែលកំពុងដំណើរការ។ រោងចក្រមួយស្ថិតនៅតំបន់អូរខ្វាវ…
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ផ្តល់ជូនវីរកងទ័ពជួរមុខ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត កំពុងសម្រាកព្យាបាលជំងឺ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្តល់ជូនវីរកងទ័ពជួរមុខ ១នាក់ និងមន្ត្រីកិច្ចសន្យាសាលាខេត្ត ១នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ គួរបញ្ជាក់ថា ទាំងវីរកងទ័ព និងមន្ត្រី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្ត កំពង់ចាម មានឈ្មោះ…
អ្នកជំនាញសត្វព្រៃ៖ ព្រៃអង្គរ ជាកន្លែងសត្វព្រៃរស់នៅច្រើន និងមានសុវត្ថិភាពបំផុត
អ្នកជំនាញការពារសត្វព្រៃបានលើកឡើងថា ព្រៃអង្គរ ជាកន្លែងសត្វព្រៃរស់នៅច្រើន និងមានសុវត្ថិភាពបំផុតនៅទូទាំងប្រទេស ខណៈដែលអាជ្ញាធរជាតិអប្សរាការពារយ៉ាងរឹងមាំ ក្រៅពីប្រាសាទបុរាណ។ លោក Nick Marx ទីប្រឹក្សាផ្នែកជីវចម្រុះ បានលើកឡើងថា នេះជាភាពជោគជ័យដ៏ធំធេងមួយដែលត្រូវ គឺចាប់តាំងពីឆ្នាំ២០១៣ មក សត្វព្រៃដែលបានព្រលែងបានកកើតយ៉ាងខ្លាំង ជាពិសេសសត្វទោចម្កុដ ដែលបង្កើតកូនបានរហូតដល់ ១១ក្បាល ក្នុងព្រៃអង្គរ។ លោកបានសង្កត់ធ្ងន់ថា “ព្រៃអង្គរគឺជាកន្លែងលេខមួយ នៃការការពារសត្វព្រៃ និងព្រៃឈើ ក៏សំខាន់មិនចាញ់ការថែរក្សាប្រាសាទបុរាណឡើយ ដែលក្នុងនោះមាន៩៥ភាគរយជាសត្វល្អិត។ អ្នកជំនាញការពារសត្វព្រៃជាជនបរទេសបានបន្ដថា ការពារសត្វព្រៃបានរឹងមាំ បានធ្វើឱ្យទាក់ទាញអ្នកទេសចរ។ ជាមួយគ្នានេះ លោក…
