ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលនេះ មិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែ កម្មវិធីនេះក៏រួមចំណែកធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរតាមរយៈចលនាទេសចរក្នុងស្រុកនិងបរទេសយ៉ាងច្រើនកុះករនៅទូទាំងប្រទេស។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ជ្រុងជ្រោយ។ ជាក់ស្តែង ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលនេះ មិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះក៏រួមចំណែកធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរតាមរយៈចលនាទេសចរក្នុងស្រុកនិងបរទេសយ៉ាងច្រើនកុះករនៅទូទាំងប្រទេស។ លើសពីនេះ ដំណើរកម្សាន្តសប្បាយដោយទឹកមុខញញឹមរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរក៏បង្កើតបានជាចលនាមហាសាមគ្គីជាតិដ៏ទូលំទូលាយមួយដែលប្រទេសជាតិកំពុងត្រូវការជាចាំបាច់។ អ្នកនាំពាក្យបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋនិងកម្មករ កម្មការិនី រាជរដ្ឋាភិបាល…
Author: kimheap
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅដោយរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ប្រពៃណីយ៉ាងល្អប្រសើរ»
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ ប្រពៃណី តាមរយៈការចូលរួមយ៉ាងល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការលេងល្បែងប្រជាប្រិយ និងរាំរបាំបុរាណ។ តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសរសេរសារថ្លែងអំណរគុណអាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន កងកម្លាំងគ្រប់ប្រភេទដែលបានចូលរួមប្រចាំការ និងបំពេញភារកិច្ចរបស់ខ្លួន បម្រើឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ និងសេចក្តីសុខសុវត្ថិភាព ជូនដល់ប្រជាជនខ្មែរ និងភ្ញៀវទេសចរទាំងអស់។ សម្ដេចធិបតី បានថ្លែងថា…
ថ្ងៃបញ្ចប់នៃសង្ក្រាន្តឆ្នាំថ្មី ក្នុងខេត្តព្រះសីហនុ អបអរសាទរ ជាមួយពិធីស្រង់រូបសំណាកព្រះថោង-នាងនាគ យ៉ាងអធិកអធម
ព្រះសីហនុ៖ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងពោពេញទៅដោយក្តីមោទនភាពចំពោះវប្បធម៌ជាតិ នាថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំក្រុងកំពង់សោម បានអញ្ជើញចូលរួមយ៉ាងកុះករក្នុងពិធីស្រង់រូបសំណាក “ព្រះថោង-នាងនាគ”។ ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តយ៉ាងសប្បាយរីករាយតាមរយៈការលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៅទូទាំងខេត្ត។ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកយាយ លោកតា ពុកម៉ែ បងប្អូន និងភ្ញៀវទេសចរទាំងអស់ ដែលបានជ្រើសរើសយកខេត្តព្រះសីហនុ ជាគោលដៅសម្រាប់សម្រាកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ វត្តមានរបស់បងប្អូនភ្ញៀវទេសចរ…
ចូលឆ្នាំថ្មីបីថ្ងៃនៅរតនគិរីពលរដ្ឋ និងទេសចរដើរលេងកម្សាន្តជាង ១៥ម៉ឺននាក់ កើនឡើងជាងឆ្នាំមុន
រតនគិរី៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកកម្សាន្តក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋ និងទេសចរជាតិ អន្តជាតិដើរលេងកម្សាន្តជាង ១៥ម៉ឺននាក់ ក្នុងនោះទេសចរពីក្រៅខេត្តចំនួន ៤៧,៦៥៥នាក់កើនឡើង០.៨ %។ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តរតនគិរី បានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំនួនភ្ញៀវទេសចរសរុបខាងលើមានភ្ញៀវអន្តរជាតិ ចំនួន៧៧០នាក់ កើនឡើង ១៣.១%។ ដោយឡែកប្រជាពលរដ្ឋក្នុងខេត្ត ដើរលេងកម្សាន្តថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួន ១០៣,៧៦១ នាក់ កើនឡើង…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយអ្នកធាក់ស៊ីក្លូ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ: លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក នៃសមាគមមូលនិធីត្រីចក្រយានកម្ពុជា (ស៊ីក្លូ) និងផ្ដល់អំណោយមានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិតផ្ទាល់ ក្នុងឱកាសអបអរឆ្នាំថ្មី ក៏ដូចជារលឹកដឹងគុណដល់ពួកគាត់ ដែលបានចូលរួមថែរក្សានូវស៊ីក្លូកម្ពុជា ។ ក្នុងឱកាសជួបសំណេះសំណាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម
ភ្នំពេញ: សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង ឯកឧត្តម ត្រិន កឹមទូ សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នារសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជា ដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសវៀតណាម នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។ លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានធ្វើសេចក្តីរាយការណ៍អំពី វឌ្ឍនភាព ការងាររបស់សមាគម ព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ពិសេសការជួយសម្របសម្រួលរាល់ការងារពាក់ព័ន្ធនឹងនិស្សិតកម្ពុជាដែលទទួលបានការបណ្តុះបណ្តាលនៅវៀតណាម។ មានប្រសាសន៍ទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត…
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ចប់ការជួសជុលព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស ដែលស្ថិតនៅ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ
ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងសប្បុរសជននានា ក្រសួងបានបញ្ចប់ការជួសជុលព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស ដែលស្ថិតនៅ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល កាលពីឆ្នាំ២០២៥កន្លងមកនេះ។ ក្នុងគោលបំណងពង្រឹងការអភិរក្ស ថែរក្សាព្រះវិហារបុរាណនិងព្រះពុទ្ធប្រតិមា ក៏ដូចជាពង្រីកការអប់រំផ្សព្វផ្សាយអំពីសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃនេះឱ្យបានទូលំទូលាយ ក្រសួងបានរៀបចំប្រែក្លាយអតីតព្រះវិហារនេះទៅជាសារមន្ទីរសម្រាប់តាំងបង្ហាញវត្ថុបុរាណសំខាន់ៗមួយមួយចំនួន ដែលបានបន្សល់ទុកពីព្រះចេតិយ និងបរិវេណអតីតក្រុងឧដុង្គ ដើម្បីបើកជូនសាធារណជនចូលទស្សនា និងសិក្សាស្រាវជ្រាវ នាពេលខាងមុខ។ ចំពោះកាលបរិច្ឆេទនៃការបើកទ្វារជូនសារធារណជនអាចចូលទស្សនាជាអចិន្ត្រៃយ៍ ក្រសួងនឹងជូនដំណឹងនាពេលក្រោយ បន្ទាប់ពីការងាររៀបចំដាក់តាំងទាំងអស់ត្រូវបានបញ្ចប់រួចរាល់។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ក្រសួងបានសម្រេចបើកទ្វារជាបណ្តោះអាសន្នជូនសាធារណជនចូលទស្សនារយៈពេល២សប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់២៧ ខែមេសា ឆ្នាំ២០២៦៕
ជម្លោះព្រំដែនកម្ពុជា-ថៃ ទាមទារឱ្យកម្ពុជាគិតជ្រៅ និងបែបយុទ្ធសាស្រ្ដជាទីបំផុតដើម្បីទាមទារទឹកដីមកវិញ
ភ្នំពេញ : ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ បានដើរមកដល់របត់មួយទាមទារឱ្យកម្ពុជាគិតជ្រៅ វែងឆ្ងាយ លម្អិត និងបែបយុទ្ធសាស្រ្ដជាទីបំផុត ដើម្បីសម្រេចចិត្តឱ្យត្រូវទាមទារឱ្យទាល់តែបានមកវិញនូវទឹកដីដែលថៃកាន់កាប់ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់បែបនេះ តាមរយៈសន្និសីទសារព័ត៌មានក្នុងឱកាសសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ…
កម្ពុជា ផ្សព្វផ្សាយច្បាប់ស្ដីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់បណ្ដាអង្គទូត និងអង្គការអន្តរជាតិនានានៅកម្ពុជា
ភ្នំពេញ: នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំបទបង្ហាញ (Diplomatic Briefing) ជូនអង្គទូត និងអង្គការអន្តរជាតិ នៅភ្នំពេញ អំពីច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ អង្គទូតចូលរួមមានចំនួន ២៨ និងអង្គការអន្តរជាតិមានចំនួន ៩។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា វត្តមានរបស់បណ្ដាលអង្គទូតដែលបានអញ្ជើញចូលរួមក្នុងការធ្វើបទបង្ហាញច្បាប់ស្ដីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺពិតជាមានសារៈសំខាន់។ ហើយដោយមានគោលការណ៍ណែនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឲ្យធ្វើបទបង្ហាញច្បាប់ស្ដីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជូនដល់បណ្ដាអង្គទូតនិងអង្គការអន្តរជាតិនានាប្រចាំនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមសន្តិបណ្ឌិត…
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនបរទេស ២៧នាក់
ភ្នំពេញ: កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) នៅចំណុចបុរីហ្គោឌែនឃី ផ្ទះលេខA01 A02 និង C09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ជនបរទេស២៧នាក់ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ…
