ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា អំពី “វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តនៃវិស័យអធិការកិច្ច ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក សមាជិកា…
Author: kimheap
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ បើកកិច្ចប្រជុំលើកទី ១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧ ដោយឯកភាពប្រើប្រាស់ស្ថិតិនៃលក្ខណវិនិច្ឆ័យទាំង៧ និងកាលបរិច្ឆេទកិច្ចប្រជុំបន្តបន្ទាប់
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។ បន្ទាប់ពីសមាសភាពយន្តការត្រីភាគីនេះ បានពិភាក្សានិងលើកមតិយោបល់យ៉ាងផុលផុស អង្គប្រជុំបានអនុម័តសម្រេចបានលទ្ធផលសំខាន់ៗដូចជា៖ (១) បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច…
ក្រសួងព័ត៌មានជំរុញអនុវត្តយុទ្ធសាស្រ្តព័ត៌មានបែបបុរេសកម្មពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ
ក្រសួងព័ត៌មាន បាន និងកំពុងអនុវត្តយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុតនូវយុទ្ធសាស្ត្រព័ត៌មានបែបបុរេសកម្មពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់សាធារណមតិជាតិ និងអន្តរជាតិឱ្យបានដឹងពីការពិត ដែលប្រទេសថៃរំលោភច្បាប់អន្តរជាតិ ដោយឈ្លានពានទឹកដីកម្ពុជា។ តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់BTVឲ្យដឹងថា ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានទាក់ទងនឹងបញ្ហាព្រំដែន នៃការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា គឺក្រសួងព័ត៌មានបាន និងកំពុងអនុវត្តយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុតនូវយុទ្ធសាស្ត្រព័ត៌មានបែបបុរេសកម្ម ចាប់តាំងពីថ្ងៃដំបូងដែលភាគីថៃបានបង្កហេតុឈ្លានពានមកលើទឹកដីកម្ពុជា រហូតមកទល់ពេលនេះ និងបន្តទៅមុខទៀតក្នុងការបញ្រ្ជាបដល់សាធារណមតិជាតិ អន្តរជាតិ បានដឹងអំពីការពិត ដែលការពិតនោះគឺប្រទេសថៃបានបង្កហេតុឈ្លានពានមកលើទឹកដីកម្ពុជា បង្កើតលេសនានា ដោយគ្មានមូលដ្ឋាន…
សម្ដេចធិបតី សាទរចំពោះសិស្សប្រឡប់ជាប់បាក់ឌុប និងលើកទឹកចិត្តដល់សិស្សដែលធ្លាក់ ចាប់យកឱកាសសិក្សាជំនាញវិជ្ជាជីវៈ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងអបអរសាទរចំពោះបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំនេះទាំងអស់ និងបានលើកទឹកចិត្តដល់បេក្ខជនដែលធ្លាក់ ចាប់យកឱកាសសិក្សាជំនាញវិជ្ជាជីវៈ។ តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានសរសេរយ៉ាងដូច្នេះថា «សូមចូលរួមអបអរសាទរ ក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥~២០២៦ នេះ» សម្ដេចធិបតីបានបន្តថា សម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរ ក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង…
មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម ដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន ២ រួមមាន ភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របូរី និងសង្កាត់រការកណ្តាល ក្រុងក្រចេះ។ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី នាយករងរដ្ឋបាលខេត្ត មន្ត្រីលេខាធិការដ្ឋាន,ស្នងការដ្ឋាននគរបាល,មន្រ្តីជំនាញមកពីមន្ទីរជុំវិញខេត្ត…
ប្រជាពលរដ្ឋ ១,៧២៦គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ នៅស្រុកត្បូងឃ្មុំ ទទួលបានអំណោយមនុស្សធម៌ ដើម្បីសម្រាលការលំបាក
ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនប្រជាពលរដ្ឋចំនួន ១,៧២៦គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ មកពីភូមិចំនួន១០ ក្នុងឃុំចំនួន២ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ…
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥
នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥។ របៀបវារៈទាំង៥នោះរួមមាន៖ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។ ២-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសាសេប៊ូស្តីពី វិសោធនកម្មធម្មនុញ្ញអាស៊ាន។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់ សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត…
រយៈពេលជាង២ទស្សវត្សន៍, ធនាគារចិនមួយ បានផ្តល់ឥណទានសម្បទានជិត ៦ពាន់លានដុល្លារដល់ការអភិវឌ្ឍកម្ពុជា និងប្រកាសប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត
ធនាគារនីហរ័ណ-អាហរ័ណចិន បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជាង២ទស្សវត្សន៍មកនេះ ទំហំ ឥណទានសម្បទានសរុបប្រមាណ ៥ ៩០០ លានដុល្លារអាមេរិក គាំទ្រដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ ប្រព័ន្ធធារា សាស្រ្ត អគ្គិសនី និងវិស័យផ្សេងទៀត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦, បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Chen Huaiyu ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារនីហរ័ណ-អាហរ័ណចិន (China Eximbank) និងសហការី,…
កម្ពុជារៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នៅពាក់កណ្តាលខែកញ្ញា
ភ្នំពេញ៖ ប្រទេសកម្ពុជានឹងរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3 DTF) មានរយៈពេល ៣ ថ្ងៃ ចាប់ពីនៅថ្ងៃទី១១-១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «ជំរុញពាណិជ្ជកម្ម ឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត ជា…
កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព និងស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អំពីការប្តេជ្ញាបន្តការពារឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ សណ្តាប់ធ្នាប់សាធារណៈ ទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ បង្ក្រាប និងកម្ទេចរាល់កម្លាំងជ្រុលនិយម ឬកម្លាំងអមិត្ត ដែលមានឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះជាក្នុងរូបភាពណាក៏ដោយ។ ក្នុងសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ទិសយោភូមិភាគទី៤ និងទី៥ “សមរភូមិក្រោយ គាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ” កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ…
