ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានទទួលកៅអីចូលរួមការប្រកួតពានរង្វាន់បាល់ទះទ្វីបអាស៊ី (AVC Cup) លើកដំបូង នាឆ្នាំ២០២៧ ក្រោយទទួលបានជោគជ័យជាប្រវត្តិសាស្ដ្រក្នុងពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍(SEA V.Cup) ឆ្នាំ២០២៦ ជាមួយក្រុមបាល់ទះជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលទទួលបានកៅអីលេងពានកម្រិតទ្វីបនេះ ក្រោមលក្ខខណ្ឌផ្សេងគ្នា។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោយដឹកនាំក្រុមបាល់ទះកម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ ជាមួយពាន និងមេដាយមាសជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាដណ្ដើមបានលើកដំបូង ក្នុងពានរង្វាន់ SEA V.Cup ជើងទី១ ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន…
Author: kimheap
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យពន្លឿនការរៀបចំផ្ដល់សេវាជូនអតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងស្រុកគាស់ក្រឡ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពន្លឿនការរៀបចំផ្ដល់សេវាជូនអតីតយុទ្ធជនដែលរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងស្រុកគាស់ក្រឡដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តម មានប្រសាសន៍ថា អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។ក្នុងន័យនេះឯកឧត្តមបានជំរុញដល់អាជ្ញាធរ មន្ទីរ អង្គភាពត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកជូនអតីតយុទ្ធជន។ ឯកឧត្តម ណែនាំដល់មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ពន្លឿនការតភ្ជាប់បណ្ដាញអគ្គិសនី ប្រព័ន្ធទឹកភ្លើង រៀបចំប៉ុស្តិ៍សុខភាព វត្តអារាម…
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ កម្ពុជាមិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬបញ្ជាទិញវត្ថុធាតុដើមពីប្រទេសដែលអនុវត្តបែបនេះឡើយ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ប្រទេសកម្ពុជា មិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬបញ្ជាទិញសម្ភារៈវត្ថុធាតុដើមពីប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំឡើយ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ សន្និសីទនេះរៀបចំឡើងដើម្បីបកស្រាយបំភ្លឺជុំវិញ «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក»។ នៅក្នុងឱកាសនោះឯកឧត្តមបានថ្លែងបញ្ជាក់ថា ចំពោះការប្ដេជ្ញាចិត្តលើបញ្ហាកម្លាំងពលកម្ម និងការមិនប្រើប្រាស់កម្លាំងពលកម្មបង្ខំ៖ កម្ពុជាបានប្រកាសយ៉ាងច្បាស់ទៅកាន់ភាគីសហរដ្ឋអាមេរិក និងវិនិយោគិនថា ប្រទេសកម្ពុជាដាច់ខាតមិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំឡើយ។…
អ្នកនាំពាក្យក្រសួងការងារ លើកទឹកចិត្តសិស្សវិទ្យាល័យចុះទស្សនកិច្ចសាលា TVET ដើម្បីស្វែងយល់ពីសក្តានុពលខ្លួនឯង ការបណ្តុះបណ្តាលជំនាញ និងឱកាសការងារនាពេលអនាគត
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលើកទឹកចិត្តដល់សិស្សានុសិស្សវិទ្យាល័យទូទាំងប្រទេស ឱ្យចុះទស្សនកិច្ចសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្រោមឱវាទក្រសួង ដើម្បីស្វែងយល់ពីសក្តានុពលរបស់ខ្លួន កម្មវិធីបណ្តុះបណ្តាលជំនាញ ការអនុវត្តជាក់ស្តែង និងឱកាសការងារនាពេលអនាគត ដែលជួយឱ្យសិស្សមានទំនុកចិត្តក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សា និងអាជីពសមស្រប ស្របតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍប្រទេសជាតិ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី២៧ ខែកក្កដានេះថា ការផ្តល់ឱកាសជូនសិស្សវិទ្យាល័យមកទស្សនកិច្ចផ្ទាល់នៅសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នេះគឺដើម្បីឱ្យសិស្សបានឃើញទាំងការសិក្សា ការអនុវត្តជាក់ស្តែង ឧបករណ៍ទំនើបៗ…
កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត
ភ្នំពេញ៖កម្ពុជាបានអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត ហើយត្រូវដោះស្រាយបញ្ហាព្រំដែនដោយសុច្ឆន្ទៈ ទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ គឺអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងនិងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃអះអាងផ្ទុយពីការពិតទាំងស្រុងថា កម្ពុជា បាន “បិទទ្វារ” ចរចាព្រំដែនគោក ដោយសារកម្ពុជា បានប្រកាសដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះថា កម្ពុជា សូមបញ្ជាក់ថា គឺប្រទេសថៃទេដែលបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីតែមួយគត់ដែលបានព្រមព្រៀងគ្នាដើម្បីដោះស្រាយវិវាទក្នុងដែនសមុទ្របើទោះបីជាកម្ពុជាបានស្នើសុំឱ្យរក្សាទុកកិច្ចព្រមព្រៀងនេះយ៉ាងណាក៏ដោយ។ ម្យ៉ាងទៀត ថ្នាក់ដឹកនាំថៃខ្លួនឯងក៏ធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតថាខ្លួនក៏យល់ព្រមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមក្របខណ្ឌ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រដែរ…
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
តាងនាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ។ ក្រោមមូលបទ «ការពង្រឹងសន្ធិសញ្ញា TAC ឡើងវិញ៖ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ដើម្បីសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការផ្អែកលើច្បាប់ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលកំពុងមានការប្រែប្រួល» សន្និសីទជាន់ខ្ពស់នេះបានប្រមូលផ្តុំតំណាងនៃឧត្តមភាគីចុះកិច្ចព្រមព្រៀងមកពីជុំវិញពិភពលោក…
ថ្ងៃអាទិត្យ ទី២៦ ខែកក្កដាម្សិលមិញនេះផ្លូវថ្មើរជើងចតុមុខមានប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ១០ម៉ឺននាក់
ភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខ (Walk Street) នៅយប់ ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៦ មានបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណចំនួន ១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រហែល ១,០០០នាក់ ខណៈមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធររក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបរិស្ថានអនាម័យបានស្អាតជាប់ជាប្រចាំ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរាត្រីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦។ លោកស្រីបន្តថា តាមការពិនិត្យមើលជាក់ស្តែងផ្លូវថ្មើរជើងចតុមុខនេះត្រូវបានមហាជនគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញតែង…
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សា ក្នុងខេត្តបាត់ដំបង
នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាឌិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សាសម្រាប់ប្រជាកសិករ ក្នុងភូមិកាច់រទេះ ភូមិអូរទូក និងភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ យោងតាមការពិនិត្យជាក់ស្តែង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមកោតសរសើរពីការខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តបាត់ដំបង ក្នុងការអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះស្រូវ ភូមិទាំង៣ ដែលប្រឈមនឹងការខ្វះទឹកកាលពីសប្តាហ៍មុន។ ក្នុងនាមសេនាធិការជូនរាជរដ្ឋាភិបាល ឯកឧត្តម ទេសរដ្ឋមន្រ្តី…
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦ ចំថ្ងៃខួបគម្រប់១ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ ដើម្បីការពារអធិតេយ្យភាព បូរណភាពទឹកដី និងរក្សាសេចក្តីសុខសាន្តរបស់ប្រជាជន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឡើងវិញក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ សម្តេចធិបតី ក៏បានក្រើនរម្លឹកដល់ប្រជាជាតិខ្មែរឱ្យប្រែក្លាយការឈឺចាប់នេះឱ្យទៅជាការពង្រឹងខ្លួនលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ការពារជាតិ សុខសន្តិភាព…
ក្រសួងវប្បធម៌៖ ការប្រើប្រាស់សម្លៀកបំពាក់ខ្មែរពីបុរាណដល់បច្ចុប្បន្ន នៅតែរក្សាអត្តសញ្ញាណស្នូល
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរពីសម័យ២បុរាណរហូតមកដល់បច្ចុប្បន្ន មានការប្រែប្រួលខ្លាំងលើទម្រង់ វត្ថុធាតុដើម និងការកំណត់វណ្ណៈ ប៉ុន្តែនៅតែរក្សាអត្តសញ្ញាណស្នូលដូចជាការស្លៀកសំពត់ចងក្បិន និងការគ្រងស្បៃ។ ការវិវត្តនេះបែងចែកជាពីរយុគសម័យប៉ុណ្ណោះ គឺសម័យបុរាណ និងសម័យបច្ចុប្បន្ន។ ជួបសម្ភាសន៍ជាមួយ លោកជំទាវ ឡុងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ លោកជំទាវបានមានប្រសាសន៍ប្រាប់ព័ត៌មានប៊ីធីវីឱ្យដឹងថា ការប្រើប្រាស់សម្លៀកបំពាក់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ បើយោងតាមការស្រាវជ្រាវឯកសារកន្លងមក បើធៀបតាំងពីសម័យឧត្តុង្គ មិនសូវមានរបស់របរល្អច្រើនទេ ហើយសំពត់គឺវែងមកដល់ក ជើង ហើយស្បៃប្រើពីរជាន់ជាផ្លិះសេ រហូតមកដល់ពាក់កណ្តាលសម័យឧត្តុង្គក៏មានការប្រែប្រួលបន្តិចដោយសារការតុបតែងនានា…
