ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្អៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញព្រះរាជសារ អបអរសាទរខួបជាប្រវត្តិសាស្ត្រ ៩ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ នៅក្នុងព្រះរាជសារនោះ ព្រះអង្គទ្រង់បានសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមាដ៏ជ្រាលជ្រៅ និងចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ និងជនរួមជាតិទាំងអស់។ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានវាយតម្លៃខ្ពស់ និងកោតសរសើរជាទីបំផុត ចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ ឲ្យបានស្ថិតស្ថេរគង់វង្ស…
Category: ព័ត៌មានជាតិ
ឯឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២, ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា និងអគ្គលេខាធិការ អគ្គលេខាធិការរង រួមទាំងប្រធាននាយកដ្ឋាន និងមន្រ្តី។ ឯឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំធ្វើការបូកសរុបរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសំដៅពង្រឹងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយ,…
សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តក្រចេះ ប្រមាណជាង១ពាន់នាក់ នៅទីរួមខេត្តក្រចេះ។ យោងរបាយការណ៍របស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានឲ្យដឹងថា ខេត្តក្រចេះ មានផ្ទៃដីសរុប ១១.០៩៤គីឡូម៉ែត្រការេ ចែកចេញជា៧ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង មាន…
សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តស្វែងរកធនធានតាមបណ្តាខេត្តមានទេពកោសល្យអាយុចន្លោះពី ៦ឆ្នាំ ដល់ ១៨ឆ្នាំ
ខេត្តស្ទឹងត្រែង៖ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបន្តពង្រីកវិសាលភាពកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តទូទាំងប្រទេស ដោយផ្តល់ឱកាសដល់កុមារ និងយុវជនដែលមានអាយុចន្លោះពី ៦ឆ្នាំដល់ ១៨ឆ្នាំ មកពីបណ្តាសាលាបឋមសិក្សា និងអនុវិទ្យាល័យនានា បានចូលរួមលេងកីឡា បញ្ចេញសមត្ថភាព និងបង្ហាញ ទេពកោសល្យពីធម្មជាតិរបស់ពួកគេ។ កម្មវិធីការអភិវឌ្ឍកីឡាអត្តពលកម្ម តាម រយៈការប្រកួតកីឡាអត្តពលកម្ម កុមារ និងយុវជននៅខេត្តស្ទឹងត្រែង នាពេលថ្មីៗនេះ លោកដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានមានប្រសាសន៍ថា ដើម្បីឲ្យកម្មវិធីអភិវឌ្ឍន៍នេះមានចីរភាព និងគុណភាពខ្ពស់សហព័ន្ធបានដាក់ចេញនូវ ធាតុសំខាន់ៗចំនួន ២៖…
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃព័ត៌មានមិនពិត (Fake News) ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សង្គម។ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមដែលមានសិស្សានុសិស្សប្រមាណជាង១,០០០នាក់ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងយុគសម័យនៃការវិវត្តនៃបច្ចេកវិទ្យាដ៏ឆាប់រហ័សនេះ ការទទួលទានព័ត៌មានតាមរយៈបណ្តាញសង្គមមានភាពងាយស្រួល ប៉ុន្តែក៏បង្កជាហានិភ័យខ្ពស់ផងដែរ ប្រសិនបើអ្នកប្រើប្រាស់ខ្វះការប្រុងប្រយ័ត្ន។ ឯកឧត្តម បានគូសបញ្ជាក់យ៉ាងច្បាស់ថា…
កម្ពុជាតវ៉ាជាផ្លូវការចំពោះការបន្តឈ្លានពានព្រំដែនរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា
កម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តឈ្លានពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន ដោយយោធាថៃបានបន្តរាយបន្លាលួសនៅពីរទីតាំងដាច់ដោយឡែកពីគ្នានៅតំបន់មុំបី ខេត្តព្រះវិហារ និងតំបន់ជប់រុន ខេត្តឧត្តរមានជ័យ។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ភាគីថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។ ក្រសួងការបរទេសបានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ កងកម្លាំងប្រដាប់អាវុធសៀម បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នា នៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្រសួងការបរទេសបានចាត់ទុកថា សកម្មភាពទាំងនេះវាបានផ្ទុយនឹងវិធាន ការកាត់បន្ថយភាពតានតឹង…
មេកងទ័ពកម្ពុជាប្តឹងទៅអគ្គសេនាធិការកងទ័ពហ្វីលីពីន អំពីសកម្មភាព AOT ថៃ អមដោយកម្លាំងប្រដាប់អាវុធថៃបានឆ្លងចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាក្នុងតំបន់ប្រាសាទខ្នារដោយគ្មានការសហការជាមួយភាគីកម្ពុជា
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងនៃកងយោធពលខេមរភូមិន្ទបានធ្វើលិខិតប្តឹងទៅឯកឧត្តមនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការហ្វីលីនអំពីសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ប្រចាំប្រទេសថៃ) នៅប្រាសាទខ្នារ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ យោងតាមលិខិតដែលអ្នកសារព័ត៌មានបានឃើញ, ឯកឧត្តម វង្ស ពិសេន បានលើកឡើងថា៖ «ខ្ញុំបាទមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពមួយដែលបានកើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅពេលដែលសមាជិកក្រុម AOT ប្រចាំប្រទេសថៃ ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង…
លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេសុី។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេសុី នៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍…
សម្តេចធិបតី បញ្ជាឱ្យស៊ើបអង្កេតរកមុខជនបំផុសបំផុលប្រជាពលរដ្ឋឱ្យចេញឆក់ត្រីនៅបឹងទន្លេសាប
ក្នុងឱកាស អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥ លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចត្រូវស៊ើបអង្កេតរកមុខជនដែលបានបំផុសបំផុលឱ្យប្រជាពលរដ្ឋរាប់រយនាក់ចេញទៅឆក់ត្រីនៅបឹងទន្លេសាប ហើយចាំទទួលទិញផលត្រីពីការឆក់បាននោះ ខណៈទង្វើនេះគឺជាបទល្មើសនេសាទ និងបំផ្លាញទៅដល់មច្ឆជាតិរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កាលពីមុនធ្លាប់មានមេខ្យល់អ្នកបំផុសឱ្យពលរដ្ឋទៅចាប់ដីដោយខុសច្បាប់នៅតាមបណ្ដាខេត្ត ប៉ុន្ដែឥឡូវមានមេខ្យល់មកបំផុសបំផុលឱ្យពលរដ្ឋរាប់រយនាក់ប្រើប្រាស់ឧបករណ៍ឆក់ត្រី ទៅឆក់ត្រីនៅបឹងទន្លេសាបហើយនៅពេលឆក់បានពួកគេចាំទិញត្រីពីពលរដ្ឋ ប៉ុន្ដែបើអាជ្ញាធរ ឬសមត្ថកិច្ចចាប់បានប្រជាពលរដ្ឋជាអ្នកប្រឈមមុខចំពោះផ្លូវច្បាប់ដោយខ្លួនឯង។ ដូច្នេះសម្ដេចបានបញ្ជាឱ្យស៊ើបអង្កេត ស្វែងរកចាប់មេខ្យល់ដែលបំផុសបំផុលនេះឱ្យបានកុំឱ្យរួចខ្លួន។…
ព្រះមហាក្សត្រ អំពាវនាវដល់ជនរួមជាតិបន្តរួបរួមគ្នាគាំទ្ររដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ និងទឹកដី
ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសឱ្យបន្តរួបរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាលក្នុងការការពារ អធិបតេយ្យ បូរណភាពទឹកដីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿន ថែមទៀតដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្មស្ថាប័នរដ្ឋដោយយកប្រជាជនជាស្នូល។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវបែបនេះ ក្នុងឱកាសផ្ញើព្រះរាជសារបើកបវេសនកាលនៃរដ្ឋសភាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃពិធីបើកបវេសនកាលរដ្ឋសភានីតិកាលទី៧ ដែលប្រារព្ធឡើងក្នុង សម័យប្រជុំរដ្ឋសភាលើកទី៦…
