មន្ត្រីជាន់ខ្ពស់ការពារជាតិ ជំរុញកងទ័ពពង្រឹងសមត្ថភាពការពារជាតិ ខណៈពិភពលោកប្រែប្រួលមិនឈប់

ភ្នំពេញ៖ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានជំរុញទៅដល់កងទ័ព ដែលមានស្ត្រីផងដែរនោះ បន្តពង្រឹងសមត្ថភាពការពារជាតិបន្ថែម ខណៈពិភពលោកមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសការរីកចម្រើន នៃបច្ចេកវិទ្យាទំនើបៗ។ ការអំពាវនាវ និងក្រើនរំឭកនេះ ធ្វើឡើងនៅក្នុងពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” និងចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងស្តាប់របាយការណ៍សកម្មភាពការងារ នៅគ្រឹះសា្ថនសាធារណរដ្ឋបាល នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែមីនា…

ជនជាតិវៀតណាមមកលក់ឆ្នោតវៀតណាមនៅក្រុងស្វាយរៀងរីកដូចផ្សិតសមត្ថកិច្ចជំនាញមិនទាន់បង្ក្រាប!

ស្វាយរៀង៖ ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញមានជនជាតិវៀតណាមលក់ឆ្នោតវៀតណាមនៅតាមហាងការហ្វេ នានានៅក្នុងក្រុងស្វាយរៀង ខេត្ដស្វាយរៀងជាច្រើននាក់សមត្ថកិច្ចជំនាញក្រុងស្វាយរៀងមិនទាន់បង្ក្រាប។ ប្រភពបានឲ្យដឹងថា៖មានជនជាតិវៀតណាមប្រុសស្រីចាស់ក្មេងមកលក់ឆ្នោតវៀតណាមនេះមានអ្នកខ្លះលក់ដុះស្លែទៅហើយ ពេលខ្លះក៏ឃើញមានសមត្ថកិច្ចជំនាញចុះស្រាវជ្រាវនិងធ្វើការអប់រំណែនាំផងដែរតែមិនដឹងថាមូលហេតុអ្វីនៅតែមានជនជាតិវៀតណាមចូលមកលក់ឆ្នោតនៅទឹកដីនៃក្រុងស្វាយរៀងកាន់តែច្រើនឡើងច្រើនឡើងជាបន្តបន្ទាប់ ដោយមិនដឹងថាចូលមកតាមច្រកព្រំដែនណានោះទេ ហើយមិនដឹងថាជនជាតិវៀតណាមទាំងនេះចូលមកស្របច្បាប់ឬខុសច្បាប់នោះទេ? ម្យ៉ាងវិញទៀតមិនដឹងថាលោកអធិការក្រុងស្វាយរៀងលោកបានជ្រាបរឿងនេះដែរឬទេ ? ជុំវិញករណីខាងលើនេះភ្ងាក់ងារ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកព្រំ សាមាន អធិការរងក្រុងស្វាយរៀង ទទួលបន្ទុកផែន អន្តោប្រវេសន៍ បាននៅឡើយទេដោយទូរសព្ទចូលហើយគ្មានអ្នកទទួល។ គួរបញ្ជាក់ផងដែរថា ដើម្បីទប់ស្កាត់សកម្មភាពចោរកម្ម និងភាពអសកម្មមួយចំនួននៅក្នុងសង្គម រាជរដ្ឋាភិបាលបានដាក់ចេញនៅវិធានការជាច្រើន រួមមានច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង និងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពជាដើម ដែលបានកំណត់ច្បាស់ថា ការលុបបំបាត់ និងចាត់វិធានការលើបញ្ហាល្បែងស៊ីសងគឺជាគោលដៅអធិភាព។ ជាមួយគ្នានេះ កាលពីពេលថ្មីៗ ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនៅបទបញ្ជា…

ស្អែកនេះ ក្រសួងការងារនឹងនាំយកឱកាសការងារជិត ១ពាន់កន្លែងទៅកាន់ខេត្តកំពង់ចាម សម្រាប់​អតីត​ពលក​រខ្មែរ និងអ្នកកំពុងស្វែងរកការងារ

កំពង់ចាម: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារសរុបចំនួន ៩១៩ កន្លែង​តាម​រយៈ«​វេទិកាការងារ និងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ទៅកាន់​ខេត្ដ​កំពង់​ចាម សម្រាប់​អតីតពលករខ្មែរ និងអ្នកកំពុងស្វែងរកការងារ ដែលរៀបចំនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ​២០២៦​ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ថ្លែង​ថា «អតីត​ពលករ​ខ្មែរ និងអ្នកស្វែងរកការងារ អាចចូល​រួមវេទិការនេះចាប់ពីម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ៤:០០​ល្ងាច ដើម្បីចាប់យកឱកាសការងារដែលខ្លួនពេញចិត្ត អាចប្រឹក្សាផ្ទាល់ពីក្រុមហ៊ុន និង​ទទួល​បាន​ព័ត៌មានអំពីដំណើរចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័»។…

ក្រសួងមុខងារសាធារណៈ ចែករំលែកវឌ្ឍនភាពនៃ «ការគ្រប់គ្រងវិស័យមុខងារសាធារណៈ» ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ: នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ ដើម្បីចែករំលែកវឌ្ឍនភាពការងារ និងព័ត៌មានចាំបាច់ផ្សេងៗអំពី «ការគ្រប់គ្រងវិស័យមុខងារសាធារណៈ» ជាពិសេសវឌ្ឍនភាព និងលទ្ធផល ដែលកំពុងសម្រេចបានជាជំហានៗ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជូនក្រុមឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព។ ក្រោយបានស្តាប់បទបង្ហាញរបស់ក្រសួងមុខងារសាធារណៈ សមាជិក សមាជិកានៃឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាច្រើនរូបបានសួរសំណួរ ចូលរួមមតិយោបល់ជាច្រើនក្នុងគោលដៅ ចូលរួមចំណែកលើកកម្ពស់ការកែលម្អប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា។ ទន្ទឹមនេះ វេទិកានាព្រឹកនេះ ជាឱកាសដ៏ល្អ…

អាជ្ញាធរជាតិអប្សរានឹងត្រួតពិនិត្យចំពោះការថតរូបភាព និងវីដេអូផ្សព្វផ្សាយនានានៅរមណីយដ្ឋានអង្គរដែលអាចប៉ះពាល់ដល់ក្រមប្រតិបត្តិអង្គរ និងតម្លៃបេតិកភណ្ឌ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងស្នើសុំត្រួតពិនិត្យ និងសួរនាំទៅលើទម្រង់នៃការថតមួយចំនួនដែលអាចប៉ះពាល់ដូចបានបញ្ជាក់ជូន ខាងលើ ជាអាទិ៍មានដូចជា ទង្វើខុសពីក្រមប្រតិបត្តិអង្គរ ការថតសម្តែង ការស្លៀកសម្លៀកបំពាក់ដែលខុសឆ្គងខ្លាំង នឹងទីតាំងបេតិកភណ្ឌ ការដើរបង្ហាញម៉ូត និងការបញ្ចេញសកម្មភាពដែលឆ្គាំឆ្គង និងមិនសមស្រប ការថតផ្សាយ ផលិតផលមិនមានការអនុញ្ញាត ក៏ដូចជាកាយវិការប្រមូលផ្តុំណាមួយ និងការថតដែលអាចរំខានដល់ការទស្សនា របស់ភ្ញៀវជាតិ/អន្តរជាតិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈជាដើម។ នេះបើតាមសេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរាស្តីពីការថតរូបភាព និងវីដេអូផ្សព្វផ្សាយនានា នៅក្នុងរមណីយដ្ឋានអង្គរចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនាម្សិលមិញនេះ។ តាមរយៈសេចក្ដីអំពាវនាវ អាជ្ញាធរជាតិអប្សរា ក្នុងនាមជាស្ថាប័នគ្រប់គ្រង និងអភិរក្សតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជា ដួងព្រលឹង និងអត្តសញ្ញាណជាតិ…

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ គ្មានសញ្ញាណាមួយថា កម្ពុជានឹងខ្វះខាតអគ្គិសនីប្រើប្រាស់ទេ ខណៈកម្ពុជាមានប្រភពគ្រប់គ្រាន់ និងចម្រុះ

ពោធិ៍សាត់: គ្មានសញ្ញាណាមួយដែលថា កម្ពុជាយើងនឹងខ្វះខាតអគ្គិសនីប្រើប្រាស់នោះឡើយ ខណៈកម្ពុជា មានប្រភពថាមពលគ្រប់គ្រាន់ និងចម្រុះ ទាំងពីវារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ (Solar) ដើម្បីធានាស្ថិរភាពដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារអ្នករត់ម៉ូតូឌុប ផាស់អាប់ (PassApp) និងកង់បី ទូទាំងក្រុងពោធិ៍សាត់ សរុបប្រមាណ៤៦៨នាក់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធាន…

រដ្ឋមន្រ្តីការងារ ចាត់ទុកស្ត្រីជាឆ្អឹងខ្នងក្នុងការរួមចំណែកការអភិវឌ្ឍប្រទេសជាតិ ជាពិសេសស្ត្រីគ្រួសារវីរកងកម្លាំងប្រដាប់អាវុធ

ភ្នំពេញ : ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដោយក្នុងឱកាសនោះ បានគូសបញ្ជាក់ពីការលះបង់របស់ស្រ្តី នារី និងក្មេងស្រីពីគ្រួសារវីរកងកម្លាំងប្រដាប់អាវុធ និងជនភៀសសឹកពីសង្រ្គាមឈ្លានពានទឹកដី។ នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» នៅកោះពេជ្រ ដែលមានសមាសភាពចូលរួមពី មន្រ្តីរាជការ…

វិស័យឯកជនរំពឹងថា ឆ្នាំ២០២៦នឹងក្លាយជាឆ្នាំ​នៃការស្តារ​ទំនុក​ចិត្ត​ឡើង​វិញ​ សម្រាប់​វិស័យ​លំនៅ​ឋាន​នៅ​កម្ពុជា

ភ្នំពេញ: សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រំពឹងថា ជាមួយនឹងស្មារតីសាមគ្គីភាព វិន័យវិជ្ជាជីវៈ និង​កិច្ច​សហប្រតិបត្តិការជិតស្និទ្ធ គឺមានទំនុកចិត្តយ៉ាងខ្លាំងថា ឆ្នាំ២០២៦នេះ នឹង​ក្លាយ​ជា​ឆ្នាំ​នៃ​ស្ថិរភាព​ ការកែទម្រង់ និងការស្តារទំនុកចិត្តឡើងវិញ សម្រាប់​វិស័យ​លំនៅ​ឋាន​នៅ​កម្ពុជា​របស់​យើង​។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើក​ទិសដៅ​ការ​ងារ​សម្រាប់​ឆ្នាំ​២០២៦ ​កាលពីរសៀលថ្ងៃទី៧ ខែមីនាកន្លងទៅ លោកអ្នកឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋានកម្ពុជា បានលើកឡើងថា ការរំពឹងនេះដោយសារក្នុងឆ្នាំ២០២៥ ជាអំឡុង​ពេល​មួយ​ក្នុងចំណោមគ្រាលំបាកបំផុត ក្នុងប្រវត្តិសាស្ត្រ​នៃ​វិស័យ​អភិវឌ្ឍន៍​លំនៅ​ឋាន​នៅ​កម្ពុជា​ដែល​បណ្តាល​មកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រ នយោបាយ​ក្នុង​តំបន់ ភាពតានតឹងតាមព្រំដែនរវាងកម្ពុជានិងថៃនាពេលថ្មីៗនេះ និងភាព​តឹង​រ៉ឹង​នៃ​ការ​បញ្ចេញ​ចរន្ត​សាច់ប្រាក់ បានធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងដល់ទាំងអ្នកអភិវឌ្ឍន៍ និងអ្នក​ទិញ​លំ​នៅ​ឋាន​។…

កម្ពុជាត្រៀមសហការ ជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមស្ដារជីវភាពពលរដ្ឋភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ :ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ ថ្មីៗនេះ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ តំណាងអង្គទូត និងបណ្តាដៃគូអភិវឌ្ឍន៍នានា ស្តីពីវឌ្ឍនភាពនៃការរៀបចំស្តារជីវភាពគ្រួសារភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ចន ណារិទ្ធ ជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ បាន បង្ហាញការស្វាមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍជាតិ -អន្តរជាតិទាំងអស់ក្នុងការចូលរួម និងសហការការស្តារជីវភាពរបស់ពលរដ្ឋភៀសសឹកដែលកំពុងរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។ ឯកឧត្តម ចន…

ពលរដ្ឋភៀសសឹកទទួលអំណោយមនុស្សធម៌ពីសម្តេចមហារដ្ឋសភាធិបតី ក្នុងឱកាសទិវាអន្តរជាតិសិទ្ធិនារី៨មីនា២០២៦

ឧត្តរមានជ័យ៖ មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានរៀបចំពិធីផ្តល់អំណោយមនុស្សធម៌ របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់ក្នុងជំរំវត្តបាត់ថ្កៅ ដែលមិនអាចទាន់វិលត្រឡប់ទៅលំនៅឋានវិញ ចំនួនជាង២០០គ្រួសារ ដើម្បីអបអរសាទរក្នុងឱកាសខួបលើកទី១១៥ទិវាអន្តរជាតិសិទ្ធិនារី៨មីនា ២០១៦ ។ ក្នុងឱកាសនោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងការផ្តាំផ្ញើ​ការសួរសុខទុក្ខពីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពីក្តី​នឹករលឹកមកលើ​បងប្អូន​ដែលកំពុងភៀសសឹកគ្រប់ៗគ្នា ក្នុងឱកាសទិវាអន្តរជាតិសិទ្ធិនារី៨មីនា ឆ្នាំ២០២៦…