កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័ សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំឭកទៅដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុកទាំង៩ ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពរាល់សំណើរ សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា អាជ្ញាធរត្រូវពិនិត្យ និងដោះស្រាយបន្ទាន់នូវរាល់ចំណុចអសកម្ម ដែលបាននិងកំពុងកើតមានក្នុងស្ថាប័ន មន្ទីរ ជំនាញមួយចំនួន ធ្វើយ៉ាងណាបញ្ជៀសរាល់បញ្ហា ដែលកើតមានឡើងរហូតទទួលទោសទណ្ឌតាមផ្លូវច្បាប់។ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ…
Category: ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញទៅប្រទេសបារាំងរយៈពេល ៤ថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី«សុខភាពតែមួយ» និងទស្សនកិច្ចការងារនៅប្រទេសបារាំង។ តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី«សុខភាពតែមួយ» និងទស្សនកិច្ចការងារដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ អញ្ជើញអមដំណើរសម្ដេចធិបតី នាយករដ្ឋមន្ត្រី…
សួនរុក្ខជាតិអង្គរ ត្រៀមរៀបចំព្រឹត្តិការណ៍ពិសេសៗ ដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
សៀមរាប: សួនរុក្ខជាតិអង្គរ ដែលជាសួនរុក្ខជាតិដ៏មានសក្តានុពល និងធំជាងគេមួយនៅក្នុងខេត្តសៀមរាប ក៏ដូចជាក្នុងប្រទេសកម្ពុជា កំពុងត្រៀមលក្ខណៈរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានពង្រីកផ្ទៃដីសួននេះរហូតដល់ ១៥០ហិកតា ដែលជាទីប្រមូលផ្តុំទៅដោយរុក្ខជាតិឱសថ ផ្កា និងឈើព្រៃរាប់រយប្រភេទ។ លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងទូទៅនៃសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សួននឹងរៀបចំ “ពិព័រណ៍សត្វល្អិត និងសត្វស្លាប” ដើម្បីបង្ហាញពីជីវៈចម្រុះដែលកំពុងរស់នៅក្នុងបរិវេណសួន និងក្នុងតំបន់អង្គរ។ ការរៀបចំនេះ មានគោលបំណងចម្បងដើម្បីឱ្យភ្ញៀវទេសចរបានស្វែងយល់កាន់តែច្បាស់ពីដង្ហើមជីវិតរបស់សត្វលោក ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ បន្ថែមពីនេះ ក៏មានការតាំងបង្ហាញពីសត្វព្រៃកម្រមួយចំនួនដែលកំពុងមានវត្តមានក្នុងតំបន់អង្គរ ដូចជា៖ សត្វភេ…
ឯកឧត្តម ហ៊ុន ម៉ានី៖ សហគ្រិន និងវិស័យឯកជន គឺជាកាតាលីករជំរុញដ៏សំខាន់ និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល
ភ្នំពេញ: នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតប្រចាំឆ្នាំ និងពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មីរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នៅសណ្ឋាគារ Hyatt Regency។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឧកញ៉ាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រុមប្រឹក្សាសហគមវ័យក្មេងអាស៊ាន សមាជិក សមាជិកាសមាគម ភ្ញៀវកិត្តិយស និងដៃគូសហការប្រមាណ…
រដ្ឋសភាកម្ពុជា សហការជាមួយអ្នកជំនាញវេជ្ជសាស្ត្រឥណ្ឌា ជំរុញការទប់ស្កាត់ជំងឺមិនឆ្លងឱ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ :វិមានរដ្ឋសភា៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសមាជិក សមាជិកា បើកកិច្ចពិភាក្សាការងារជាមួយសមាគមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៃប្រទេសឥណ្ឌា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Gupta។ កិច្ចពិភាក្សានេះ បានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ក្នុងការពង្រឹងការទប់ស្កាត់ជំងឺមិនឆ្លង (NCDs) ជាពិសេសជំងឺទឹកនោមផ្អែមនៅកម្ពុជា។ ក្នុងឱកាសនោះ…
ដកហូតអាជ្ញាបណ្ណកាស៊ីណូ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ស្វាយរៀង : អគលេខាដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយកងកម្លាំង អគ្គស្នងការដ្ឋាននគរបាលជាតិ, កងកម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង និង អយ្យការអម សាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការត្រួតពិនិត្យ និង ឆែកឆេរនៅទីតាំងក្រុមហ៊ុន សៀងហៃ វីហ្សត ខូអិលធីឌី…
JCA បន្តចូលរួមបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលផ្នែកវិស័យមន្ទីរពេទ្យ និងឱសថ
ភ្នំពេញ : នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Fumiaki Takahashi អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association (JCA)។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ ឯកឧត្តម Fumiaki Takahashi ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការកសាងប្រព័ន្ធថែទាំសុខភាព ការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស…
«ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា»រយៈពេលពីរថ្ងៃពិភាក្សាគ្នាលើប្រធានបទសំខាន់ចំនួន៥
ភ្នំពេញ: នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា-One Health Satellite Event in Cambodia” ។ ព្រឹត្តិការណ៍ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទីទី១-២ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ដោតលើវេទិកាពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖១) ការអភិវឌ្ឍក្របខណ្ឌសុខភាពតែមួយនៅកម្ពុជា, ២)…
សំបុត្រ៤០០០សន្លឹកដំបូងត្រូវបានលក់អស់ ខណៈមួយសប្ដាហ៍ទៀតការប្រកួតចូលមកដល់
ការប្រកួតប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅសល់មួយសប្ដាហ៍ទៀតប៉ុណ្ណោះ នឹងចូលមកដល់ហើយ។ ពេលនេះសំបុត្រចូលទស្សនា៤០០០សន្លឹកដំបូងត្រូវបានលក់អស់។ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់នៅលើផេកផ្លូវការរបស់ខ្លួនថា សំបុត្រ៤០០០សន្លឹកបានលក់អស់ហើយ បន្ទាប់ពីក្លឹបបានប្រកាសលក់កាលពីថ្ងៃអាទិត្យកន្លងមកនេះ។ ជើងឯករងពានរង្វាន់លំដាប់ទី៣ទ្វីបអាស៊ី ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានមរតកតេជោ ទទួលក្លឹបបាល់ទាត់ហ្វីលីពីន ម៉ានីឡា ឌីហ្គហ្គើរ (Manila Diggers FC) ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧និង០០នាទីយប់។ ព្រះខ័នរាជស្វាយរៀងឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកទីពីរនេះ ក្រោយឈ្នះក្លឹបរួមលីគ…
សិល្បៈចម្លាក់ថ្មគឺជាជំនាញដូនតាខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយថែរក្សា
សៀមរាប: ក្រសួងវប្បធម៌នឹង វិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយជ្រោមជ្រែងដល់សិល្បៈចម្លាក់ថ្ម នៅក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯក ឱ្យប្រកបអាជីពរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារបានប្រសើរ និងឱ្យជួយបង្ហាត់បង្រៀនដល់យុវជននៅទីនោះ ឱ្យចេះជំនាញដាប់ឆ្លាក់រូបអំពីថ្ម ដែលជាជំនាញដូនតាខ្មែរបន្សល់ទុកជាយូរមកហើយ ។ លោក សេក សេន ម្ចាស់សិប្បកម្មចម្លាក់ថ្ម នៅភូមិធម្មជាតិរុនតាឯក ឱ្យដឹងថាលោកចេះជំនាញឆ្លាក់រូបថ្មនិងឈើ ដោយសារតែលោកបានចូលរៀន នៅសាលាសិល្បៈ អាទីសង់អង្គរ(Artisans Angkor) ក្នុងខេត្តសៀមរាប តាំងតែពី២០ឆ្នាំមុន។ ក្នុងរយៈពេល២០ឆ្នាំមកនេះ លោកបានចេះជំនាញឆ្លាក់ថ្មនិងឈើជាច្រើន ដូចជាឆ្លាក់ក្បាច់ផ្កា ភ្ញី រូបសត្វ…
