ក្រចេះ: ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នៅខេត្តក្រចេះ បានចាប់ផ្ដើមដំណើរការផ្លូវការហើយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ជាមួយនឹងសកម្មភាពកីឡាជាច្រើន ពិសេសកម្មវិធីរត់កម្សាន្ដមហាជនចម្ងាយ ៥គីឡូម៉ែត្រ ដែលមានការចូលរួមយ៉ាងច្រើនរហូតដល់ ២,៥០០នាក់។ កម្មវិធីរត់កម្សាន្ដនេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ា ថន អភិបាលខេត្ដក្រចេះ ព្រមទាំងមន្ដ្រីរាជការ និងប្រជាពលរដ្ឋជាច្រើន ដែលបានបង្ហាញនូវទឹកសប្បាយរីករាយ ក្នុងការចូលរួមអបអរសាទរព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ ចំពោះថ្ងៃដំបូង នៃបុណ្យទន្លេ ដែលទាក់ទាញការចូលរួមយ៉ាងច្រើនពីប្រជាពលរដ្ឋ…
Category: ព័ត៌មានជាតិ
បុណ្យភូមិអ័រគីដេ លើកទី២ឆ្នាំនេះ កាន់តែធំ និងនាំមកនូវកម្មវិធីវប្បធម៌ និងល្បែងកម្សាន្តប្រជាប្រិយខ្មែរដ៏សម្បូរបែប
ភ្នំពេញ : នៅថ្ងៃទី២៧ ខែមីនានេះ គឺជាថ្ងៃចាប់ផ្តើមប្រារព្ធពិធីបុណ្យភូមិអ័រគីដេ២០២៦ ដែលធ្វើឡើងដើម្បីចូលរួមអភិរក្ស និងលើកតម្កើងសាសនា សិល្បៈ ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងការជួបជុំរបស់ញាតិមិត្តពីគ្រប់ទិសទី ជាពិសេសអ្នកភូមិ អ័រគីដេ ដើម្បីសម្តែងនូវការគោរពដឹងគុណដល់វីរៈកងទ័ពជួរមុខ ការបង្ហាញពីសាមគ្គីភាព និងសុំសេចក្តីសុខសប្បាយសម្រាប់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ នៅក្នុងកម្មវិធីនេះ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ឱ្យដឹងថា វត្តមានបុណ្យភូមិអ័រគីដេ២០២៦នេះ គឺជាប្រារព្ធបុណ្យភូមិអ័រគីដេលើកទី២ ហើយបន្ទាប់ពីទទួលបាននូវភាពជោគជ័យ និងការគាំទ្រពេញទំហឹងលើការរៀបចំបុណ្យភូមិអ័រគីដេនាឆ្នាំកន្លងទៅ និងដោយមានការមូលមតិគ្នាពីអ្នកភូមិអ័រគីដេទាំងអស់…
រាជរដ្ឋាភិបាលកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រទឹកស្អាតក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥
ស្វាយរៀង: នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា រួមទាំងក្នុងវិស័យទឹកស្អាត។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ដែលមានទីតាំងនៅក្រុងស្វាយរៀង ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាមួយទុនវិនិយោគសរុបប្រមាណ ៣០,៦ លានដុល្លារអាមេរិក។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធចាំបាច់…
រាជរដ្ឋាភិបាល សម្រេចកាត់ចំណាយ៣០ភាគរយ សម្រាប់បេសកកម្មក្នុង និងក្រៅប្រទេស, ចំណាយប្រេងឥន្ធនៈ និងប្រេងរំអិលគ្រប់ក្រសួងស្ថាប័ន
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយ ឆ្នាំ២០២៦, កាត់ ព្យួរឥណទានចំណាយ ប្រេងឥន្ធនៈ នឹងប្រេងរំអិលចំនួន៣០% គ្រប់ក្រសួង-ស្ថាប័ន រួមទាំងស្ថាប័នកំពូល។ ក្នុងសារាចរ បានបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នៃវិបត្តិថាមពលប្រេងឥន្ធនៈកំពុងកើតមាន និងពុំអាចព្យាករបាន, ដើម្បីធានាបាន នូវការសន្សំសំចៃប្រេងឥន្ធនៈ សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងវិស័យអាទិភាព និងមានលក្ខណៈយុទ្ធសាស្ត្រ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្អែកតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦…
ក្រសួងយុត្តិធម៌ បើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦
ភ្នំពេញ: ក្រសួងយុត្តិធម៌បានរៀបចំ “សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦” រយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីបើកសន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស, ថ្នាក់ដឹកនាំនៃ…
សម្តេច ម៉ែន សំអន អញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឹម
រដ្ឋធានីហាណូយ: ថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្ស បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណា នៅទីស្នាក់មជ្ឈិមបក្ស។ ការឆ្លៀតពេលវេលាដ៏មមាញឹករបស់ ឯកឧត្តមអគ្គលេខាធិការ ដើម្បីទទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃរណសិរ្សកម្ពុជា នាខណៈនេះ បានឆ្លុះបញ្ចាំងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់សារៈសំខាន់ពិសេស ចំពោះភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ…
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលថា កម្ពុជានៅតែមានហ្គាសសម្រាប់ប្រើប្រាស់ ទោះបីជាមានក្រុមហ៊ុនមួយប្រកាសផ្អាកការផ្គត់ផ្គង់ក៏ដោយ
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា កម្ពុជានឹងមិនខ្វះហ្គាស ប្រើប្រាស់នោះទេ បើទោះបីជាក្រុមហ៊ុនសូគីសម៉ិច ប្រកាសផ្អាកផ្គត់ផ្គង់ឧស្ម័ន្រ LPG ឬហ្គាសជាបណ្តោះអាសន្នក៏ដោយ ហើយឯកឧត្តមបានអំពាវនាវកុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មានការព្រួយបារម្ភ និងស្លន់ស្លោរឲ្យសោះ ខណៈកម្ពុជានៅតែមានប្រភពធំទៀត សម្រាប់នាំហ្គាសផ្គត់ផ្គង់ប្រទេសកម្ពុជាបាន។ តាមរយៈវីដេអូឃ្លីបដែលបានចេញនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា «ក្រុមហ៊ុនសូគីម៉ិច ផ្គត់ផ្គង់ឧស្ម័ន្រ LPG បានត្រឹមតែប្រមាណបីភាគរយប៉ុណ្ណោះ នៅក្នុងទីផ្សាសរុបរបស់កម្ពុជា…
រដ្ឋមន្ដ្រីធនធានទឹក ដឹកនាំកិច្ចប្រជុំបន្ទាន់ ពិភាក្សា និងវាយតម្លៃផលប៉ះពាល់នៃវិបត្តិថាមពលសកលលើការងារវិស្វកម្ម និងកិច្ចអន្តរាគមន៍ធនធានទឹក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សា និងវាយតម្លៃលើស្ថានភាពរីករាលដាលនៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងបង្កឱ្យមានការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈលើទីផ្សារសកល នៅទីស្ដីការក្រសួង។ កិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅលើការសិក្សាពីផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល មកលើគម្រោងវិស្វកម្ម ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងការងារអន្តរាគមន៍នានាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យគ្រប់នាយកដ្ឋាន និងមន្ទីរជំនាញទាំងអស់ប្រើប្រាស់ទឹក និងថាមពលដោយមានភាពសន្សំសំចៃខ្ពស់បំផុត និងកាត់បន្ថយការចំណាយមួយចំនួនដែលពុំចាំបាច់ដើម្បីជួយសន្សំការចំណាយ ដើម្បីធានាថាការងារសាងសង់ និងថែទាំប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេស នៅតែអាចដំណើរការទៅបានដោយរលូន ទោះបីជាស្ថិតក្នុងសម្ពាធនៃវិបត្តិថាមពលក៏ដោយ ព្រមទាំងបង្កើនប្រសិទ្ធភាពការងារ…
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតពេលសួរសុខទុក្ខ អតីតតារាកំប្លែងល្បី នាយក្រិន កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឆ្លៀតពេលមមាញឹក អញ្ជើញសួរសុខទុក្ខ អតីតតារាកំប្លែងល្បី នាយក្រិន ដែលកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយមានជំងឺធ្ងន់ធ្ងរ កាលពីសប្ដាហ៍មុននេះ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ព្រឹកនេះ សម្ដេចឆ្លៀតពេលទៅសួរសុខទុក្ខ នាយក្រិន ដែលកំពុងមានជំងឺនៅមន្ទីរពេទ្យកាលម៉ែត។ សម្ដេចតេជោ បានមានប្រសាសន៍ដោយសក្ដីអាណិតអាសូរថា «ខ្លួនឈឺ (នាយក្រិន) ឪពុកមរណភាព ដែលមិនហ៊ានឲ្យនាយក្រិនដឹង គឺជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជីវិត…
សម្តេចធិបតី ណែនាំក្រសួងសេដ្ឋកិច្ចត្រូវរៀបចំវិធានវិចារណកម្មចំណាយ លើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ
ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវគិតគូរពិនិត្យលទ្ធភាពក្នុងការសន្សំសំចៃចំណាយថវិកា តាមរយៈការដាក់ចេញនូវសារាចរលម្អិតដោយឡែកមួយ ស្តីពីវិធានការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកា តាមក្រសួង ស្ថាប័ន មានជាអាទិ៍ ចំណាយលើប្រេងឥន្ធនៈ និងបេសកកម្មក្នុងប្រទេស និងក្រៅប្រទេស។ សម្តេចធិបតី ណែនាំដូច្នេះតាមរយៈសារាចរណែនាំ ស្តីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ប៉ុន្តែវិធានការខាងលើនេះលើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការបន្តនិរន្តរភាពនៃការផ្តល់សេវាសាធារណៈដែល មានលក្ខណៈយុទ្ធសាស្ត្រប៉ុណ្ណោះ។ យោងតាមសេចក្តីជូនដំណឹង…
