«គណបក្សប្រជាជនកម្ពុជា មិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជាដើម្បីបម្រើបុព្វហេតុជាតិឡើយ»

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនា៖ «គណបក្សប្រជាជនកម្ពុជាមិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដៃគូនិងក្នុងនាមជាខ្មែរតែមួយដើម្បីបម្រើបុព្វហេតុជាតិដោយគ្មានការរើសអើងឡើយ»។   ឯកឧត្តមបានថ្លែងបញ្ជាក់ថា នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នាឱកាសជួបសំណេះសំណាលជាមួយអាចារ្យ និងអាចារិនី ទូទាំងប្រទេសលើកទី១១។ ឯកឧត្តម ប៉ែន បូណា បានរំឭកឡើងថា សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា…

ឯកឧត្តម គីម វីរៈ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ

នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្ហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងនោះ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម អ៊ុំ សុខ អនុប្រធាន គ.ជ.គ.ម. , ឯកឧត្តម គន់…

ព្រះមហាក្សត្រកោតស្ញប់ស្ញែងចំពោះវីរភាពវីរយុទ្ធជនកម្ពុជាគ្រប់រូបដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាច ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន

ភ្នំពេញ៖ ក្នុងឱកាសយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាពរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាននៅគ្រប់ សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន។ ក្នុងឱកាសនោះ ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ជាសច្ចធម៌មិនអាចប្រកែកបាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ គតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

នាវាចម្បាំងអង់គ្លេសបានមកដល់មូលដ្ឋានសមុទ្ររាមហើយនៅព្រឹកនេះ ខណៈវត្តមាននាវាមួយនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ

ដូចការគ្រោងទុកនាវាល្បាតរបស់អង់គ្លេសដែលមានឈ្មោះថា HMS Tamar បានចូលមកសំចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជាហើយនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហានេះ ខណៈនាវានេះនឹងចូលសំចតរយៈពេល៨ថ្ងៃ ដោយ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បើយោងតាមផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានឲ្យដឹងថា HMS Tamarនេះបានធ្វើដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្រ្តមកកាន់មូលដ្ឋានកងទ័ពជើងទឹករាម ដែល ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិអង់គ្លេស និងកម្ពុជា។ បើតាមផេករបស់ស្ថាទូតអង់គ្លេសបានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចរបស់នាវាល្បាតនេះ គឺជា ដំណើរទស្សនកិច្ចមួយដែលបង្ហាញពីជំហានបន្ទាប់នៅក្នុងទំនាក់ទំនងការពារជាតិ ដែលកំពុងរីកចម្រើន រវាងប្រទេសទាំងពីរ។ ស្ថានទូតបានបញ្ជាក់ទៀតថា ការដាក់ពង្រាយនេះបង្ហាញពីកិច្ចសហប្រតិបត្តិការផ្លូវ សមុទ្រជាក់ស្តែង ការផ្លាស់ប្តូរវិជ្ជាជីវៈ និងការចូលរួមជាមួយសហគមន៍…

កសិករខេត្តកំពង់ចាម អំពាវនាវអ្នកប្រើប្រាស់ជួយគាំទ្រផលិតកសិផលខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត

ប្រជាកសិករ. ផលិតខ្នាតតូច ដែលទទួលបានការគាំទ្រពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) របស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា ជីវភាព និង​មុខរបររបស់ពួកគាត់មានភាពប្រសើរឡើង ខណៈការលក់ផលិតផលនានាក្នុងស្រុកកាន់តែមានទីផ្សារ ជាពិសេសនៅពេលទទួលបានឱកាសចូលរួមលក់ដូរនៅ «ផ្សារផលិតផលខ្មែរ» ដែលរៀបចំដោយក្រុមការងារគម្រោងអេមស៍ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម នៅរៀងរាល់ចុងសប្តាហ៍។ លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជាប្រធានគ្រប់គ្រងគម្រោង អេមស៍ ថ្នាក់ខេត្ត ក្នុងពិធីសម្ពោធបើក «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ដែលត្រូវបានរៀបចំរួមគ្នាជាមួយ «ផ្សារផលិតផលខ្មែរ» ក្នុងខេត្តកំពង់ចាម កាលពីកន្លងទៅនេះ បានបង្ហាញសុទិដ្ឋិនិយម​ចំពោះលទ្ធ​ផល ដែល​ទទួល​បានពីការអនុវត្តគម្រោង ដោយបញ្ជាក់ថា…

សាលា NPIC លើកទឹកចិត្តសិស្ស​ទើបចប់​ថ្នាក់​ទី១២ ចាប់យកជំនាញអគ្គិសនី​ ខណៈ​តម្រូវការទីផ្សារ​​​​កើនឡើង

វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) បានណែនាំដល់សិស្សដែលបានបញ្ចប់ថ្នាក់ទី១២ ទោះជាប្រឡងជាប់ ឬធ្លាក់ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក៏ដោយ ត្រូវបានលើកទឹកចិត្តឱ្យពិចារណាលើការបណ្តុះបណ្តាល​ជំនាញអគ្គិសនី ខណៈដែលវិស័យឯកជនជាច្រើននៅកម្ពុជា បន្តប្រឈមនឹងតម្រូវការយ៉ាងខ្លាំងនូវពលកម្មលើជំនាញ។ លោកបណ្ឌិត ចេង ហ៊ឈង ព្រឹទ្ធបុរសមហាវិទ្យាល័យ​អគ្គិសនី នៃវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា សិស្សានុសិស្សគួរតែពិចារណាលើការអប់រំបច្ចេកទេស ជាផ្លូវឆ្ពោះទៅរកការងារធ្វើ ជាពិសេសនៅពេលដែលក្រុមហ៊ុន រោងចក្រ និងសហគ្រាស កាន់តែត្រូវការបច្ចេកទេស និងវិស្វករដែលមានជំនាញជាក់ស្តែង។​ មិនថាតែសិស្សប្រឡងជាប់ ឬធ្លាក់ថ្នាក់ទី១២នោះទេ លោកបានផ្ញើរសារលើកទឹកចិត្តសិស្សទាំងអស់ ឱ្យងាកមកចាប់យកការអប់រំបច្ចេកទេស ដោយលោកបានបន្ថែមថា សិស្សអាចជ្រើសរើសជំនាញផ្អែកលើចំណង់ចំណូលចិត្ត…

សម្ដេច​ធិបតី៖ បើប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដសូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋានដើម្បីទទួលបានដី ចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ

ភ្នំពេញ៖ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈបណ្ដាញ​សង្គម​ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បាន​អំពាវនាវដល់ប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដ សូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានដីចៀសវាងការកាប់ទន្ទ្រានដីព្រៃដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។ សម្ដេច​ធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមានកម្មវិធីសម្រាប់ផ្តល់ដីជូនប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ ដូចជាកម្មវិធី «គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច»-LASED (Land Allocation for Social and Economic Development), កម្មវិធីផ្តល់ដីសង្គមកិច្ចជូនអតីតយុទ្ធជន, កម្មវិធីផ្តល់ដី ការពារព្រៃ…

រដ្ឋមន្ដ្រីទេសចរណ៍ កោតសរសើរឆន្ទៈកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ក្រោយរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយទេសចរណ៍ភ្នំដា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឆន្ទៈរបស់កីឡាករ-កីឡាការិនី ទាំងជាតិ និងអន្ដរជាតិ ដែលបានរួបរួមគ្នាចូលរួមជិះកង់ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ពិសេសនៅតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ដ្រ នៃប្រាសាទភ្នំដា។ ការកោតសរសើរនេះ បន្ទាប់ពីសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា ព្រមជាមួយក្លឹបជិះកង់អូដាកកម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានសហការគ្នារៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា» ដោយចេញដំណើរពីវិមានឯករាជ្យ រាជធានីភ្នំពេញ ឆ្ពោះទៅប្រាសាទភ្នំដា ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដោយទាក់ទាញកីឡាករ-កីឡាការិនីជាតិ…

ក្រសួងការពារជាតិ ប្រាប់ឲ្យកងទ័ពទាំងអស់បើកគណនីធនាគារចាប់ពីពេលនេះតទៅ ហើយត្រូវបញ្ចប់​ឲ្យបានទាំងស្រុងនៅខែមិថុនាឆ្នាំក្រោយ

អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបើកបៀវត្សរបស់យោធិនតាមប្រព័ន្ធធនាគារ និងយោងតាមភាពចាំបាច់ ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការ គ្រប់គ្រងបៀវត្ស និងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងជួរកងទ័ព ស្របតាមគោលនយោបាយកែទម្រង់នោះ ក្រសួង ការពារជាតិបានណែនាំឲ្យយោធិនទាំងអស់បើកគណនីធនាគារចាប់ពីពេលនេះតទៅហើយត្រូវបញ្ចប់ជា ស្ថាពរនៅខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះ។ យោងតាមសេចក្តីណែនាំរបស់ក្រសួងការពារជាតិចុះ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះបានលើកឡើងថាគ្រប់ស្ថាប័នចំណុះក្រសួងការពារជាតិ និងកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវចាប់ផ្តើមដំណើរការរៀបចំបើកគណនីធនាគារជូនយោធិនក្នុងសាមីអង្គភាពខ្លួន ចាប់ពីថ្ងៃជូនសេចក្តីណែនាំនេះតទៅ និងត្រូវបញ្ចប់ឱ្យបានទាំងស្រុងជាស្ថាពរនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ ដើម្បីធានាបាននូវការសម្រេចជោគជ័យតាមផែនការកំណត់ក្រសួងការពារជាតិឱ្យ គ្រប់បណ្តាកងឯកភាពត្រូវដាក់ចេញនូវ ផែនការសកម្មភាពជាក់ស្តែង ដោយត្រូវរៀបចំជំរុញឱ្យមានវឌ្ឍនភាពនៃការបើកគណនីធនាគារជូនកងទ័ព កើនឡើង ក្នុងកម្រិត…

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំនាវាកម្ពុជាប្រកបដោយភាពចាស់ទុំខាងផ្នែកនយោបាយ ការទូត បន្តធានាការពារសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ សម្តេចរដ្ឋសភាធិបតី មានសេចក្តីរីករាយជាទីបំផុត ដែលបានអញ្ជើញមកចូលរួម និងជួបសំណេះសំណាលផ្ទាល់ជាមួយសមាជិក សមាជិកាគណបក្ស និងក្រុមការងារទាំងអស់នៅក្នុងឱកាសនេះ។ ការជួបសំណេះសំណាលស្វែងយល់ពីការងារ និងសុខទុក្ខគ្នាទៅវិញទៅមក ជាវប្បធម៌ដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ និងលើកទឹកចិត្តគ្នាក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន…