លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង

​នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៧ខ្នង ដែល​ជា​អំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារ​នៃ​វីរ​កង​ទ័ព​ពលី ​រស់នៅក្នុងទឹកដីខេត្តព្រៃវែង ចំនួន ៥ខ្នង និងខេត្តស្វាយរៀង ចំនួន ២ខ្នង ។ ក្នុងឱកាសសំណេះសំណាលជាមួយក្រុមគ្រួសារវីរកងទ័ពពលី លោកជំទាវបណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍​សួរសុ​ខទុក្ខ​ដោយ​ក្តី​បារម្ភ​ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…

តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន

ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ”សន្និសីទតុលាការនៃបណ្តាខេ ត្ត ជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨” នៅរាជធានីភ្នំពេញប្រកបដោយជោគជ័យ។ អង្គសន្និសីទបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧ ត្ត ម ង្វៀន វ៉ាន់ ក្វាង ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀត ណា ម និងឯកឧត្តម…

ក្នុងរយៈពេល ២ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ រហូរមកដល់ឆ្នាំ២០២៦ គឺបទល្មើសឆ្លងដែនមកពីវៀតណាម និងឡាវ ចូលមកកម្ពុជាមានរហូតដល់ទៅដល់ជាង ១ពាន់សំណុំរឿង និងឃាត់ខ្លួនជនល្មើសជាង២ពាន់នាក់។ ដោយក្នុងនោះបទល្មើសច្រើនជាងគេ គឺបទល្មើសគ្រឿងញៀន និងបទល្មើស Online Scams និងបទល្មើសផ្សេងៗទៀត។

  ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលកម្ពុជាបានថ្លែងថា សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាត-ឡាវ លើកទី៨ គឺពិតជាមានសារសំខាន់លើវិស៍យតុលាការ ជាពិសេសតុលាការនៅជាប់ព្រំដែនរវាងប្រទេសទាំងបី គឺតែងតែមានបទល្មើសឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ ដោយតុលាការនឹងលើកយកវិធានការនៃការជំនុំជម្រះលើរឿងនេះ ដើម្បីថែរក្សាសុវត្ថិភាព និងសន្តិសុខតាមព្រំដែន និងរឿងវិវាទរដ្ឋប្បវេណី និងវិវាទពាណិជ្ជកម្ម គឺមានប្រជាជននៃប្រទេសមួយមានពាក់ព័ន្ធជាមួយនឹងប្រជាជនប្រទេសនៃមួយទៀតហើយប្តឹងទៅតុលាការ ពោលគឺដោះស្រាយវិវាទឆ្លងដែនរវាងប្រទេសមួយទៅប្រទេសមួយដែរ។ ឯកឧត្តម ជីវ កេង បានបញ្ជាក់ថា ៖ យើងបូកសរុបពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ នេះ គឺមានរយៈពេល២ឆ្នាំ ឃើញថាបទល្មើសឆ្លងដែនមកពីវៀតណាម ឡាវ មានរហូតដល់ទៅ…

គណៈទន្តពេទ្យកម្ពុជា រម្លឹកគ្រូពេទ្យត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ដល់អតិថិជន ដើម្បីចៀសវាងការកើតមានបណ្តឹង

អគ្គលេខាធិកាគណៈទន្តពេទ្យកម្ពុជា បានដាក់ចេញនូវការណែនាំជាថ្មីដោយជំរុញឱ្យក្រុមគ្រូពេទ្យទាំងអស់បង្កើនការយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការគោរពដល់អ្នកមកទទួលសេវា ឬអតិថិជន ដោយបញ្ជាក់ថា «ចំណេះដឹង និងជំនាញ ត្រូវតែដើរទន្ទឹមនឹងសីលធម៌»។ ទន្តបណ្ឌិត ប្រាក់ វណ្ណី អគ្គលេខាធិកាគណៈទន្តពេទ្យកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទសមាគមទន្តពេទ្យសម្រាប់កុមារកម្ពុជា លើកទី១ កាលពីព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា កន្លងមកសង្កេតឃើញថា ការអនុវត្តក្រមសីលធម៌របស់ក្រុមគ្រូពេទ្យមិនបានគ្រប់ជ្រុងជ្រោយនៅឡើយទេ អញ្ចឹងក្នុងពេលនេះ មិនថាការព្យាបាលធ្មេញកុមារ មិនថាការព្យាបាលដោយ Implant ឬក៏មុខវិជ្ជាផ្សេងៗទៀតត្រូវតែគោរពក្រមសីលធម៌ ពីព្រោះសេចក្តីសុខរបស់មនុស្ស ត្រូវតែគោរពក្រមសីលធម៌។ ទន្តបណ្ឌិត ប្រាក់…

ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស

ភ្នំពេញ ៖ ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយខាងផលិតរថយន្តដឹកទំនិញនៅក្នុងប្រទេសរុស្ស៊ី និងមានសាខានៅបណ្តាលប្រទេសមួយចំនួនថែមទៀតនោះ មានបំណងវិនិយោគនៅរាជធានីភ្នំពេញបន្ថែមទៀត ខណៈដែលនៅប្រទេសវៀតណាម ក្រុមហ៊ុននេះបាននិងកំពុងដំណើរការយ៉ាងសកម្មក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស។ ការបង្ហាញពីបំណងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី ដឹកនាំដោយលោក ដុលហ្គូវ ឡេអូនីត (Mr. Dolgov Leonid) នាយកគ្រប់គ្រង GAZ Group និងលោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣…

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ

(ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលប្រចាំខែសីហា ជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង ១៥០រូប នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីក្តាប់ស្ថានភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពព្រមទាំងជំរុញការផ្សព្វផ្សាយឱកាសការងារ សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ (OSH) នៅកន្លែងការងារ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីព និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយអំពីការបណ្ដុះបណ្ដាលជំនាញ ទៅដល់យុវជនដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីផ្ដល់ជាជម្រើសសម្រាប់ពួកគាត់ជ្រើសរើសរៀនជំនាញណាមួយដែលមានតម្រូវការនៅលើទីផ្សារការងារ ទទួលបានប្រាក់បៀវត្សខ្ពស់ ឬជាការប្រកបអាជីព…

សម្តេចប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់សេវាសុខភាពជូនពលរដ្ឋប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាលផងដែរ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីលៀងសាយភោជ ជូន គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល (9th APPF-GH) នៅសណ្ឋាគារ Shangri-La ក្នុងរាជធានីភ្នំពេញ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះវត្តមានថ្នាក់ដឹកនាំ សមាជិករដ្ឋសភា រដ្ឋាភិបាល និងដៃគូអន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ សម្តេចគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈប្រតិភូទាំងអស់ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីគុណតម្លៃដ៏អស្ចារ្យ…

កិច្ចប្រជុំគណបក្សនយោបាយសម្ព័ន្ធភាពដើម្បីពិនិត្យវឌ្ឍនភាពការងារ រួមទាំងការងារសំខាន់ៗ មួយចំនួន

កិច្ចប្រជុំក្រុមការងារសម្របសម្រួល នៃគណបក្សនយោបាយសម្ព័ន្ធភាព លើកទី៨ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅវិមាន ៧ មករា ក្រោមអធិបតីភាពឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារសម្របសម្រួល នៃគណបក្សនយោបាយសម្ព័ន្ធ។ កិច្ចប្រជុំនេះ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារគណបក្សនយោបាយសម្ព័ន្ធ រួមទាំងការងារសំខាន់ៗ មួយចំនួនទៀត។ សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា…

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ។ ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធដែលបានរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅបានយ៉ាងរលូនល្អ និងទទួលបានលទ្ធលផយ៉ាងគាប់ប្រសើរ។ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដី…

ប្រតិភូកីឡាតេក្វាន់ដូ-ITFកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់បេសកកម្មដ៏ជោគជ័យ ដណ្តើមបានមេដាយសរុប ៤១ គ្រឿងក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ីលើកទី១១ នៅម៉ុងហ្គោលី

ប្រតិភូកីឡាតេក្វាន់ដូ-ITFកម្ពុជា ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធបានធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់បេសកកម្មដ៏ជោគជ័យក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ីលើកទី១១ឆ្នាំ២០២៦នៅប្រទេសម៉ុងហ្គោលី (ថ្ងៃទី០៣-៩ ខែសីហា ឆ្នាំ២០២៦) កាលពីរំលងអាធ្រាត្រចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ។ ប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមកែវ រ៉េមី បានមានប្រសាសន៍ដោយរំលេចពីពេលចាប់ផ្ដើមការប្រកួតចេញពីកីឡាករថ្នាល ហើយធ្វើបានល្អឈ្នះមេដាយមាសតែម្ដង។ លើសពីនេះកីឡាកររបស់កម្ពុជាក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលដោយឈ្នះម្ចាស់ជើងឯកពិភពលោក និងឈ្នះលើប្រទេសខ្លាំងៗមួយចំនួនរួមទាំងម្ចាស់ក្បាច់គុនដែរ។ សូមបញ្ជាក់ថា ជារួម ការចូលរួមប្រកួតលើកនេះកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈបីធំៗដូចជា ១. ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតតេក្វាន់ដូ-ITF ជើងឯកអាស៊ីលើកទី១២ឆ្នាំ២០២៨ ដោយបានយកឈ្នះប្រទេសអូសបេគីស្ថាន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន ២. ដណ្ដើមបានមេដាយដ៏ច្រើនដល់ទៅ…