ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌដង្កោ ជំរុញដល់សមាជិកគណបក្សបន្តចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឈ្នះឆ្នោតដឹកនាំប្រទេសរក្សាសន្តិភាព និងអភិវឌ្ឍន៍

ភ្នំពេញ៖ សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត ដណ្ដើមយកជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោត។ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សកម្មជនគណបក្សត្រូវបន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយយកច្បាប់អន្តរជាតិ និងការទូតជាប្រៀបប្រដាប់ ដើម្បីការពារអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះជាប្រសាសន៏លោកស្រី កាន់ រតនៈឧប្បុល ប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ នាថ្ងៃទី២ខែសីហាឆ្នាំ ២០២៦ ក្នុងឱកាសទទួលស្គាល់សមា ជិកថ្មី ចំនួន៥០៤នាក់ របស់គណៈកម្មាធិការសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកស្រីប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ បានបញ្ជាក់ទៀតថា៖យុវជនជាសមាជិក សមាជិកាគណបក្សម្នាក់ ត្រូវតែជាយោធសិស្សម្នាក់…

លោកឧត្តមសេនីយ៍ទោឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំកសាង វរៈការពារព្រំដែន607នៅឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង!

(ខេត្តព្រៃវែង)៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំមន្រ្តី កសាងអគារស្នាក់នៅ និងធ្វើអគារថ្មីបន្ថែម សម្រាប់វរៈសេនាតូចការពារព្រំដែនគោកលេខ ៦០៧ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦នេះដែលស្ថិតក្នុងភូមិសាស្ត្រឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សកម្មភាពចុះពង្រឹងហេដ្ឋារចនាសម្ព័ន្ធនេះ ធ្វើ ឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។ តាមប្រភពពីមន្ត្រីបច្ចេកទេសសាងសង់ អគារថ្មីនេះនឹង ត្រូវរៀបចំឡើងស្របតាមស្តង់ដារបច្ចេកទេសដើម្បីធានាបាននូវភាពរឹងមាំ និងផ្ដល់ភាពងាយ ស្រួលដល់ការងាររដ្ឋបាល ក៏ដូចជាការសម្រាក របស់មន្ត្រី។ លោក ឧត្តមសេនីយ៍ទោ…

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បន្តជាប់ជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា(បានធ្វើវិសោធកម្មលក្ខន្តិកៈរបដ់សហព័ន្ធខ្មែរកីឡាហែលទឹក ផ្លាស់ប្តូរឈ្មោះជា សហព័ន្ធកីឡាក្នុងទឹកកម្ពុជាវិញ) អាណត្តិទី ៨ (២០២៥-២០២៩) ក្រោយទទួលបានគាំទ្រ ១០០ ភាគរយ

ក្នុងចំណោមតំណាងក្លិប-សមាគមកីឡាក្នុងទឹកជាសមាជិកជាច្រើននាក់របស់សហព័ន្ធក្នុងមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាអាណត្តិទី៧ (២០២១-២០២៥) និងបន្តអាណត្តិទី៨ (២០២៥-២០២៩)។ សូមជម្រាបថា សមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ប្រចាំអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ មានចំនួន ១១ រូបរួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធាន ឯកឧត្តម ប៉េង ពោធិ៍នា លោកអ្នកឧកញ៉ា លាង ឃុន ឯកឧត្តម ទ្រី ដាលុច ឯកឧត្តម សួង ហេង ឯកឧត្តម ហឿន សំនៀង…

សមត្ថកិច្ចកម្ពុជាបានរកឃើញនារីជនជាតិសិង្ហបុរីនៅភ្នំពេញ ដោយមិនមានការចាប់បង្ខាំង ឬចាប់ជំរិតនោះទេ

ភ្នំពេញ ៖ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ព័ត៌មានដែលអាណាព្យាបាលស្វះស្វែង ដើម្បីរកការអន្តរាគមន៍ពីសមត្ថកិច្ចកម្ពុជារកកូនស្រីរបស់ខ្លួន ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយលដ្ឋានអន្តោប្រវេសន៍ និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្វះស្វែងរកប្អូនស្រីឃើញហើយ នៅរាជធានីភ្នំពេញនាយប់ថ្ងៃទី៣១ ខែកក្កដានេះ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ប្អូនស្រីជាបឋម គឺមិនមានបទល្មើសណាមួយកើតឡើងចំពោះរូបប្អូនស្រីទេ ពោលគឺមិនមានការចាប់បង្ខាំង មិនមានការចាប់ពង្រត់ មិនមានការចាប់ជំរិតនោះឡើយ ពោលគឺដោយសារប្អូនស្រីមានភាពតានតឹងក្នុងអារម្មណ៍ក្នុងគ្រួសាររបស់ប្អូន ហើយក៏បានចាកចេញពីប្រទេសសិង្ហបុរី មកកាន់ប្រទេសកម្ពុជា ហើយពេលមកដល់កម្ពុជាបានបិទទូរស័ព្ទ…

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា

ភ្នំពេញ៖ លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវាយតម្លៃថា ក្នុងរយៈពេលមួយ​ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការសំខាន់ៗមួយចំនួន ដើម្បីបង្ក្រាបឧស្សាហកម្មឆបោកតាមអនឡាញ ក្រោមការសម្របសម្រួលរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. ដែលដឹកនាំផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លោក ថម អេនឌ្រូ បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ថា ការរីកសាយភាយនៃបណ្តាញឧក្រិដ្ឋកម្មអនឡាញឆ្លងដែននៅក្នុងប្រទេសកម្ពុជា គឺជាបញ្ហា ប្រឈមមួយ…

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីគ្រប់គ្រងគេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ពង្រឹងតួនាទីជាច្រកចេញចូលផ្តល់ព័ត៌មានផ្លូវការដ៏មានសក្តានុពលចម្បង ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសាធារណមតិ និងធានាការផ្តល់ព័ត៌មានពិតដល់សាធារណជន។ ការជំរុញបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការគ្រប់គ្រងគេហទំព័រព័ត៌មានមន្ទីរព័ត៌មានរាជធានី-ខេត្ត» នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ដែលមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់មកពីមន្ទីរព័ត៌មាន២៥ រាជធានី-ខេត្ត។ ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីនៃមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យប្រកាសជាផ្លូវការដើម្បីជូនដំណឹងដល់ថ្នាក់ដឹកនាំរាជធានី-ខេត្ត និងអ្នកសារព័ត៌មាន…

អង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៨ អនុម័តថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលជម្លោះប្រដាប់អាវុធថៃឈ្លានពានកម្ពុជា

នៅក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ដោយមានចូលរួមពីប្រទេសជាសមាជិកចំនួន១៦២ រួមទាំងអង្គការអន្តរជាតិ ដៃគូ និងស្ថាប័នសង្កេតការណ៍ អង្គប្រជុំបានអនុម័តជាឯកច្ឆ័ន្ទថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ពិភពលោកទាំងឡាយក្នុងពេលជម្លោះប្រដាប់អាវុធ។ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឱ្យដឹងថា តបតាមការអញ្ជើញរបស់អង្គការ UNESCO លោក សួស យ៉ារ៉ា ប្រធានប្រតិភូសន្និសីទ អន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ICAPP-ACC) របស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមថ្លែងក្នុង «សម័យប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨» នៅថ្ងៃទី២៦-២៩ ខែកក្កដា…

មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា

តំណាងលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) ចាត់ទុកធុរកិច្ចបណ្តុះថ្មី និង​សហ​គ្រាស​ធុនតូច និងមធ្យម ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏មានថាមពល ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ការបង្កើតការងារ និងការអភិវឌ្ឍសង្គមនៅកម្ពុជា។ ឯកឧត្តម អូន ព័ន្ធមុនីរាជសក្តិ អនុប្រធានលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) លើកឡើងក្នុងកិច្ចសម្របសម្រួល លើកិច្ចពិភាក្សាមាគ៌ានៃភាពធន់ “សមាហរណ​កម្ម​ការ​គាំទ្រ​របស់រាជរដ្ឋាភិបាលសម្រាប់ធុរកិច្ចថ្មី និងការរីកចម្រើន របស់សហគ្រាសធុនតូច និង​មធ្យម ​(SME)” នៅក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ នៅថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០២៦ថា ទាក់ទងធុរកិច្ចបណ្តុះថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺ​ជា​ក្បាល​ម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ ក្នុងនោះ…

៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់​ខ្លួន​ជន​បរទេស​ Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល

ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បាន​បន្ត​ចុះ​ប្រតិបត្តិការ​ត្រួត​ពិនិត្យរដ្ឋបាលយ៉ាងសកម្មនៅតាមគោលដៅសរុប២៨.៥១២ទីតាំង ដោយ​បាន​ពិនិត្យ​លើ​មនុស្ស​សរុប ១៦៧.១៥៣នាក់ នៅទូទាំងរាជធានី-ខេត្ត។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ តាម​លោក ទូច សុឃៈ ក្រៅពីការត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ដាក់​ពង្រាយ​កម្លាំង​ត្រួតពិនិត្យនៅតាមដងផ្លូវសាធារណៈ ដោយផ្តោត​លើ​រា​ល់យា​ន​យន្ត​ទាំង​ឡាយ​ណា​ដែល​សង្ស័យថា អាចដឹកជញ្ជូនចល័តជនបរទេស ឬបុគ្គលដែល​អាច​មាន​ការ​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមថាក្នុងប្រតិបត្តិការត្រួតពិនិត្យតាមដងផ្លូវ សមត្ថកិច្ច​បាន​ពិនិត្យ​លើ​យានយន្តសង្ស័យជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយទៀត បានចំនួន​២១.២២៥​លើក ស្មើនឹងមនុស្ស៤៤.៩៧៦នាក់។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យរួម​ទាំង​វត្ថុ​តាង​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំងអ្នកដែលគ្មានឯកសារ…

ឱកាសអាហាររូបករណ៍​ជាង ១ពាន់​កន្លែងដល់​យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និងងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀម​រាប​នៅ​វិទ្យា​ស្ថា​ន NPIA

សៀមរាប៖ វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ(NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុប ១,៤៥០​នាក់ ផ្ដោត​លើជំនាញ​ចំនួន ៧ និងផ្ដល់ជូន​នូវប្រាក់​ឧបត្ថម្ភ​ជារៀង​រាល់ខែ​សម្រាប់​យុវជន​ដែល​មក​ពីគ្រួសា​រក្រី​ក្រ និង​ងាយ​រង​ហា​និភ័យ ក្រោមកម្មវិធី TVET ១.៥លានរបស់​សម្ដេចធិបតី។ បើតាមវិទ្យាស្ថាន NPIA បានឱ្យដឹងថា ជំនាញទាំង៧ នោះរួមមាន ការដំឡើងបណ្តាញ​បំពង់ទឹក, ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុងអគារ, សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន, ជំនាញ​ថែទាំ និង​ជួសជុល​រថយន្ត, ជំនាញ​ធ្វើ​នំ, ជំនាញ​ធុរកិច្ច​ភេជ្ជ, និង​ជំនាញ​ការ​ងារ​កំបោរ។ ក្នុងខែ​សីហានេះ វិទ្យាស្ថាន​គ្រោងនឹងបើ​កវគ្គសិ​ក្សាថ្មី ចាប់ផ្តើម​ចុះឈ្មោះចូល​រៀន​ចាប់​ពីថ្ងៃ​ជូន​ដំណឹ​ងនេះតទៅ…