ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាដល់កម្លាំងជំនាញឲ្យបើកការស្រាវជ្រាវ តាមចាប់ខ្លួននារីរូបស្រស់ដែលបើកបររថយន្តបង្កគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជីវិតបុរសជាបុគ្គលិក នៃក្រសួងសាធារណៈការម្នាក់ នៅតាមបណ្តោយ ផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ ។ តាមសំណេរលើគេហទំព័រហ្វេសបុកផ្លូវការរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មានខ្លឹមសារថា ខ្ញុំសូមជម្រាបជូន ក្មួយស្រីឈប់ព្យាយាមរត់គេចខ្លួនទៅ(ចូលសារភាពនៅអង្គភាពណាក៏បាន)ធ្វើដូចកូនខ្លាអ៊ីចឹង។ សមត្ថកិច្ចបានបិទច្រកអស់ហើយ(ពេលនេះសមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួនព្រមទាំងអ្នកគប់គិតជួយលាក់បំពួន)។ ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ…
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ «ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា បានចូលរួមស្តាប់ការធ្វើបទបង្ហាញដោយ លោក ព្រំសឿន វឌ្ឍនៈ ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការកិច្ចការព្រំដែន «ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ» ដែលសម្របសម្រួលរៀបចំដោយក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា…
លទ្ធផលដំណើរទស្សនកិច្ច សម្តេចប្រធានរដ្ឋសភា នៅប្រទេសវៀតណាម នឹងនាំមកនូវផលប្រយោជន៍ជាច្រើនទៀតជូនប្រជាពលរដ្ឋទាំងសងខាង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយ និងមានមោទកភាពចំពោះលទ្ធផលនៃកិច្ចពិភាក្សា និងការផ្លាស់ប្តូរមតិយោបល់របស់ សម្តេច ជាមួយថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេសវៀតណាម ដែលបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ស្មោះត្រង់ និងស្ថាបនា ក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក។ លទ្ធផលទាំងនោះ នឹងនាំមកនូវផលប្រយោជន៍ជាច្រើនទៀតជូនប្រជាពលរដ្ឋទាំងសងខាង ស្របតាមស្មារតី «មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង»។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសដែល ឯកឧត្តម ជិន ថាញ់មិន (Tran…
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣ ០៦៧បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ -សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចូលរួមអបអរសាទរ និងរីករាយចំពោះបងប្អូនប្រជាពលរដ្ឋខេត្តកណ្ដាល ដែលទទួលបានការបញ្ចប់ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ។ -សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋាននៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្ដែគឺជាមូលដ្ឋាននៃជម្រក មូលដ្ឋាននៃអាជីវកម្ម មូលដ្ឋាននៃការវិនិយោគ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។ -សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ជាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាលនាពេលនេះ គឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី ក៏ដូចជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី…
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី សាធារណរដ្ឋសង្គមនិយមវៀតណាម
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ហូ ជីមិញ នៅស្តូបអនុស្សាវរីយ៍ នារដ្ឋធានីហាណូយ។ បន្ទាប់ពីនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងអញ្ជើញធ្វើដំណើរទៅកាន់វិមានរដ្ឋសភាវៀតណាម ដែលនៅទីនោះ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម រៀបចំពិធីទទួលស្វាគមន៍ជាផ្លូវការជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា មុន ពេលដែលថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ…
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយអន្តរក្រសួង
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយអន្តរក្រសួង ដើម្បីដោះស្រាយផលប៉ះពាល់ដំណាំស្រូវ និងវិធានការចំពោះមុខក្នុងការត្រៀមបង្ការ និងសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមតំណាងក្រសួង-ស្ថាប័ន រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា…
កម្ពុជា មានកៅអីលេងពានបាល់ទះអាស៊ី ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រោមលក្ខខណ្ឌផ្សេងគ្នា
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានទទួលកៅអីចូលរួមការប្រកួតពានរង្វាន់បាល់ទះទ្វីបអាស៊ី (AVC Cup) លើកដំបូង នាឆ្នាំ២០២៧ ក្រោយទទួលបានជោគជ័យជាប្រវត្តិសាស្ដ្រក្នុងពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍(SEA V.Cup) ឆ្នាំ២០២៦ ជាមួយក្រុមបាល់ទះជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលទទួលបានកៅអីលេងពានកម្រិតទ្វីបនេះ ក្រោមលក្ខខណ្ឌផ្សេងគ្នា។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោយដឹកនាំក្រុមបាល់ទះកម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ ជាមួយពាន និងមេដាយមាសជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាដណ្ដើមបានលើកដំបូង ក្នុងពានរង្វាន់ SEA V.Cup ជើងទី១ ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន…
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យពន្លឿនការរៀបចំផ្ដល់សេវាជូនអតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងស្រុកគាស់ក្រឡ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពន្លឿនការរៀបចំផ្ដល់សេវាជូនអតីតយុទ្ធជនដែលរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងស្រុកគាស់ក្រឡដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តម មានប្រសាសន៍ថា អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។ក្នុងន័យនេះឯកឧត្តមបានជំរុញដល់អាជ្ញាធរ មន្ទីរ អង្គភាពត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកជូនអតីតយុទ្ធជន។ ឯកឧត្តម ណែនាំដល់មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ពន្លឿនការតភ្ជាប់បណ្ដាញអគ្គិសនី ប្រព័ន្ធទឹកភ្លើង រៀបចំប៉ុស្តិ៍សុខភាព វត្តអារាម…
ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ កម្ពុជាមិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬបញ្ជាទិញវត្ថុធាតុដើមពីប្រទេសដែលអនុវត្តបែបនេះឡើយ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ប្រទេសកម្ពុជា មិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬបញ្ជាទិញសម្ភារៈវត្ថុធាតុដើមពីប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំឡើយ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ សន្និសីទនេះរៀបចំឡើងដើម្បីបកស្រាយបំភ្លឺជុំវិញ «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក»។ នៅក្នុងឱកាសនោះឯកឧត្តមបានថ្លែងបញ្ជាក់ថា ចំពោះការប្ដេជ្ញាចិត្តលើបញ្ហាកម្លាំងពលកម្ម និងការមិនប្រើប្រាស់កម្លាំងពលកម្មបង្ខំ៖ កម្ពុជាបានប្រកាសយ៉ាងច្បាស់ទៅកាន់ភាគីសហរដ្ឋអាមេរិក និងវិនិយោគិនថា ប្រទេសកម្ពុជាដាច់ខាតមិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំឡើយ។…
អ្នកនាំពាក្យក្រសួងការងារ លើកទឹកចិត្តសិស្សវិទ្យាល័យចុះទស្សនកិច្ចសាលា TVET ដើម្បីស្វែងយល់ពីសក្តានុពលខ្លួនឯង ការបណ្តុះបណ្តាលជំនាញ និងឱកាសការងារនាពេលអនាគត
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលើកទឹកចិត្តដល់សិស្សានុសិស្សវិទ្យាល័យទូទាំងប្រទេស ឱ្យចុះទស្សនកិច្ចសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្រោមឱវាទក្រសួង ដើម្បីស្វែងយល់ពីសក្តានុពលរបស់ខ្លួន កម្មវិធីបណ្តុះបណ្តាលជំនាញ ការអនុវត្តជាក់ស្តែង និងឱកាសការងារនាពេលអនាគត ដែលជួយឱ្យសិស្សមានទំនុកចិត្តក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សា និងអាជីពសមស្រប ស្របតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍប្រទេសជាតិ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី២៧ ខែកក្កដានេះថា ការផ្តល់ឱកាសជូនសិស្សវិទ្យាល័យមកទស្សនកិច្ចផ្ទាល់នៅសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នេះគឺដើម្បីឱ្យសិស្សបានឃើញទាំងការសិក្សា ការអនុវត្តជាក់ស្តែង ឧបករណ៍ទំនើបៗ…
