ភ្នំពេញ៖កម្ពុជាបានអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត ហើយត្រូវដោះស្រាយបញ្ហាព្រំដែនដោយសុច្ឆន្ទៈ ទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ គឺអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងនិងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃអះអាងផ្ទុយពីការពិតទាំងស្រុងថា កម្ពុជា បាន “បិទទ្វារ” ចរចាព្រំដែនគោក ដោយសារកម្ពុជា បានប្រកាសដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះថា កម្ពុជា សូមបញ្ជាក់ថា គឺប្រទេសថៃទេដែលបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីតែមួយគត់ដែលបានព្រមព្រៀងគ្នាដើម្បីដោះស្រាយវិវាទក្នុងដែនសមុទ្របើទោះបីជាកម្ពុជាបានស្នើសុំឱ្យរក្សាទុកកិច្ចព្រមព្រៀងនេះយ៉ាងណាក៏ដោយ។ ម្យ៉ាងទៀត ថ្នាក់ដឹកនាំថៃខ្លួនឯងក៏ធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតថាខ្លួនក៏យល់ព្រមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមក្របខណ្ឌ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រដែរ…
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
តាងនាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ។ ក្រោមមូលបទ «ការពង្រឹងសន្ធិសញ្ញា TAC ឡើងវិញ៖ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ដើម្បីសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការផ្អែកលើច្បាប់ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលកំពុងមានការប្រែប្រួល» សន្និសីទជាន់ខ្ពស់នេះបានប្រមូលផ្តុំតំណាងនៃឧត្តមភាគីចុះកិច្ចព្រមព្រៀងមកពីជុំវិញពិភពលោក…
ថ្ងៃអាទិត្យ ទី២៦ ខែកក្កដាម្សិលមិញនេះផ្លូវថ្មើរជើងចតុមុខមានប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ១០ម៉ឺននាក់
ភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខ (Walk Street) នៅយប់ ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៦ មានបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណចំនួន ១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រហែល ១,០០០នាក់ ខណៈមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធររក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបរិស្ថានអនាម័យបានស្អាតជាប់ជាប្រចាំ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរាត្រីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦។ លោកស្រីបន្តថា តាមការពិនិត្យមើលជាក់ស្តែងផ្លូវថ្មើរជើងចតុមុខនេះត្រូវបានមហាជនគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញតែង…
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សា ក្នុងខេត្តបាត់ដំបង
នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាឌិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សាសម្រាប់ប្រជាកសិករ ក្នុងភូមិកាច់រទេះ ភូមិអូរទូក និងភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ យោងតាមការពិនិត្យជាក់ស្តែង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមកោតសរសើរពីការខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តបាត់ដំបង ក្នុងការអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះស្រូវ ភូមិទាំង៣ ដែលប្រឈមនឹងការខ្វះទឹកកាលពីសប្តាហ៍មុន។ ក្នុងនាមសេនាធិការជូនរាជរដ្ឋាភិបាល ឯកឧត្តម ទេសរដ្ឋមន្រ្តី…
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦ ចំថ្ងៃខួបគម្រប់១ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ ដើម្បីការពារអធិតេយ្យភាព បូរណភាពទឹកដី និងរក្សាសេចក្តីសុខសាន្តរបស់ប្រជាជន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឡើងវិញក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ សម្តេចធិបតី ក៏បានក្រើនរម្លឹកដល់ប្រជាជាតិខ្មែរឱ្យប្រែក្លាយការឈឺចាប់នេះឱ្យទៅជាការពង្រឹងខ្លួនលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ការពារជាតិ សុខសន្តិភាព…
ក្រសួងវប្បធម៌៖ ការប្រើប្រាស់សម្លៀកបំពាក់ខ្មែរពីបុរាណដល់បច្ចុប្បន្ន នៅតែរក្សាអត្តសញ្ញាណស្នូល
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរពីសម័យ២បុរាណរហូតមកដល់បច្ចុប្បន្ន មានការប្រែប្រួលខ្លាំងលើទម្រង់ វត្ថុធាតុដើម និងការកំណត់វណ្ណៈ ប៉ុន្តែនៅតែរក្សាអត្តសញ្ញាណស្នូលដូចជាការស្លៀកសំពត់ចងក្បិន និងការគ្រងស្បៃ។ ការវិវត្តនេះបែងចែកជាពីរយុគសម័យប៉ុណ្ណោះ គឺសម័យបុរាណ និងសម័យបច្ចុប្បន្ន។ ជួបសម្ភាសន៍ជាមួយ លោកជំទាវ ឡុងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ លោកជំទាវបានមានប្រសាសន៍ប្រាប់ព័ត៌មានប៊ីធីវីឱ្យដឹងថា ការប្រើប្រាស់សម្លៀកបំពាក់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ បើយោងតាមការស្រាវជ្រាវឯកសារកន្លងមក បើធៀបតាំងពីសម័យឧត្តុង្គ មិនសូវមានរបស់របរល្អច្រើនទេ ហើយសំពត់គឺវែងមកដល់ក ជើង ហើយស្បៃប្រើពីរជាន់ជាផ្លិះសេ រហូតមកដល់ពាក់កណ្តាលសម័យឧត្តុង្គក៏មានការប្រែប្រួលបន្តិចដោយសារការតុបតែងនានា…
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្តនៅក្នុងខេត្តកណ្តាល ឧទ្ទិសកុសល ជូនវីរៈកងទ័ព និងពលរដ្ឋរងគ្រោះ ក្នុងសង្រ្គាមថៃឈ្លានពាន និងបួងសួងសូមឱ្យប្រជាពលរដ្ឋនិងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
សម្តេចមហារដ្ឋសភាធិការធិបតីឃួនសុដារីប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៦អញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត នៅក្នុងខេត្តកណ្តាល។កម្មវិធីនេះបានប្រារព្ធធ្វើនៅវត្តសុវណ្ណវារីហៅវត្តព្រែកតាទែនស្ថិតនៅក្នុងឃុំព្រែកតាទែនស្រុកពញាឮខេត្តកណ្តាល ដោយនិមន្តជាព្រះរាជអធិបតី សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ , ព្រះវិមលវេទី មេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន។ ពិធីដ៏អធិកអធម តាមគន្លងព្រះពុទ្ធសាសនានេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករជាពិសេស ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ក្រុមការងារចលនាស្រ្តីចុះមូលដ្ឋាន ក្រុង ស្រុក ទូទាំងខេត្តកណ្ដាលព្រមទំាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងបរិយាកាសរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លាបំផុត។ នៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភាបានបួងសួងចំពោះព្រះរតនត្រ័យសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីសុខសេចក្តីចម្រើនជាបន្តទៀត…
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០?»
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ កំពុងរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០?» ដែលមានបេក្ខជន១០រូប។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សមណនិស្សិត-និស្សិត និងភ្ញៀវកិត្តិយស សរុបប្រមាណ ៦០០ អង្គ/នាក់ នៅសាល…
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
ទីក្រុងញូវយ៉ក ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ – ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មីចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី “ការពង្រឹងយន្តការសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី៖ ការតាមដានសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២៧៨៨ (២០២៥)” ។ ឯកឧត្តមបានរំលឹកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ក្នុងសេចក្តីថ្លែងការរបស់ឯកឧត្តមទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីខែឧសភា…
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការប្តេជ្ញាបង្កើនការបង្ក្រាបបណ្តាញឆបោកតាមអនឡាញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាបង្កើនយុទ្ធនាការបង្ក្រាបទូទាំងប្រទេសប្រឆាំងនឹងបណ្តាញឆបោកតាមអនឡាញឆ្លងដែន ដែលកំពុងវិវត្ត និងមានភាពស្មុគស្មាញកាន់តែខ្លាំង។ សម្តេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ជាថ្មីបែបនេះ តាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។ តាមរយៈកិច្ចសម្ភាសន៍នេះបានចោទសួរសម្ដេចធិបតីថា កម្ពុជាបានសហការជាមួយសហរដ្ឋអាមេរិក ហើយក៏សហការជាមួយចិនលើបញ្ហាបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ ។ តើសម្ដេចគិតថា សហរដ្ឋអាមេរិក និងចិនគួរតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធជាងនេះដែរឬទេ? ដូចដែលសម្ដេចបានលើកឡើងថា នេះគឺជាបញ្ហាឆ្លងដែនដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបាន។ សម្ដេចធិបតីបានបញ្ជាក់វិញថា ពិតជាដូច្នោះមែន។ ប្រធានាធិបតី Xi Jinping និងប្រធានាធិបតី Donald Trump…
