កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១

សម្ដេចធិបតី​បានលើកឡើងថា សម្ដេចបានឮថា ថ្នាក់ដឹកនាំថៃ ជាពិសេសរដ្ឋមន្ត្រីការបរទេស បាន​និយាយថា ដោយសារកម្ពុជាបានទៅប្រើយន្តការរបស់អង្គការសហប្រជាជាតិ នោះទ្វារ​សម្រាប់​ការ​ចរចាព្រំដែនគោកត្រូវបានបិទ។ សម្ដេចបានបញ្ជាក់ថា ការលើកឡើង​នេះ​មិន​សូវ​ត្រឹម​ត្រូវ​ហើយ​ក៏មិ​នសូវយុត្តិធម៌ដែរ ដោយសារហេតុផលពីរ។ សម្ដេចបានបញ្ជាក់ថា ទីមួយ៖ មូលហេតុដែល​យើង​ទៅប្រើ​កា​រ​ផ្សះ​ផ្សាដោ​យ​ចាប់​បង្ខំ​ក្រោម​អនុសញ្ញា ​(UNCLOS) របស់អង្គការសហប្រជាជាតិ គឺដោយសារ​ប្រទេសថៃ​បាន​សម្រេច​លុប​ចោល​អនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០១ ដែលជាកិច្ចព្រម​ព្រៀង​ទ្វេភាគី​តែ​មួយ​គត់​រវាង​កម្ពុជា ​និងថៃស្តីពីដែនសមុទ្រ។ អស់រយៈពេលប្រហែល១៥ឆ្នាំ រដ្ឋាភិបាលថៃជាច្រើនជំនាន់ និង​កម្ពុជាបានខិតខំធ្វើការលើមូលដ្ឋាននៃ MOU នេះ ដើម្បីស្វែងរកដំណោះស្រាយ រួមទាំង​ការ​អភិវឌ្ឍ​រួម​។ ក្នុងអំឡុងពេលខ្ញុំកាន់តំណែង យើងក៏បានធ្វើការ​ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ពីរ​រូប​ផង​ដែរ​។ ប៉ុន្តែទោះបីយើងបានស្នើសុំឱ្យថៃកុំលុបចោល…

រដ្ឋមន្រ្តី៖ សុបិនរបស់ ព្រះបរមរតនកោដ្ឋ ត្រូវបានធ្វើឱ្យទៅជាការពិតដោយ សម្ដេចតេជោ ហ៊ុន សែនក្នុងការសាងសង់និងដាក់ឱ្យប្រើប្រាស់​គម្រោងវារីអគ្គិសនីកំចាយ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន​បញ្ជាក់ថា ការសម្រេចឱ្យ​សាងសង់គម្រោងវារីអគ្គិសនីកំចាយ ស្ថិតនៅក្នុងខេត្តកំពត ដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានបំពេញព្រះរាជបំណងព្រះបរមរតនកោដ្ឋ ឱ្យក្លាយជាការពិត ហើយគម្រោងនេះ​បន្តថែទាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន។ តាមរយៈវីដេអូឃ្លីបមានរយៈពេលប្រមាណ ៨ នាទី បានផ្សាយនៅលើបណ្តាញសង្គមផ្លូវការ ឯកឧត្តមរដ្ឋមន្រ្តី​ កែវ រតនៈ បានលើកឡើងថា គម្រោងវារីអគ្គិសនីកំចាយ…

គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា

​គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាល បានផ្តោតលើការកែទម្រង់មុតស្រួច និង​មាន​លក្ខណៈ​បើ​កចំហ តម្លាភាព និងការប្រកួតប្រជែង ការលើកទឹកចិត្តលើវិស័យអាទិភាព ជា​ពិសេស​លើក​កម្ពស់​ដល់វិស័យឯកជនលើការធ្វើធុរកិច្ចផ្សេងនៅកម្ពុជា។ ជុំវិញបរិយាកាសវិនិយោគ, នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា​បាន​បន្ត​ទាក់​ទាញ​រំហូរ​ទុន​វិនិយោគ​ផ្ទាល់ (FDI) បានយ៉ាងសន្ធឹកសន្ធាប់ពីបណ្តាប្រទេសនានា ដោយគ្រប​ដណ្តប់​លើ​គម្រោង​រាប់​រយ និងមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ការបណ្តាក់ទុន​ទាំង​នេះ​បាន​ផ្តោត​សំខាន់​លើវិស័យសក្តានុពលដូចជា ផលិតកម្ម ឧស្សាហកម្មធុនធ្ងន់ និងការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ដើម​។ ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើកឡើងថា ទាក់ទិនការវិយោគនេះ នៅក្នុងឆ្នាំ២០២៥ កន្លងមក…

ទូតឥណ្ឌាប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ​របស់កម្ពុជា​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា និងគាំទ្រការរៀបចំ «សន្និសីទអន្តរជាតិ​ស្តីពីការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា» នាពេលខាងមុខ

ភ្នំពេញ៖ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំ​ព្រះរាជា​ណា​ចក្រកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងវិធានការ​ម៉ឺង​ម៉ាត់​​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​គាំទ្រ​យ៉ាង​ពេញទំហឹងចំពោះការរៀបចំ «សន្និសីទអន្តរជា​តិ​ស្តីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​» ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាស ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្មពិសេស និងជាប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យចូល​ជួប​សម្តែង​ការ​គួរ​សម និងពិភាក្សាការងារនារសៀលថ្ងៃទី២២ ខែកក្កដា…

កម្ពុជា​ស្នើសមាគមធុរកិច្ចជប៉ុន ធ្វើជាស្ពានចម្លងនៃលំហូរពាណិជ្ជកម្ម និងទេសចរណ៍ប្រទេស​ទាំងពីរ

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើរ​តួនាទី​ជាស្ពាន​ចម្លងដ៏សំខាន់ ក្នុងការជំរុញកិច្ចការងារតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យ​ភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់លំហូរ ពាណិជ្ជកម្ម និងជំរុញ​វិស័យ​ទេសចរណ៍​។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបជាមួយ ឯកឧត្តម UENO Atsushi ឯក​អគ្គ​រាជ​ទូត​វិសាម​ញ្ញ​ជប៉ុន​ប្រចាំ​កម្ពុជា ​ជួបសម្តែងការគួរសម និងគោរពជម្រាបលា នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៦, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល…

សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ស្តីពី «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

សម្ដេចតេជោ ៖ ជាថ្មីម្តងទៀតថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ» ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម ដោយ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោក សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖ អត្ថបទលោក សុរ៉ាឆាត បំរុងស៊ុក (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ស្តីពី៖ «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»…

មន្រ្ដីសុខាភិបាល អំពាវនាវឲ្យរួមគ្នា​បំផ្លាញ​ជម្រកមូសខ្លា ខណៈគ្រុនឈាម​នៅ​ខេត្តកំពង់ឆ្នាំង​កើន​ដល់​ ១,២៦៩នាក់ក្នុងនោះមានកុមារ ៤នាក់បានស្លាប់

កំពង់ឆ្នាំង៖ ជំងឺគ្រុនឈាមនៅខេត្តកំពង់ឆ្នាំង បានបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ដោយ​គិត​ត្រឹម​សប្តាហ៍​នេះ មានអ្នកកើតជំងឺគ្រុនឈាមសរុបចំនួន១,២៦៩នាក់ និងមានកុមារ​ចំនួ​ន​៤​នាក់​បាន​ស្លាប់​។ តួលេខនេះត្រូវបានចាត់ទុកថា កើនឡើងខ្ពស់ជាងឆ្នាំ២០២៥ ដែលកាល​ពី​ឆ្នាំ​មុន​មិន​មាន​អ្នក​ស្លាប់​ដោយសារជំងឺគ្រុនឈាមឡើយ។ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា៖ ស្ថានភាពគ្រុនឈាមក្នុងឆ្នាំនេះមានភាពកាចសាហាវ និងកើនឡើងខ្លាំង ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម មិនអាចពឹងផ្អែកតែលើវិស័យសុខាភិបាលមួយនោះទេ ប៉ុន្តែត្រូវការការចូលរួមពីអាណាព្យាបាល អាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ក្នុងការកម្ចាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺនេះ។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យជុំវិញផ្ទះ បំផ្លាញកន្លែងដក់ទឹក ដាក់ថ្នាំអាប៊េតក្នុងធុង…

ប្រមុខការទូតកម្ពុជា អំពាវនាវឲ្យសហការីអាស៊ានធ្វើយ៉ាងណាគាំទ្រឲ្យជនភៀសសឹកកម្ពុជាបានវិលត្រឡប់ទៅផ្ទះសម្បែងពួកគាត់វិញដោយគ្នានការរារាំងពីពួកទាហានថៃ

នៅក្នុងកិច្ចជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ ដែលបានធ្វើ ឡើងនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២៦នេះ ប្រមុខការទូតកម្ពុជាបានអំពាវនាវ ឲ្យសហការីអាស៊ានទាំងអស់គាំទ្រការអំពាវនាវឲ្យជនភៀសសឹកកម្ពុជា បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញដោយសុវត្ថិភាព និងគ្មានការរារាំងពីសំណាក់យោធាថៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល បានចេញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបជាមួយបណ្តារដ្ឋមន្រ្តីការ បរទេសអាស៊ាន និងតំណាងគណៈកម្មអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈ កម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែនេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រ សួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងអំពីផលវិបាកនៃស្ថានភាពសិទ្ធិមនុស្ស…

សម្ដេចធិបតី សរសើរការកែទម្រង់វិស័យអប់រំ និងបន្តជំរុញការពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យមានគុណភាព

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ថ្លែងកោតសរសើរ សរសើរការកែទម្រង់វិស័យអប់រំ និងបន្តជំរុញការពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យមានគុណភាព។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សម្ដែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការ និងកម្មវិធីកែទម្រង់នានា របស់ក្រសួងអប់រំ ដើម្បីបង្កើនការចូលរួម និងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតជាពិសេសការកែទម្រង់ឧត្តមសិក្សា។ សម្ដេចធិបតី បានបញ្ជាក់ថា តាមរយៈការកែទម្រង់វិស័យអប់រំជាលទ្ធផលគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន បាននឹងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំ និងការបណ្ដុះបណ្ដាល…

សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍អ្នកវិនិយោគិនអាមេរិកក្នុងពង្រីក និងបណ្ដាក់ទុនបន្ថែមនៅកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រកាស ស្វាគមន៍អ្នកវិនិយោគិនអាមេរិកក្នុងពង្រីក និងបណ្ដាក់ទុនបន្ថែមនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះនៅវិមានព្រឹទ្ធសភា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះលោក ឯកឧត្តមប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន…