ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌដង្កោ ជំរុញដល់សមាជិកគណបក្សបន្តចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឈ្នះឆ្នោតដឹកនាំប្រទេសរក្សាសន្តិភាព និងអភិវឌ្ឍន៍

ភ្នំពេញ៖ សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត ដណ្ដើមយកជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោត។ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សកម្មជនគណបក្សត្រូវបន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយយកច្បាប់អន្តរជាតិ និងការទូតជាប្រៀបប្រដាប់ ដើម្បីការពារអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះជាប្រសាសន៏លោកស្រី កាន់ រតនៈឧប្បុល ប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ នាថ្ងៃទី២ខែសីហាឆ្នាំ ២០២៦ ក្នុងឱកាសទទួលស្គាល់សមា ជិកថ្មី ចំនួន៥០៤នាក់ របស់គណៈកម្មាធិការសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកស្រីប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ បានបញ្ជាក់ទៀតថា៖យុវជនជាសមាជិក សមាជិកាគណបក្សម្នាក់ ត្រូវតែជាយោធសិស្សម្នាក់ ត្រូវនាំមុខក្នុងការចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សព្វផ្សាយផលសម្រេចដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍប្រទេសជាតិ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
​សមាជិក សមាជិកា រួមទាំងយុវជនគណបក្ស ត្រូវចូលរួមធ្វើចលនា ដឹងទុក្ខធុរៈប្រជាជន សមាជិក សមាជិកាគណបក្សឱ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹមនិងបន្តធ្វើអំពើល្អរវាងគ្នាតាមដើម្បីសុខដុមរមនានៅក្នុងមូលដ្ឋាន។ យុវជនគណបក្ស ត្រូវបន្តពង្រឹងការផ្តល់សេវាជូនប្រជាជនឱ្យបានល្អប្រសើរ និងទាន់ចិត្ត គឺ ធ្វើឱ្យលឿន ធ្វើឱ្យលះ បើកចំហរទទួលមតិ និងបន្តប្រើប្រាស់ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ របស់សង្កាត់ ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
​បន្តអនុវត្តនូវគោលការណ៍របស់បក្ស គឺរក្សានូវសាមគ្គីភាព រក្សាបំណងមិត្តភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងជាមន្ត្រីគំរូនៅ ក្នុងមូលដ្ឋាន។ បន្តពង្រឹង ពង្រីកសមាជិកបក្ស គាំទ្រ និងបន្តយកជ័យជំនះជូនគណបក្ស ប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតរៀង ទៅ ពោលគឺ សមាជិកម្នាក់ផ្តល់សំឡេងជូនគណបក្សប្រជាជនមួយសំឡេង ។

លោកស្រី កាន់ រតនៈ ឧប្បុល បញ្ជាក់បន្តទៀតថា៖​យុវជន ជាសមាជិកគណ បក្សទាំងអស់ ត្រូវគិតគូរអនុវត្តការងារមួយចំនួន រួមមាន៖ ការការពារសន្តិសុខ និងអធិបតេយ្យភាពជាតិ ការបន្តចុះមូល ដ្ឋានក្តាប់សភាពការណ៍ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ពង្រឹងសមត្ថភាព និងការអប់រំយុវជន ព្រមទាំងការពង្រឹងផ្ទៃក្នុង និងការគាំទ្របក្សដើម្បីទទួលបានជ័យជំនះក្នុងការបោះឆ្នោតនាពេលខាងមុខ។

នាឱកាសនោះដែរ ឯកឧត្តម កែប ជុតិមា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌដង្កោបានមានប្រសាសន៍បញ្ជាក់ថា៖ គណបក្សប្រជា ជនកម្ពុជាត្រូវការក្មួយៗជាទំពាំងស្នងឬស្សី ដែលជាសមាជិក សមាជិកា គណ បក្ស អនាគតរបស់មាតុភូមិ កម្ពុជានៅលើដៃក្មួយៗហើយ សង្ឃឹមថាការបោះ ឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ – សង្កាត់ អាណត្តិទី៦ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិ ខាង មុខ គណ បក្សប្រជាជនកម្ពុជានឹងទទួលនូវការគាំទ្រសន្លឹកឆ្នោតយ៉ាង ច្រើន ពីព្រោះខណ្ឌដង្កោ គឺជាខ្នងបង្អែករបស់គណ បក្សប្រជាជនកម្ពុជា ។

ឯកឧត្តម ប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ បានបញ្ជាក់ថា”តាំងពីមុនឆ្នាំ ២០០៣ មកដល់២០២៦ ខណ្ឌដង្កោ នៅតែរក្សាទង់ជាមូលដ្ឋានបង្អែក រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ” សមា ជិក សមាជិកាគណបក្ស ពិតជាចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជា ជនកម្ពុជា បន្តឈ្នះឆ្នោតដឹកនាំប្រទេស រក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ និងបន្តអភិវឌ្ឍប្រទេសកាន់តែរីកចំរើន៕

Leave a Reply

Your email address will not be published. Required fields are marked *