ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុពិធីប្រជុំរៀបចំពិធីរំលឹកខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៩ – ២០ មិថុនា ២០២៦) ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយករង និងជានាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្រសួងការពារជាតិ នាយកដ្ឋានវិស្វកម្ម អគ្គនាយករងតំណាងអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអគ្គលេខាធិការ កពជ ពិធីការ…
ឧត្តមនាវីឯក ទៀ សុខា៖កងទ័ពជើងទឹកប្តេជ្ញាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារឱ្យបានរឹងមាំនូវដែនទឹក និងកោះ-ឆ្នេរបស់កម្ពុជា
មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មការសន្តិសុខលម្ហ សមុទ្រ ឧត្តមនាវីឯក ទៀ សុខា បានអះអាងថាកងទ័ពជើងទឹកទាំងអស់ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅតាមបទបញ្ជារបស់ អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ហើយការពារឲ្យបានរឹងមាំនូវដែនទឹក និងកោះ-ឆ្នេរបស់កម្ពុជាទោះក្នុងតម្លៃណាក៏ដោយ។ ក្នុងឱកាសបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងអន្តរាគមន៍ និងអប់រំចិត្តសាស្រ្តឆ្នាំ២០២៦ របស់កង ទ័ពជើងទឹកនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានថ្លែងថា កងទ័ពជើងទឹកបានរួមចំណែកក្នុងការការពារជាតិ បូរណភាពទឹកដី…
គណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩
ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សានិងអនុម័ត កាលពីថ្ងៃសុក្រទី ២២ ខែឧសភា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនេះ មានវិសាលភាពគ្របដណ្តប់ទៅលើវឌ្ឍនភាពជារួមនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងជាមូលដ្ឋានដ៏សំខាន់សម្រាប់ក្រសួង និងស្ថាប័ន ពន្លឿនការអនុវត្តវិធានការ និងដោះស្រាយបញ្ហាដែលនៅសេសសល់។ របាយការណ៍បានកត់សម្គាល់ថា បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ថា មានភាពអំណោយផល និងកាន់តែល្អប្រសើរឡើង…
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រាប់ក្រុមប្រឹក្សា UNថា សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាពីរលើកក្នុងឆ្នាំ២០២៥ បង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ, ជនភៀសសឹកជាង ៦៤ ម៉ឺននាក់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយចំនួនត្រូវបានបំផ្លាញ
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី “កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ” រៀបចំដោយស្ថានបេសកកម្មសាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. សម្រាប់ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក នៅរសៀលនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់អំពីគោលការណ៍ និងសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចការពារជនស៊ីវីលនៅក្នុងគ្រប់ជម្លោះប្រដាប់អាវុធ ខណៈដែលសង្គ្រាមឈ្លានពានរបស់ថៃទាំងពីរលើកកាលពីឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិជនស៊ីវិលនៅកម្ពុជា។ ឯកឧត្តមក៏បានជម្រាបជូនកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិដែលកំពុងកើតមាននៅតាមតំបន់ជាច្រើនលើពិភពលោក រួមទាំងនៅអាស៊ីអាគ្នេយ៍ ហើយបានសង្កត់ធ្ងន់ថា៖ «នៅកម្ពុជា…
សម្ដេចធិបតី៖ ក្រោយពិនិត្យក្រសួងស្ថាប័នចំនួន ១៦ គឺមានការកែសម្រួល ៣អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីដើមអាណត្តិទី៧ រាជដ្ឋាភិបាលបានដាក់ចេញនូវវិធានការអាទិភាពចំពោះការធ្វើកំណែទម្រង់តាមបណ្ដាក្រសួងស្ថាប័ន ក្នុងនោះគិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងមុខងារសាធារណៈដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំធ្វើកំណែទម្រង់នេះ បានធ្វើការត្រួតពិនិត្យ កែសម្រួល នៅតាមក្រសួងស្ថាប័នចំនួន១៦ រួចទៅហើយ ដោយមានក្រសួងស្ថាប័នមួយចំនួនត្រូវកែសម្រួល និងមួយចំនួនទៀតត្រូវរក្សាទុកដដែល។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើ្ជញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងបញ្ជាក់ថា គោលការណ៍ ការធ្វើកំណែទម្រង់…
BREAKING NEWS| សម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា
ព្រឹទ្ធសភាកម្ពុជាសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយសំឡេង៥៨លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល ភ្នំពេញ៖ កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយសំឡេង៥៨លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល។ សូមជម្រាបថាការសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅថ្ងៃនេះរបស់ព្រឹទ្ធសភានៃកម្ពុជា បន្ទាប់ពី រដ្ឋសភានៃ កម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្រេចអនុម័តជាឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤ នៃអង្គប្រជុំរដ្ឋសភាទាំងមូលក្រោមអធីបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សេចក្តីព្រាងច្បាប់ទី១…
គណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យផ្ទាល់លើសកម្មភាពការងារ និងវឌ្ឍនភាពនានា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យផ្ទាល់លើសកម្មភាពការងារ និងវឌ្ឍនភាពនានា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានការសម្របសម្រួលពី…
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងវេទិកាពិភពលោកលើកទី១៣ ស្តីពីទីក្រុងនៅ Azerbaijanថា «សម្តេចតេជោ គឺជាបិតានៃសន្តិភាពរបស់កម្ពុជា»
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរំលឹកឡើងវិញថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានខិតខំផ្សះផ្សា និងនាំយកបក្សពួកប្រដាប់អាវុធផ្សេងៗគ្នាឱ្យមករួមរស់ជាមួយគ្នា។ ពិតប្រាកដណាស់ សម្តេចតេជោ គឺជាបិតានៃសន្តិភាពរបស់កម្ពុជាយើង។ តាមរយៈសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដែលបាននិងកំពុងដឹកនាំកម្ពុជាឈានទៅរកសង្គម ដែលមានជីវភាពកម្រិតមធ្យម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងដូចនេះ…
រដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ដើម្បីការពារប្រជាជនពីផលប៉ះពាល់ពេញលេញនៃការកើនឡើងនៃតម្លៃប្រេងសកល រដ្ឋាភិបាលកំពុងលើកលែងពន្ធប្រេងឥន្ធនៈដែលនាំឱ្យរដ្ឋបង់ខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារជារៀងរាល់ខែ ហើយរាជរដ្ឋាភិបាលក៏បានកាត់បន្ថយពន្ធនាំចូលឧស្ម័ន LPG មកត្រឹមសូន្យភាគរយ ផងដែរ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងក្នុងវេទិកាមួយថា ក្រសួងបានធ្វើពិពិធកម្មការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ន LPG របស់យើងនៅទូទាំងប្រទេស សិង្ហបុរី ប្រ៊ុយណេ និងដៃគូផ្សេងទៀត ហើយការគាំទ្រដែលយើងគិតគូយ៉ាងប្រុងប្រយ័ត្ន ដើម្បីរក្សានិរន្តរភាពក្នុងរយៈពេលវែង។នេះបើតាមវីដេអូឃ្លីបមានរយៈពេល ១:…
វិស័យស្រូវអង្ករត្រូវការដើមទុនប្រមាណ ៤០០លានដុល្លារអាម៉េរិក ដើម្បីប្រមូលទិញស្រូវពីកសិករនៅឆ្នាំនេះ
វិស័យស្រូវអង្ករ ត្រូវការឥណទានសម្រាប់ទុនបង្វិលប្រមាណចន្លោះពី ៣០០ ទៅ ៤០០ លានដុល្លារអាម៉េរិកសម្រាប់ប្រមូលទិញស្រូវសើមពីប្រជាកសិករនៅរដូវប្រមូលផលឆ្នាំ២០២៦-២០២៧។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតែគិតគូរខ្ពស់ដល់វិស័យស្រូវអង្ករ ជាពិសេស ការបញ្ចេញកញ្ចាប់ថវិការាប់រយលានដុល្លាអាម៉េរិក តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅពេលរដូវប្រមូលផលស្រូវម្តង់ៗ។ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមើលឃើញថា រាជរដ្ឋាភិបាលតែងតែគិតគូរដល់វិស័យស្រូវអង្ករ ជាពិសេស ការផ្តល់ភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន ពីធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាសហគ្រាសរបស់រដ្ឋគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកឧកញ៉ា…
