សម្ដេចធិបតី ចាប់ផ្ដើមជួបជាមួយតំណាងក្រុមហ៊ុនឯកជនក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅចិន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានជួបជាមួយ លោក Wang Shilei ប្រធានក្រុមហ៊ុនក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំមួយរបស់ប្រទេសចិន និងឈានមុខគេលើពិភពលោក ដែលធ្វើប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំងពីការរុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់សេវាកម្មវិស្វកម្ម និងបច្ចេកទេស។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី…

កម្ពុជាអនុម័តគម្រោងវិនិយោគថាមពលកកើតឡើងវិញចំនួន៥ ក្នុង​ទំហំទុនវិនិយោគ ១ពាន់លាន​ដុល្លារអាមេរិក

ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើថាមពលកកើតឡើងវិញចំនួន ៥ ដែលរួមមាន​ គម្រោងអភិវឌ្ឍន៍​អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, គម្រោងអភិវឌ្ឍន៍អគ្គិសនីដើរដោយថាមពលខ្យល់, និងគម្រោងអភិវឌ្ឍន៍​អគ្គិសនីដើរដោយថាមពលជីវម៉ាស ដែលមាន​ដើមទុនចុះបញ្ជីសរុប​ចំនួនប្រមាណ ១ពាន់លានដុល្លារអាមេរិក​ និងបង្កើតការងារជូនពលរដ្ឋមូលដ្ឋានចំនួនជាង ២ ០០០កន្លែង។​ CDC បានបញ្ជាក់ថា គម្រោងទាំង ៥នោះ រួមមាន គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួនពីរ គឺមួយ មានអនុភាព ៣៥០មេហ្គាវ៉ាត់ ដែលមានទុនវិនិយោគចំនួន ២២៦លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅក្នុងខេត្តពោធិ៍សាត់ និងអាចបង្កើតការងារបានចំនួន​ ៨៨កន្លែង និងគម្រោងវិនិយោគ​ថាមពលពន្លឺព្រះអាទិត្យ​មួយទៀត មានអនុភាព…

កម្ពុជានាំចេញវាយនភណ្ឌកែច្នៃរួច នៅក្នុងឆមាសទី១ មានទឹកប្រាក់សរុបជាង ២១៥លានដុល្លារ

កម្ពុជានាំចេញវាយនភណ្ឌកែច្នៃរួច (ម៉ូតសម្លៀកបំពាក់ទំនើបៗ និងវត្ថុវាយនភណ្ឌប្រើរួច) នៅ​ក្នុង​ឆមាសទី១ ឆ្នាំ២០២៦ មានទំហំ ទឹកប្រាក់សរុបប្រមាណជាង ២១៥ លានដុល្លារអាមេរិក នេះ​គឺជាផលិតផលថ្មី បាននិងកំពុងគាំទ្រដល់កំណើននៃទីផ្សារនាំចេញ របស់កម្ពុជា។ ការកែច្នៃម៉ូតសម្លៀកបំពាក់ទំនើបៗ គឺជាការបញ្ចូលគ្នារវាងគំនិតច្នៃប្រឌិត បច្ចេកវិទ្យា និង​និរន្តរ​ភាព ដើម្បីបង្កើតសម្លៀក បំពាក់មានភាពទាក់ទាញ ផាសុកភាព និងស្របតាមបរិបទថ្មីៗ ហើយ​វិស័យ​នេះ​គឺជាសសរស្តម្ភថ្មីដ៏សំខាន់មួយនៃសេដ្ឋកិច្ច ខណៈ បច្ចុប្បន្ន​វាយនភណ្ឌកែច្នៃរួច បាន​និង​កំពុង​កើតឡើងនៅលើទីផ្សារនៃព្រះរាជាចក្រកម្ពុជា ដែលជាផលិតផលថ្មី ផលិត​សម្រាប់​ទីផ្សារ​នាំចេញ។ ជាក់ស្តែងនៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ បើយោង​តាម​របាយ​ការណ៍​របស់​អគ្គ​នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា…

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ប្រកាសផ្ដល់អាហារូបករណ៍ជាង ១ពាន់កន្លែង លើ​ជំនាញ​១៤មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានប្រកាសផ្តល់​អាហា​រូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន ១,០៥៦កន្លែង លើជំនាញចំនួន ១៤មុខវិជ្ជា ព្រមទាំងផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខា​កាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M)។ ការផ្តល់ឱកាសសិក្សាដ៏ធំនេះ បានក្លាយជាស្ពានដ៏សំខាន់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យអាចទទួលបានជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ដោយ​មិន​ចាំ​បាច់​បារម្ភ​ពីថ្លៃសិក្សា ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដែលជួយ​សម្រាល​បន្ទុក​ជីវភាព​គ្រួសារទៀតផង ខណៈយុវជនទូទៅក៏អាចចូលរៀនដោយឥតបង់ថ្លៃផងដែរ។ ជំនាញទាំង ១៤ ដែលវិទ្យាស្ថានបានបើកបណ្តុះបណ្តាល គឺជាជំនាញ​ដែល​ទីផ្សារ​ការងា​រ​កំពុង​ត្រូវ​ការខ្ពស់ និងមានសក្តានុពលបង្កើតប្រាក់ចំណូលសមរម្យ រួមមានជំនាញអគ្គិសនី បំពង់ទឹក ម៉ាស៊ីនត្រជាក់…

កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់

ភ្នំពេញ៖ កម្ពុជា ឡាវ និងវៀតណាម បានដាក់ចេញកញ្ចប់ទស្សនិច្ចរួម «ប្រទេសបី គោល​ដៅ​តែ​មួយ» ដើម្បីជំរុញការធ្វើដំណើរក្នុងតំបន់។ សម្រាប់កម្ពុជា ការដាក់ចេញកញ្ចប់ទស្សន«ប្រទេសបី គោល​ដៅតែមួយ» គឺអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានស្ថាប័នជាតិទេសចរណ៍កម្ពុជា (Cambodia Head of…

សម្ដេចតេជោ ហ៊ុន សែន អរគុណអាល្លឺម៉ង ដែលបានជួយកម្ពុជាលើការអភិវឌ្ឍលើវិស័យជាច្រើនហើយសង្ឃឹមវិនិយោគិនបន្តមកបណ្ដាក់ទុនបន្ថែម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ងដែលកម្លងមកនេះ បានជួយកម្ពុជាក្នុងការអភិវឌ្ឍលើវិស័យជាច្រើនជាពិសេសវិស័យអភិឌ្ឍជនបទ និងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ជាមួយគ្នានេះសម្ដេចតេជោសង្ឃឹមថាអ្នកវិនិយោគិនរបស់អាល្លឺម៉ងនឹងបន្តមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង ដែលនឹងចប់អាណត្តិការទូតប្រចាំកម្ពុជា ចូលសម្ដែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា…

រដ្ឋបាលស្រុកសំឡូត៖ ទឹកស្ទឹងក្រញូង និងស្ទឹងបរឡាង ចាប់ផ្តើមហក់ឡើងពីមធ្យមទៅខ្លាំង

រដ្ឋបាលស្រុកសំឡូតបានឲ្យដឹងថា ចាប់ពីម៉ោងប្រមាណ ០១ រំលងអាធ្រាតយប់ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅឃុំទាំង៧ក្នុងស្រុកសំឡូតមានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើអោយស្ថានភាពទឹកតាមបណ្តាអូរតូចៗមានការកើនឡើងពីកម្រិត មធ្យមទៅខ្លាំង។ ចំណែកទឹកស្ទឹងក្រញូង និងស្ទឹងបរឡាង ចាប់ផ្តើមមានការកើនឡើងពីមធ្យម ទៅខ្លាំង។ រដ្ឋបាលស្រុកសំឡូតបានបញ្ចាក់ថា ឃុំតាតោក ទឹកហូរកាត់ស្ពាន ០១កន្លែង នៅចំណុចអូរថ្ម ស្ថិតក្នុងភូមិអូរតាទៀក ពុំអាចធ្វើដំណើរឆ្លងកាត់បានទេ និងហូរកាត់តាមបណ្តាផ្លូវមួយចំនួននៅភូមិភ្នំរៃ។ ឃុំតាសាញ ទឹកហូរកាត់ផ្លូវ ៥៧-៧ នៅចំនុចភូមិតាសាញត្បូង ប៉ុន្តែអាចធ្វើដំណើបានធម្មតា។គិតមកត្រឹមម៉ោង ១៤:២០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា…

ក្រុមបាល់ទះកម្ពុជា ចេញទៅប្រកួតពានតំបន់អាស៊ានជាថ្មី ក្រោយ​មិន​សម​ប្រកប​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចេញ​ដំណើរ​ទៅចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ាន ​SEA V-Cup ឆ្នាំ២០២៦ ហើយ ខណៈការប្រកួតជើងទី១ នឹងធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា មុនបន្ដការប្រកួតជើងទី២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ។ នេះជាលើកទី២ ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្ហាញ​វត្ត​មាន​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​មួយ​នេះ បន្ទាប់ពីការចូលរួមលើកដំបូង កាលពីឆ្នាំ២០២៥ កន្លងទៅ ពុំទទួល​បាន​លទ្ធផល​សម​ប្រកប​ ដោយរងបរាជ័យ ៨ប្រកួតផ្ទួនៗ ក្នុងការប្រកួតលក្ខណៈវិលជុំ ២ជើងដូចគ្នា ដែល​មាន​បេក្ខ​ភាព​ប្រកួតប្រជែង ៥ក្រុមចូលរួម។ ក្រឡេកមកចាប់អារម្មណ៍បេសកកម្មឆ្នាំថ្មីនេះ…

ត្មាតផេះជាប្រភេទសត្វស្លាបកម្របានវិលត្រឡប់មករស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃលំផាត់វិញបន្ទាប់ ពីអវត្តមានអស់រយៈពេលជិតមួយទសវត្សរ៍

ប្រភេទត្មាតផេះនេះត្រូវបានពិភពលោកចាត់ទុកថា ជាប្រភេទបក្សីកម្រជិតផុតពូជបំផុត ត្រូវបានកត់ត្រាថា មានវត្តមានឡើងវិញ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្តខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា កាលពីអំឡុងពេល ធ្វើជំរឿនសត្វត្មាតទូរទាំងប្រទេសដែលបានប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២៦ កន្លងមកនេះ។ ក្នុងអំឡុងពេលធ្វើជំរឿន អ្នកជំនាញបានកត់ត្រា ត្មាតផេះ ចំនួន ០២ក្បាល នេះបង្ហាញថា វត្តមានរបស់វា នៅតំបន់នេះកំពុងមានសញ្ញាកើនឡើងវិញ ហើយការអភិរក្សបានស្តារប្រភេទនេះឱ្យមានការរស់នៅក្នុងតំបន់តំបន់ការពារធម្មជាតិ។ នេះជាលើកដំបូងដែលប្រភេទបក្សី នេះបានបង្ហាញខ្លួនឡើងវិញក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្រោយពីការបាត់ខ្លួនតាំងពីឆ្នាំ២០១៦។ លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា ការធ្វើជំរឿនក៏បានកត់ត្រាវត្តមានសត្វត្មាតភ្លើងចំនួន ៥ក្បាលផងដែរ…

អស្ចារ្យ! ក្រុមម៉ូតូទឹកកម្ពុជា ៥នាក់ ឈ្នះមេដាយមាស និងប្រាក់សរុប ៧គ្រឿង ក្នុងព្រឹត្តិការណ៍ World Series ប្រចាំតំបន់អឺរ៉ុប

ក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជា បានសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងការប្រកួតព្រឹត្តិការណ៍ម៉ូតូទឹកពិភពលោក Jet Ski World Series ជុំទី១ ឆ្នាំ២០២៦ ប្រចាំតំបន់អឺរ៉ុប ដែលប្រទេសប៊ុលហ្គារី បានទទួលធ្វើម្ចាស់ផ្ទះពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ដោយកម្ពុជា ដណ្ដើមបានមេដាយសរុប ៧គ្រឿង ខណៈមានកីឡាករត្រឹម ៥នាក់ប៉ុណ្ណោះចូលរួម។ ជាមួយបេសកកម្មចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ក្នុងចំណោមកីឡាករកម្ពុជា ដែលដឹកនាំដោយលោក សាលី អ៊ូមើត ទៅចូលរួម សុទ្ធតែដណ្ដើមមេដាយ ក្នុងនោះវីរៈកីឡាករ សាលី អ៊ូមើត ផ្ទាល់ដណ្ដើមបានមេដាយមាស ១…