នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទំនិញនៅហាងយីហោ «ចរណៃ» ដែលជាទីតាំងលក់និងចែកចាយត្រីក្លាសេ និងទំនិញម្ហូបអាហារ ពិសេសត្រីសាម៉ុន និងត្រីត្រោត។ ជាលទ្ធផល មន្ត្រីអធិការកិច្ច ម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញថា ហាងយីហោ «ចរណៃ» ពិតជាបានធ្វើធុរកិច្ចដែលបង្កឱ្យអ្នកប្រើប្រាស់មានភាពភាន់ច្រលំរវាងផលិតផលត្រីសាម៉ុន និងត្រីត្រោត ដែលអំពើនេះគឺល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន។ ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានពន្យល់ជូនតំណាងម្ចាស់ហាងចរណៃអំពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មាត្រាទី៣៨ ពាក់ព័ន្ធនឹងការអះអាងដោយបន្លំឬធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំ…
ឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មី ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នូវការប្ដេជ្ញា បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសតួកគីយ៉េ និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា បានបញ្ជាក់បែបនេះក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតតួកគីយ៉េបានសម្ដែងនូវមោទនភាព ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ល្អរវាងប្រទេសទាំងពីរ…
តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញចំនួន៣រូប កាលពី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញដីកាបង្គ្រាប់ឱ្យឃុំខ្លូនជនបរទេសសរុបចំនួន១៩នាក់ លើសំណុំរឿង៣ករណីផ្សេងៗគ្នា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះ មានជនជាតិវៀតណាម ៦នាក់ និងចិន១៣នាក់។ ករណីទី១ ៖ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់លោកសាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញនៅថ្ងៃទី២០ ខែមិថុនាបានឱ្យដឹងថា ជនត្រូវចោទជាជនជាតិវៀតណាមមាន៦នាក់ រួមមានៈ ១.ឈ្មោះ Nguyen Xuan troung ភេទប្រុស ២.ឈ្មោះ Mai van…
ក្រសួងព័ត៌មាន ណែនាំមន្ត្រីព័ត៌មានខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារតាមដានសភាពការណ៍ព្រំដែន និងសាធារណមតិ
ខេត្តព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំដល់មន្ត្រី នៃមន្ទីរព័ត៌មានព្រះវិហារ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងតាមដានឱ្យបានជាប់លាប់ចំពោះការវិវត្តនៃសភាពការណ៍នៅតាមតំបន់ព្រំដែន រួមទាំងការប្រមូលព័ត៌មាននិងក្តាប់ស្ថានការណ៍ដើម្បីវិភាគសាធារណមតិ សំដៅធានាបាននូវការផ្តល់បច្ចុប្បន្នភាព និងារវិវត្តន៍ពិតប្រាកដ និងទាន់ពេលវេលាដល់សាធារណជន។ ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម រួមជាមួយឯកឧត្តម អំ តារាវិទូ អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងអំឡុងពេល…
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) បានអញ្ជើញចូលរួមវេទិកា «កម្ពុជាក្នុងបរិបទផ្លាស់ប្តូរ៖ ឱកាសថ្មីក្នុងវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម និងទីផ្សារមូលធន» ដែលរៀបចំឡើងនៅផ្សារមូលបត្រកម្ពុជា ដោយ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ភីអិលស៊ី សហការជាមួយផ្សារមូលបត្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានអញ្ជើញជាសាក្សីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិស័យឯកជនជាច្រើន សំដៅជំរុញការវិនិយោគ និងពង្រីកការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា។ ថ្លែងក្នុងវេទិកានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី…
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុចា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសរុស្ស៊ី បានឆ្លៀតជួបជជែកក្រៅផ្លូវការជាមួយ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី ដោយបានបញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ ខណៈសម្ដេចបានបដិសេធជជែករឿងបើកច្រកព្រំដែនគោក។
អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
ព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅការសិក្សាស្រាវជ្រាវ ព្រមទាំងការបង្កើនការប្រុងប្រយ័ត្នចំពោះការចែកចាយព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្តាញសង្គម។ ការណែនាំនេះ ធ្វើឡើងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ លោកអភិបាលរងស្រុករវៀង លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១,០០០នាក់។…
ក្រសួងបរិស្ថានបន្តផ្តល់ធុងសំរាម ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ចែកជូនតាមបណ្តា វត្តអារាម និងសាលារៀន
ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានប្រគល់ធុងសំរាមជូនរដ្ឋបាល ខេត្តសៀមរាប សម្រាប់បន្តចែកជូនតាមបណ្តាវត្តអារាម និងសាលារៀន ក្នុងខេត្តសៀមរាប» ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងតំណាងអង្គការ សមាគមន៍ ដៃគូសហការមួយចំនួន។ ឯកឧត្តម ប្រាក់…
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីពិធីបើក «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤២ របស់សហគមន៍ OB-PS ឆ្នាំ២០២៦»
សៀមរាប៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាអធិបតីពិធីបើក «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦» ក្រោមប្រធានបទ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព” នៅក្រុងសៀមរាប ខេត្តសៀមរាប…
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ”TVET ផ្តល់ជំនាញការងារ និង ប្រាក់ចំណូល” ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមូលធនមនុស្ស គឺជាដង្ហើមនៃវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចជាតិ។ – សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ថ្លែងថា…
