សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តជាផ្លូវការហើយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។…
អតីតពលករត្រឡប់មកពីថៃ បន្តអំពាវនាវពលរដ្ឋខ្មែរនៅថៃងាកមកធ្វើការក្នុងស្រុកដែលកំពុងមានតម្រូវការការងារច្រើន
ក្រុមអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ បានបន្តអំពាវនាវដល់ប្រជាពលករដែលកំពុងបម្រើការងារនៅប្រទេសថៃ ឱ្យងាកមកស្វែងរកការងារនៅក្នុងស្រុកវិញ ដោយអះអាងថា បច្ចុប្បន្នកម្ពុជាមានឱកាសការងារសម្បូរបែប និងផ្តល់ប្រាក់ឈ្នួលសមរម្យមិនចាញ់ការងារនៅបរទេស និងមានអត្ថប្រយោជន៍ជាច្រើនផ្សេងៗថែមទៀត។ កញ្ញា ម៉ៅ ដាវី មានស្រុកកំណើតនៅខេត្តកណ្តាល ជាអតីតពលករមកពីថៃ បច្ចុប្បន្នជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ិនគី អឹភែរឹល (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២២ មេសា ឆ្នាំ២០២៦កន្លងទៅ កញ្ញាបានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ដោយសារជីវភាពខ្វះខាត និងមិនដឹងថាកម្ពុជាមានការងារច្រើន ទើបសម្រេចចិត្តទៅតាមសាច់ញាតិដើម្បីធ្វើការងារក្នុងវិស័យកាត់ដេរ។ កញ្ញា រៀបរាប់បន្តថា…
សម្ដេចតេជោ៖ «ទោះបីជាពិភពលោកបច្ចុប្បន្នមានការប្រែប្រួល ប៉ុន្តែទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ»
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «ទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលឡើយ»។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ…
រោងចក្រស្លមាសទី៣នៅកម្ពុជា បានបើកដំណើរការហើយនៅតំបន់ស្មងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ
កំពង់ធំ៖ រោងចក្រស្លមាសរបស់ក្រុមហ៊ុន CAMBODIAN K88 INDUSTRY និងជារោងចក្រស្លមាសទី៣ នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតំបន់ស្មងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ បានចាប់ផ្តើមបើកដំណើរការខ្សែសង្វាក់ផលិតកម្មជាផ្លូវការហើយ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ ប្រភពព័ត៌មានពី Fresh AI បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានទីតាំងរោងចក្រចម្រាញ់រ៉ែមាស សំខាន់ៗពីរ ដែលកំពុងដំណើរការ។ រោងចក្រមួយស្ថិតនៅតំបន់អូរខ្វាវ…
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ផ្តល់ជូនវីរកងទ័ពជួរមុខ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត កំពុងសម្រាកព្យាបាលជំងឺ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្តល់ជូនវីរកងទ័ពជួរមុខ ១នាក់ និងមន្ត្រីកិច្ចសន្យាសាលាខេត្ត ១នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ គួរបញ្ជាក់ថា ទាំងវីរកងទ័ព និងមន្ត្រី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្ត កំពង់ចាម មានឈ្មោះ…
អ្នកជំនាញសត្វព្រៃ៖ ព្រៃអង្គរ ជាកន្លែងសត្វព្រៃរស់នៅច្រើន និងមានសុវត្ថិភាពបំផុត
អ្នកជំនាញការពារសត្វព្រៃបានលើកឡើងថា ព្រៃអង្គរ ជាកន្លែងសត្វព្រៃរស់នៅច្រើន និងមានសុវត្ថិភាពបំផុតនៅទូទាំងប្រទេស ខណៈដែលអាជ្ញាធរជាតិអប្សរាការពារយ៉ាងរឹងមាំ ក្រៅពីប្រាសាទបុរាណ។ លោក Nick Marx ទីប្រឹក្សាផ្នែកជីវចម្រុះ បានលើកឡើងថា នេះជាភាពជោគជ័យដ៏ធំធេងមួយដែលត្រូវ គឺចាប់តាំងពីឆ្នាំ២០១៣ មក សត្វព្រៃដែលបានព្រលែងបានកកើតយ៉ាងខ្លាំង ជាពិសេសសត្វទោចម្កុដ ដែលបង្កើតកូនបានរហូតដល់ ១១ក្បាល ក្នុងព្រៃអង្គរ។ លោកបានសង្កត់ធ្ងន់ថា “ព្រៃអង្គរគឺជាកន្លែងលេខមួយ នៃការការពារសត្វព្រៃ និងព្រៃឈើ ក៏សំខាន់មិនចាញ់ការថែរក្សាប្រាសាទបុរាណឡើយ ដែលក្នុងនោះមាន៩៥ភាគរយជាសត្វល្អិត។ អ្នកជំនាញការពារសត្វព្រៃជាជនបរទេសបានបន្ដថា ការពារសត្វព្រៃបានរឹងមាំ បានធ្វើឱ្យទាក់ទាញអ្នកទេសចរ។ ជាមួយគ្នានេះ លោក…
អាជីវករលក់ភេសជ្ជៈ នំចំណី និងម្ហូបអាហាររកចំណូលបានសមរម្យ ក្នុងនគរសង្ក្រាន្តរយៈពេល៦ថ្ងៃនេះ
រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នគរសង្ក្រាន្តក្នុងឆ្នាំនេះ ក្រុមអាជីវករលក់ដូរភេសជ្ជៈ នំចំណី និងម្ហូបអាហារ បានលក់ដាច់កាក់កបយ៉ាងខ្លាំង និងទទួលបានចំណូលសមរម្យ ខណៈនៅក្នុងឆ្នាំនេះមានភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅ រាជធានីភ្នំពេញច្រើន។ ក្រុមអាជីវករលក់ដូរសេវាម្ហូបអាហារ ភេសជ្ជៈ និងនំចំណីផ្សេងៗ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នគរសង្ក្រាន្ត តាម បណ្តោយសួនច្បារវឌ្ឍនៈ (អតីតសួនទីលានធិបតេយ្យ) នៅរាជធានីភ្នំពេញ លើកលើងនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ព្រឹត្តិ- ការណ៍នគរសង្ក្រាន្តក្នុងឆ្នាំនេះ បានរៀបចំទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ និងមានរៀបចំកម្មវិធីជាច្រើន បានជំរុញឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តិទៅដោយភាពអធឹកអធម ដោយបានទាក់ទាញភ្ញៀវជាតិ-អន្តរជាតិមកចូលរួមកម្សាន្ត និងទស្សនានូវកម្មវិធីផ្សេងៗទៀត…
គណៈប្រតិភូសភាកម្ពុជា បន្តចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត IPU លើកទី១៥២ នៅប្រទេសតួកគីយ៉េ
ទីក្រុងអ៊ីស្តង់ប៊ុល៖គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ បានបន្តអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី១៥២ របស់សហភាពអន្តរសភា ដែលកំពុងរៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ មហាសន្និបាតនេះ ត្រូវបានរំពឹងថានឹងចេញសេចក្តីថ្លែងការណ៍រួមសំខាន់ៗ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីកិច្ចការអង្គការសហប្រជាជាតិ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ «ការឆ្ពោះទៅរកតំណាងអង្គការសហប្រជាជាតិដែលមានប្រសិទ្ធភាព»។ លោកជំទាវបានសង្កត់ធ្ងន់ថា…
អ្នកនាំពាក្យ៖ កិច្ចការពារបូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះថា កិច្ចការពារបូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួមរវាងកម្ពុជា និងថៃ ជាពិសេសចំណុចទី៣នៃប្រកាសរួមនេះ។ ឯកឧត្តម ប៉ែន បូណា បានរម្លឹកថា នៅមុនពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញសារមួយតាមហ្វេសប៊ុកដោយរម្លឹកថា ចាប់តាំងពីបទឈប់បាញ់នៅខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទាំងភាគីកម្ពុជា និងភាគីថៃបានប្រកាន់ជំហរគោរពខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជានិងថៃ ថ្ងៃទី…
បីថ្ងៃពិធីបុណ្យចូលឆ្នាំមានពលរដ្ឋ និងទេចរអន្តរជាតិដើរលេងកម្សាន្តជាង ២១ លាននាក់ មានន័យថា ពលរដ្ឋម្នាក់អាចដើរលេងសើសពីមួយដង
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះថា រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា មានប្រជាពលរដ្ឋដើរកម្សាន្តចំនួនប្រមាណជាជាង ២១លាននាក់ មានន័យថា ពលរដ្ឋម្នាក់អាចដើរលេងលើសពីមួយដងក្នុងនោះក៏មានភ្ញៀវទេសចរបរទេសជាង៧ម៉ឺននាក់ផងដែរ។ នេះបើយោងតាមតួលេខដែលកត់ត្រាដោយក្រសួងទេសចរណ៍។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃតាមទំនាមទម្លាប់បានបិទបញ្ចប់កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ ក៏ដោយ ក៏ប៉ុន្តែ ក្តីសប្បាយរីករាយនៅតែដក់ជាប់ក្នុងអារម្មណ៍ប្រជាពលរដ្ឋគ្រប់រូបមិនទាន់ចប់នៅឡើយទេ។ នៅរាជធានីភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្ត…
