ស្វាយរៀង៖ ក្រុមអាជីវករជាច្រើន នាក់បាននាំគ្នាផ្ទុះការតវ៉ាដោយសារតែមន្ត្រីការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វាតំបន់ទ្វេភាគីដូង ដំឡើងថ្លៃបង់ពន្ធខុសធម្មតា ។
សកម្មភាពតវ៉ារបស់ក្រុមអាជីវករផ្ទុះតវ៉ា ជាមួយក្រុមមន្ត្រីគយខេត្ដស្វាយរៀង ខាងលើ កើតមានឡើង កាលថ្ងៃទី៦ខែឧសភា ឆ្នាំ២០២៦ នេះ ពួកគាត់ជាអាជីវករដឹកគ្រឿងជ័រ,តុអ៊ីណុក ,ឈើអំបូស ,ធុងទឹក,កៅអីជ័រ ,
ផ្លែដូង,ទឹកត្រី ,សំណាញ់,គ្រឿងជ័រ,ទ្រុងមាន់ នាំចូលមកពីប្រទេសវៀតណាម។
ពួកគាត់បានលើកឡើងថា ពួកគាត់នាំគ្នាតវ៉ានេះ ដើម្បីស្នើសុំឱ្យអាជ្ញាធរខេត្តស្វាយរៀង និងប្រធានសាខាគយ និងរដ្ឋាការខេត្តស្វាយរៀង និងលោកប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វាតំបន់ទ្វេភាគីដូង ជួយដោះស្រាយបញ្ហាឲ្យមានការបញ្ចុះតម្លៃពន្ធលើការនាំចូលពីប្រទេសវៀតណាមបន្ទាប់ពីមានការតម្រូវឱ្យបង់ពន្ធកើនឡើងច្រើនលើសលប់ជាងមុន។
ក្រុមអាជីវករដែលនាំគ្នាតវ៉ា បានបន្ដថា «ការដំឡើងថ្លៃបង់ពន្ធរបស់មន្ត្រីការិយាល័យគយ និងរដ្ឋាករធ្វើឱ្យពួកគាត់មិនអាចរត់រួចនោះទេ ព្រោះការដឹកជញ្ចូនត្រូវចំណាយច្រើនណាស់ និងលក់បានថោកហើយសម្រាប់ការដំឡើងថ្លៃពន្ធ។
ក្រុមអាជីវករបានរៀបរាបទៀតថា «កន្លងមកពួកគាត់បានបង់ឲ្យខាងមន្ត្រីគយ១០ភាគ ទៅ២០ភាគរយតែប៉ុណ្ណោះប៉ុន្តែឥឡូវមន្ត្រីគយតម្រូវឲ្យបង់ ១០០ភាគរយតែម្ដង។
ពួកគាត់បានរៀបរាប់ថា៖គយនៅច្រកទ្វាតំបន់ទ្វេភាគីដូង ស្រុករមាសហែក ខេត្តស្វាយរៀងយកថ្លៃដឹកទំនិញចេញចូលពីអាជីវករមានចំនួនថ្លៃដែលប្រជាពលរដ្ឋមិនអាចទទួលយកបាន មុខទំនិញដែលតម្រូវឲ្យប្រជាពលរដ្ឋបង់ពន្ធក្នុង១តោនតម្លៃមានដូចជា៖គ្រឿងជ័រតម្រូវបង់ ១៧០០០០០រៀល,តុអ៊ីណុកតម្រូវបង់ ៥២០០០០០រៀល,ឈើអំបូសតម្រូវបង់ ៥០០០០០រៀល,ធុងទឹកតម្រូវបង់១៧០០០០០រៀល,កៅអីជ័យ ៣៦០០០០០រៀល,ផ្លែដូងមួយឡានកូរ៉េតម្រូវបង់ ២៥០០០០រៀល,ទឹកត្រី តម្រូវបង់៥០០០០០រៀល,សំណាញ់តម្រូវបង់ ៨០០០០០រៀល,គ្រឿងជ័រតម្រូវបង់ ១២០០០០០រៀល,ទ្រុងមាន់តម្រូវបង់៦០០០០០រៀល,បាវច្រកស្រូវអង្ករតម្រូវបង់ ៦០០០០០រៀលនេះជាតម្លៃបង់ពន្ធថ្លៃបំផុត ទើបគាត់នាំគ្នាផ្ទុះការតវ៉ាបិទផ្លូវ ដើម្បីស្នើសុំឲ្យមានការអន្តរាគមន៍ និងដំណោះស្រាយតែម្តង»។
ពួកគាត់ស្នើរសុំដល់ស្នើសុំឱ្យអាជ្ញាធរខេត្តស្វាយរៀង និងលោកប្រធានសាខាគយ និងរដ្ឋាការខេត្តស្វាយរៀង ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋផង។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីលោកប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង អំពី មូលហេតុអ្វី? បានជាដំឡើងពន្ធលើអាជីវករនាំចូល បាននៅឡើយទេនៅថ្ងៃទី៦ខែឧសភា ឆ្នាំ២០២៦ នេះ ។
អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរភាគីពាក់ព័ន្ធរៀថរាល់ម៉ោងធ្វើការ៕

