ទំនិញឆ្លងដែន ជាច្រើនមុខពីប្រទេសវៀតណាម កំពុងដឹកចូលតាមច្រកកំពង់ស្ពាននិងច្រកសាលាក្រុងបាវិត ជារៀងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការ !

ស្វាយរៀង៖ មានសេចក្ដីរាយការណ៍មកថានៅ ច្រកកំពង់ស្ពាននិងច្រសាលាក្រុងបាវិត កំពុងដំណើរការ បទល្មើស ចូលទំនិញគ្រប់ប្រភេទពីប្រទេសវៀតណាមចូលមកកម្ពុជាយ៉ាងសេរីខណៈពេលដែល លោក ឆាយ សាវី នាយប៉ុស្តិ៍ច្រក មិនមានចំណាត់ការ។ ប្រភពបានឲ្យដឹងថា ទំនិញទាំងនោះ ដឹកជញ្ជូន​តាម រ៉ឺ​ម៉ក​, ម៉ូតូ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​ជា​ច្រើន​គ្រឿង​ឆ្ពោះទៅ​កាន់​ គោលដៅ​ផ្សេង​ៗដើម្បីចែកចាយទៅតាមទីផ្សារលក់បន្ត ។ ប្រភព​បានឲ្យដឹងថា ទំនិញ​ទាំងនេះដឹកចេញពីច្រកកំពង់ស្ពាន និងច្រកសាលាក្រុងបាវិត តាម​បបន្ទាត់ព្រំដែន ហើយដឹក​ទទំនិញទាំងនេះឆ្លងកាត់បា​រាស​ត្រួតពិនិត្យ​របស់សមត្ថកិច្ច, ក្រុម​យោធា និងគយ ដោយមិនបានត្រួតពិនិត្យនោះឡើយពោលគឺចូលមកដោយសេរី ។ ដោយមើលឃើញសកម្មភាពដឹកទំនិញ យ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការដាក់ជាចំង្ងល់ថា…

អ្នកនាំពាក្យ៖កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមរវាង​កម្ពុជា និងថៃ​

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ បានថ្លែងបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមនេះក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលកម្ពុជា និងថៃបានឯកភាពគ្នានាពេលកន្លងទៅ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល ថ្លែងបញ្ជាក់ថា សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីថៃ និងកម្ពុជាបានឯកភាពគ្នា និងដែលបានចូលជាធរមាន រយៈពេលពីរខែមកហើយនេះ រួមមាន១៦ ចំណុចដែលក្នុងនោះមានទាំងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់អនុវត្តនិងផ្ទៀងផ្ទាត់។ ក្នុងនោះចំណុចទី១.…

ប្រមុខការទូតកម្ពុជា ផ្ញើសារអបអរទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប ១មីនា ខណៈកិច្ចប្រជុំនេះគឺជាស្ពានតភ្ជាប់ទ្វីប វប្បធម៌ សេដ្ឋកិច្ច និងប្រជាជនប្រទេសជាដៃគូរចំនួន ៥៣ មកពីតំបន់អាស៊ី និងអឺរ៉ុប

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើសារ អបអរសាទរទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦នេះ ខណៈកិច្ចប្រជុំនេះគឺជាស្ពានតភ្ជាប់ទ្វីប វប្បធម៌ សេដ្ឋកិច្ច និងប្រជាជនប្រទេសជាដៃគូរចំនួន ៥៣ មកពីតំបន់អាស៊ី និងអឺរ៉ុប។ តាមរយៈសារអបអរសាទរ ប្រមុខការទូតកម្ពុជា បានថ្លែងថា ថ្ងៃនេះយើងប្រារព្ធទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប ១មីនា២០២៦ ដែលជាការកត់សម្គាល់នូវព្រឹត្តិការណ៍ សំខាន់មួយនៃភាពជាដៃគូយូរអង្វែងរវាងតំបន់អាស៊ី និងអឺរ៉ុប។ ឯកឧត្តមបានថ្លែងថា ទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប រំលឹកអំពីការ ចាប់ផ្តើមនៃវេទិកាអន្តររដ្ឋាភិបាលដ៏ពិសេសមួយ…

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី

ភ្នំពេញ: កម្ពុជា និងវៀតណាម ប្តេជ្ញានឹងខិតខំសហការគ្នាដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច និងការដោះដូរពាណិជ្ចកម្មតាមព្រំដែនបន្ថែមទៀត ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការ នៃក្រសួងការបរទេសវៀតណាម កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ ក្នុងជំនួបពិភាក្សា ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់អនុរដ្ឋមន្ត្រី ដែលបានមកកម្ពុជានាពេលនេះ គឺជាពេលវេលាដ៏សមស្របមួយ…

កម្ពុជាបដិសេធ ចំពោះការលើកឡើងរបស់ថៃថា កម្ពុជា​ប្រើប្រាស់​ប្រាសាទ​ព្រះវិហារ​ជាមូលដ្ឋាន​យោធា

ភ្នំពេញ: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាន​សេចក្តី​ប្រកាស​បដិសេធ​យ៉ាង​ដាច់​អហង្ការចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួង​កេតកែវ ដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ តាមរយៈលិខិតបដិសេធ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា បាន​កត់​សម្គាល់​ឃើញ​នូវ​សេចក្តី​ថ្លែង​ការណ៍​ ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ដែលត្រូវបាន​រាយការណ៍​ដោយ​កាសែត ​The Nation Thailand កាលពីពេលថ្មីៗនេះ ដោយបានចោទប្រកាន់ថា ប្រទេ​ស​កម្ពុជា​បាន​ប្រើ​ប្រាស់​ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ ក្រសួងវប្បធម៌កម្ពុជា ប្រកាស​បដិសេធ​យ៉ាង​ដាច់​អហង្ការចំពោះការចោទប្រកាន់នេះ។ ឯកកឧត្តម…

មួយឆ្នាំ២០២៥ កម្ពុជាចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនសរុបជាង ២៦១ពាន់សំណើ

ភ្នំពេញ: គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការ​សម្របសម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុប ២៦១ ពាន់សំណើ ក្នុង​នោះសហគ្រាសធុនមីក្រូ ចំនួន ២.៧៩៣ សំណើ កម្មករ-និយោជិត ៦.១០៥ សំណើ និង​បុគ្គល​ស្វ័យ​និយោជន៍ ២៥២ ពាន់សំណើ។ យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បង្ហាញឱ្យ ដឹងថា ជុំវិញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​ចុះឈ្មោះតា​ម​ថ្នាល​ឌីជីថល​ចុះ​ឈ្មោះអ្ន​ក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ, គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ…

ថ្នាក់ដឹកនាំធុរកិច្ចអឺរ៉ុបជាច្រើន នឹងជួបមន្ត្រីជាន់ខ្ពស់កម្ពុជានៅភ្នំពេញនៅដើមខែក្រោយ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម

ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) នឹងដឹកនាំ​គណៈប្រតិភូ​អាជីវកម្ម​អឺរ៉ុប​ទៅ​កាន់​រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ មីនា ដើម្បីចូលជួបសម្តែងការ​គួរសម​ជាមួយ​រដ្ឋមន្ត្រី, និងមន្ត្រីរាជការ ជាន់ខ្ពស់របស់កម្ពុជា ក្នុងគោលបំណងពង្រឹង កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​ពាណិជ្ជកម្ម និងការវិនិយោគ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សា​ពាណិជ្ជ​កម្ម​អឺរ៉ុប–អាស៊ាន (EU-ABC)។ បើតាមសេចក្ដីប្រកាសព័ត៌មាន ទស្សនកិច្ចរយៈពេលពីរថ្ងៃនេះរួមមានការជួបសម្តែងការគួរសម និង ពិភាក្សាជាមួយ សមាជិកថ្នាក់ដឹកនាំ សេដ្ឋកិច្ចសំខាន់ៗ រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម…

ដីមេទឹកត្រពាំងព្រះចិនត្រូវបានគ្រឿងចក្រ១វង់ សម្រុកជីកកាយយកអាចម៌លក់យកលុយដាក់ហោប៉ាវយ៉ាងរំភើយសង្ស័យអាជ្ញាធរគប់គិតគ្នា!

(ខេត្តព្រៃវែង)៖ដីមេទឹកត្រពាំងព្រះចិន ជាដីសាធារណៈរបស់រដ្ឋ ដែលបម្រើប្រយោជន៍រួម ខណៈបច្ចុប្បន្នមានជម្រៅជ្រៅស្រាប់ទៅហើយ។ តែផ្ទុយទៅវិញត្រូវឈ្មួញខិលខូចមួយក្តាប់តូច ដាក់គ្រឿងចក្រជីកកកាយ យកអាចម៍ដី លក់យ៉ាងអនាធិបតេយ្យ ។បណ្ដាលឱ្យស្ថានភាពព្រែក ក្រហេងកកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ។ ជាហេតុនាំឲ្យប៉ះពាល់ដល់ទំនប់ទាំងសង់ខាង នៅពេលមានភ្លៀងធ្លាក់ នឹងមានការហូរច្រោះបាក់ដាច់ទាំងផ្ទាំងៗមិនខាន អាស្រ័យហេតុនេះសូមអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធពិចារណាឡើងវិញ។ «ដីមេទឹកត្រពាំងព្រះចិននេះ ស្ថិតក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង»។ប្រភពពីពលរដ្ឋបានឱ្យដឹងថា៖ម្ចាស់គ្រឿងចក្រដ៏មហិមាមានឈ្មោះសុង ហេង ដែលមានទីលំនៅស្រុកពារាំងនេះតែម្តង។បច្ចុប្បន្នលោកសុង ហេង បានដាក់គ្រឿងចក្រជីកកកាយរណ្តៅជ្រៅៗ ដីមេទឹកត្រពាំងព្រះចិន ដែលជាដីសាធារណៈរបស់រដ្ឋ យកអាចម៌ដីលក់ជាប្រយោជន៍ផ្ទាល់ខ្លួន។បណ្ដាលឱ្យស្ថានភាពដីមេទឹកត្រពាំងព្រះចិន ក្រហេងក្រហូងកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ។ ជាហេតុនាំឲ្យប៉ះពាល់ដល់កន្ទុយដីរបស់ពលរដ្ឋ នៅក្បែរនោះ…

រដ្ឋសភាកម្ពុជា ជួយសម្របសម្រួល តភ្ជាប់សភាបារាំង និងCDC ដើម្បីធ្វើការ​រួមគ្នា​លើ​ការងារ​ពាក់​ព័ន្ធ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម

ភ្នំពេញ: ក្នុងជំហានថ្មីមួយនៃការពង្រឹងទំនាក់ទំនងទ្វេភាគី គណៈប្រតិភូក្រុមមិត្តភាពសភាបារាំង-កម្ពុជា បាន​ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បី​កំណត់​ទិស​ដៅ​យុទ្ធសាស្ត្រក្នុងការទាក់ទាញវិនិយោគិនបារាំងមកកាន់កម្ពុជា ឱ្យស្របតាម​បរិបទ​នៃ​កិច្ច​សហ​ប្រតិបត្តិការសភា និងការត្រៀមខ្លួន​ធ្វើ​ជាម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​អន្តរជាតិធំ​ៗ​នា​ពេល​ខាង​មុខនេះ​។ ជំនួបពិភាក្សាការងារ ដែលផ្ដោតសំខាន់លើការវិនិយោគសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម រវាង ឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា និង ឯកឧត្តម សួន សុផល អគ្គ​លេខាធិការ​រង​នៃគណៈកម្មាធិការវិនិយោគកម្ពុជា អាចដំណើរការ​និង​លេច​ចេញ​ជា​រូប​រាង​ផ្លែ​ផ្កា​នៅ​​ពេ​លនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់រដ្ឋសភាកម្ពុជា ដែលជាស្ពាន​តភ្ជាប់​ជា​អ្នក​សម្រប​សម្រួល ក្នុងការប្រើប្រាស់ទំនាក់ទំនងល្អជាមួយសភាបារាំង ដើម្បីបើកផ្លូវឱ្យ​មាន​ការ​ជឿ​ទុក​ចិត្ត ដែលជាគ្រឹះមិនអាចខ្វះបានរបស់អ្នកវិនិយោគ។ រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំ​របស់​សម្ដេច​មហា​រដ្ឋសភាធិកាធិបតី ឃួន…

មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹក និងប្រតិភូ ADB ចុះពិនិត្យការចាប់ផ្ដើមការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ខណៈស្ថានីយរ៉ាដានេះនឹងដើរតួនាទីយ៉ាងសំខាន់បម្រើឱ្យការព្យាករធាតុអាកាស និងការប្រែប្រួលអាកាសធាតុ

កណ្តាល: កាលពីរសៀលថ្ងៃ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យការចាប់ផ្ដើមការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ លើភ្នំប្រសិទ្ធិ៍ ស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើទំនើបកម្មវិស្វកម្មស្ថានីយរ៉ាដាតេជោសែនទី២ ក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ ADB។ ស្ថានីយរ៉ាដាប្រភេទ Doppler Radar…