ប្រទេសជប៉ុន និងប្រធានអាស៊ាន ប្រកាសបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធ

បន្ទាយមានជ័យ: ប្រទេសហ្វីលីពីនក្នុងតួនាទីជាប្រធានអាស៊ាន បានប្រកាសថា ខ្លួននឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូតក្នុងតំបន់ ដើម្បីរក្សាបទឈប់បាញ់ គាំទ្រដល់ជនស៊ីវិល និងជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈប្រទេសជប៉ុនបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា និងគាំទ្រក្រុមអ្នកសង្កេតការអាស៊ាន (AOT)។ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលដឹកនាំ អង្គទូតមកពីប្រទេសចំនួន ២១ និងភ្នាក់ងារអង្គការសហប្រជាជាតិ ចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានការណ៍រស់នៅរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ និងទីតាំងយោធាថៃដាក់ទូរកុងតឺន័រ និងបន្លាលួសមកលើទឹកដីកម្ពុជា។ ក្នុងឱកាសនោះ លោកស្រី Flerida Ann Camille Mayo…

ក្រសួងបរិស្ថាន ស្នើឱ្យអ្នកទេសចរណ៍​មកកម្សាន្តឱ្យបានច្រើនថែមទៀត​នៅតំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដែលរក្សាបានសម្រស់ដ៏ស្រស់ស្អាត

ព្រះសីហនុ: ក្រសួងបរិស្ថានសូមជម្រាបជូនថា ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ត្រឡប់មកមានភាពស្រស់ស្អាត បន្ទាប់ពីមានការអន្តរាគមន៍និងការចូលរួម សម្អាតនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រោយពេលជំនន់ទឹកភ្លៀងហូរនាំសំរាម ចាក់ចូលទៅសមុទ្រ នៅខេត្តព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។ ចាប់ពីថ្ងៃនេះ អ្នកទេសចរណ៍អាចមកកម្សាន្ត តាមតំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក ក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម នៃខេត្តព្រះសីហនុ នឹងមិនឃើញមានសំរាម ធ្លាក់ចូលទៅក្នុងទឹកសមុទ្រទៀតទេ ដោយសារ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន រួមជាមួយអាជីវករ និងអ្នកទេសចរណ៍ បានចូលរួមប្រមូលទុកដាក់សំរាម សម្អាតអនាម័យ តាមឆ្នេរសមុទ្រ…

អង្គទូត និងអង្គការអរន្តជាតិ ចុះសួរសុខទុក្ខជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា សរុប ២១ បានទៅសួរសុខទុក្ខជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិរនៅភូមិកូបកើត ឃុំកូបស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាមគឺជាជនស៊ីវិលស្លូតត្រង់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង បន្ទាប់ពីយោធាថៃ បើកការបាញ់ប្រហារមកលើជនស៊ីវិល ដោយគ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានជនភៀស សឹកសរុប ១ ២៤៨ គ្រួសារ។ ដំណើរទស្សនកិច្ចនេះនៅតាមព្រំដែន របស់ះង្គទូត…

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្ដាល មកពីរាជធានី-ខេត្ត វិស័យ ក្រុមការងានីតិបុគ្គល និងអង្គការ សមាគម ចូលរួមប្រមាណជាង៨០០នាក់។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ហេង សុខណាង…

អ្នកនាំពាក្យ៖កម្ពុជាមិនដែលរំលោភបំពានទឹកដីអ្នកណាទេ ប៉ុន្តែក៏មិនអាចទទួលយកបានជាដាច់ខាតចំពោះការរំលោភបំពានណាមួយមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

ភ្នំពេញ ៖ ជាជំហររបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនដែលរំលោភបំពានទឹកដីអ្នកណាទេ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាក៏មិនអាចទទួលយកបានជាដាច់ខាតចំពោះការរំលោភបំពានណាមួយមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងមិនទទួលស្គាល់ការប្រើកម្លាំងយោធាដើម្បីកែប្រែខ្សែព្រំដែនជាដាច់ខាត។ នេះបើតាមឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ក្នុងដំណើរបំពេញបេសកកម្មការទូតទៅកាន់សហរដ្ឋអាម៉េរិក និងទ្វីបអឺរ៉ុប ដែលជាផ្នែកមួយនៃការទូតសកម្មរបស់រាជរដ្ឋាភិបាលនៅលើឆាកអន្តរជាតិ សម្តេចបវរធិបតីក្រៅពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (The board…

ឆ្នាំ២០២៥ រដ្ឋាករទឹកក្រុងភ្នំពេញសម្រេចបានសមិទ្ធផលធំៗជាច្រើន លើការអភិវឌ្ឍ និងចែកចាយទឹកស្អាត

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចបានសមិទ្ធផលធំៗជាច្រើន នៅលើការងារពង្រីកបណ្តាញចែកចាយទឹក ការកាត់ បន្ថយអត្រាទឹកបាត់បង់ ការងារបង្កើនការផលិតទឹកស្អាត ការកើនឡើងនៃអតិថិជន និងការទទូលបានប្រាក់ចំណេញក្នុងវិស័យទឹកស្អាតនេះ ជាដើម។ ​ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងពិធីបិទ សន្និបាតលទ្ធផលការងារអាជីវកម្មប៉ាន់ស្មានឆ្នាំ២០២៥ និងលើកទិសដៅកាងារឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការងារទឹកស្អាត, សម្ធិផលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសម្រេចបានក្នុងឆ្នាំ២០២៥ កន្លង មករួមមាន…

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនជួបពិភាក្សាការងារជាមួយវិស័យឯកជនជប៉ុន និងកម្ពុជា ដើម្បីលើកកម្ពស់ និងពង្រីកទីផ្សារផលិតផលខ្មែរនៅក្នុងប្រទេសជប៉ុន

ប្រទេសជប៉ុន: ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក Shinichiro Ishikawa ប្រធានក្រុមហ៊ុន Yamato Printing Group និងសហការី, លោក Yusuke Komoda ប្រធានប្រតិបត្តិក្រុមហ៊ុន Cambodia Life, និងលោក Sakett Sophaseila តំណាងក្រុមហ៊ុន Confirel Co.,…

គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីការព្យួរអាជ្ញាប័ណ្ណ និងលុបអាជ្ញាប័ណ្ណកាស៊ីណូ សរុបចំនួន៥

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានកិត្តិយស សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ០៦២ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូនក្រុមហ៊ុន ហ្សូ ចេង ខេ.ភី ហូលថេល ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ខ្ញុំ ស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត តាមរយៈសេចក្តីសម្រេចលេខ ០០២…

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

ភ្នំពេញ៖នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់ លោកអនុសេនីយ៍​ទោ​ រឹម​ វណ្ណន័យ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាប់ថែទាំសុខភាពនៅមជ្ឈមណ្ឌល គាំពាមាតា និងទារក រាជធានីភំ្នពេញ។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន…

កម្ពុជា-អាម៉េរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី

នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃការដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ក្នុងឱកាសនៃជំនួប, ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគី អាម៉េរិក-កម្ពុជា កាន់តែរីកចម្រើនជាលំដាប់ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ ជាក់ស្ដែង, ពាណិជ្ជកម្មទ្វេភាគី…