អង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៨ អនុម័តថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលជម្លោះប្រដាប់អាវុធថៃឈ្លានពានកម្ពុជា

នៅក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ដោយមានចូលរួមពីប្រទេសជាសមាជិកចំនួន១៦២ រួមទាំងអង្គការអន្តរជាតិ ដៃគូ និងស្ថាប័នសង្កេតការណ៍ អង្គប្រជុំបានអនុម័តជាឯកច្ឆ័ន្ទថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ពិភពលោកទាំងឡាយក្នុងពេលជម្លោះប្រដាប់អាវុធ។ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឱ្យដឹងថា តបតាមការអញ្ជើញរបស់អង្គការ UNESCO លោក សួស យ៉ារ៉ា ប្រធានប្រតិភូសន្និសីទ អន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ICAPP-ACC) របស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមថ្លែងក្នុង «សម័យប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨» នៅថ្ងៃទី២៦-២៩ ខែកក្កដា…

មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា

តំណាងលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) ចាត់ទុកធុរកិច្ចបណ្តុះថ្មី និង​សហ​គ្រាស​ធុនតូច និងមធ្យម ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏មានថាមពល ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ការបង្កើតការងារ និងការអភិវឌ្ឍសង្គមនៅកម្ពុជា។ ឯកឧត្តម អូន ព័ន្ធមុនីរាជសក្តិ អនុប្រធានលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) លើកឡើងក្នុងកិច្ចសម្របសម្រួល លើកិច្ចពិភាក្សាមាគ៌ានៃភាពធន់ “សមាហរណ​កម្ម​ការ​គាំទ្រ​របស់រាជរដ្ឋាភិបាលសម្រាប់ធុរកិច្ចថ្មី និងការរីកចម្រើន របស់សហគ្រាសធុនតូច និង​មធ្យម ​(SME)” នៅក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ នៅថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០២៦ថា ទាក់ទងធុរកិច្ចបណ្តុះថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺ​ជា​ក្បាល​ម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ ក្នុងនោះ…

៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់​ខ្លួន​ជន​បរទេស​ Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល

ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បាន​បន្ត​ចុះ​ប្រតិបត្តិការ​ត្រួត​ពិនិត្យរដ្ឋបាលយ៉ាងសកម្មនៅតាមគោលដៅសរុប២៨.៥១២ទីតាំង ដោយ​បាន​ពិនិត្យ​លើ​មនុស្ស​សរុប ១៦៧.១៥៣នាក់ នៅទូទាំងរាជធានី-ខេត្ត។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ តាម​លោក ទូច សុឃៈ ក្រៅពីការត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ដាក់​ពង្រាយ​កម្លាំង​ត្រួតពិនិត្យនៅតាមដងផ្លូវសាធារណៈ ដោយផ្តោត​លើ​រា​ល់យា​ន​យន្ត​ទាំង​ឡាយ​ណា​ដែល​សង្ស័យថា អាចដឹកជញ្ជូនចល័តជនបរទេស ឬបុគ្គលដែល​អាច​មាន​ការ​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមថាក្នុងប្រតិបត្តិការត្រួតពិនិត្យតាមដងផ្លូវ សមត្ថកិច្ច​បាន​ពិនិត្យ​លើ​យានយន្តសង្ស័យជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយទៀត បានចំនួន​២១.២២៥​លើក ស្មើនឹងមនុស្ស៤៤.៩៧៦នាក់។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យរួម​ទាំង​វត្ថុ​តាង​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំងអ្នកដែលគ្មានឯកសារ…

ឱកាសអាហាររូបករណ៍​ជាង ១ពាន់​កន្លែងដល់​យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និងងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀម​រាប​នៅ​វិទ្យា​ស្ថា​ន NPIA

សៀមរាប៖ វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ(NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុប ១,៤៥០​នាក់ ផ្ដោត​លើជំនាញ​ចំនួន ៧ និងផ្ដល់ជូន​នូវប្រាក់​ឧបត្ថម្ភ​ជារៀង​រាល់ខែ​សម្រាប់​យុវជន​ដែល​មក​ពីគ្រួសា​រក្រី​ក្រ និង​ងាយ​រង​ហា​និភ័យ ក្រោមកម្មវិធី TVET ១.៥លានរបស់​សម្ដេចធិបតី។ បើតាមវិទ្យាស្ថាន NPIA បានឱ្យដឹងថា ជំនាញទាំង៧ នោះរួមមាន ការដំឡើងបណ្តាញ​បំពង់ទឹក, ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុងអគារ, សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន, ជំនាញ​ថែទាំ និង​ជួសជុល​រថយន្ត, ជំនាញ​ធ្វើ​នំ, ជំនាញ​ធុរកិច្ច​ភេជ្ជ, និង​ជំនាញ​ការ​ងារ​កំបោរ។ ក្នុងខែ​សីហានេះ វិទ្យាស្ថាន​គ្រោងនឹងបើ​កវគ្គសិ​ក្សាថ្មី ចាប់ផ្តើម​ចុះឈ្មោះចូល​រៀន​ចាប់​ពីថ្ងៃ​ជូន​ដំណឹ​ងនេះតទៅ…

ស្នងការរាជធានី បញ្ជាឲ្យតាមចាប់ខ្លួននារីដែលបើករថយន្តបង្កគ្រោះថ្នាក់ ស្លាប់បុរសម្នាក់នៅខណ្ឌសែនសុខ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាដល់កម្លាំងជំនាញឲ្យបើកការស្រាវជ្រាវ តាមចាប់ខ្លួននារីរូបស្រស់ដែលបើកបររថយន្តបង្កគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជីវិតបុរសជាបុគ្គលិក នៃក្រសួងសាធារណៈការម្នាក់ នៅតាមបណ្តោយ ផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ ។ តាមសំណេរលើគេហទំព័រហ្វេសបុកផ្លូវការរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មានខ្លឹមសារថា ខ្ញុំសូមជម្រាបជូន ក្មួយស្រីឈប់ព្យាយាមរត់គេចខ្លួនទៅ(ចូលសារភាពនៅអង្គភាពណាក៏បាន)ធ្វើដូចកូនខ្លាអ៊ីចឹង។ សមត្ថកិច្ចបានបិទច្រកអស់ហើយ(ពេលនេះសមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួនព្រមទាំងអ្នកគប់គិតជួយលាក់បំពួន)។ ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ…

ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»

នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា បានចូលរួមស្តាប់ការធ្វើបទបង្ហាញដោយ លោក ព្រំសឿន វឌ្ឍនៈ ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការកិច្ចការព្រំដែន «ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ» ដែលសម្របសម្រួលរៀបចំដោយក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា…

លទ្ធផលដំណើរទស្សនកិច្ច សម្តេចប្រធានរដ្ឋសភា នៅប្រទេសវៀតណាម នឹងនាំមកនូវផលប្រយោជន៍ជាច្រើនទៀតជូនប្រជាពលរដ្ឋទាំងសងខាង

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយ និងមានមោទកភាពចំពោះលទ្ធផលនៃកិច្ចពិភាក្សា និងការផ្លាស់ប្តូរមតិយោបល់របស់ សម្តេច ជាមួយថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេសវៀតណាម ដែលបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ស្មោះត្រង់ និងស្ថាបនា ក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក។ លទ្ធផលទាំងនោះ នឹងនាំមកនូវផលប្រយោជន៍ជាច្រើនទៀតជូនប្រជាពលរដ្ឋទាំងសងខាង ស្របតាមស្មារតី «មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង»។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសដែល ឯកឧត្តម ជិន ថាញ់មិន (Tran…

ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ចែក​វិញ្ញា​បន​បត្រ​សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣ ០៦៧​បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត​៖ -សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចូលរួមអបអរសាទរ និងរីករាយចំពោះបងប្អូនប្រជាពលរដ្ឋខេត្តកណ្ដាល ដែលទទួលបានការបញ្ចប់ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ។ -សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋាននៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្ដែគឺជាមូលដ្ឋាននៃជម្រក មូលដ្ឋាននៃអាជីវកម្ម មូលដ្ឋាននៃការវិនិយោគ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។ -សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ជាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាលនាពេលនេះ គឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី ក៏ដូចជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី…

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី សាធារណរដ្ឋសង្គមនិយមវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ហូ ជីមិញ នៅស្តូបអនុស្សាវរីយ៍ នារដ្ឋធានីហាណូយ។ បន្ទាប់ពីនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងអញ្ជើញធ្វើដំណើរទៅកាន់វិមានរដ្ឋសភាវៀតណាម ដែលនៅទីនោះ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម រៀបចំពិធីទទួលស្វាគមន៍ជាផ្លូវការជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា មុន ពេលដែលថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ…

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយអន្តរក្រសួង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយអន្តរក្រសួង ដើម្បីដោះស្រាយផលប៉ះពាល់ដំណាំស្រូវ និងវិធានការចំពោះមុខក្នុងការត្រៀមបង្ការ និងសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមតំណាងក្រសួង-ស្ថាប័ន រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា…