ភ្នំពេញ: អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ និងគោរពច្បាប់អន្តរជាតិ។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែកុម្ភៈនេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ឯកឧត្តមថ្លែងថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងជាដាច់ខាត។…
គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជន៖ នគរបាលជាតិបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅបាវិត ឃាត់ខ្លួនជនបរទេស ជាង២០០០នាក់!
ស្វាយរៀង៖ កម្ពុជាមិនបន្ធូរដៃឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ នៅថ្ងៃបង្ហើយ នៃខែមករាឆ្នាំ២០២៦ ពោលគឺនាព្រឹកមិញនេះតែម្ដង កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ…
សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជាង ២០០០នាក់ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបទីតាំង Online Scams ក្នុងក្រុងបាវិត
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ កម្លាំងនគរបាលជំនាញ នៃអគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយគណៈបញ្ជាការខេត្តស្វាយរៀង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបទីតាំង Online Scams ក្នុងក្រុងបាវិត។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ…
សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក
ព្រះវិហារ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ នេះ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំចំនួន៥៤០គ្រួសារ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ នៅក្នុងជំនួបសំណេះសំណាលនោះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព…
តែមួយពព្រិចភ្នែកសោះ ផ្ទះ ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ត្រូវបានអគ្គីភ័យបំផ្លាញគ្មានសល់
កំពង់ចាម៖នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៥៦នាទី មានករណីអគ្គីភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ០៣ខ្នង នៅចំណុចភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។ តាមប្រភពពីសមត្ថកិច្ច ឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ករណីខាងលើ លោកវរសេនីយ៍ឯកជា ជួន អធិការនគរបាលស្រុកកងមាស បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ស៊ិន សោភា អធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រកាគយ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុភ្លាមៗ ហើយបានបង្កការទប់ស្កាត់ទាន់ពេលវេលា ដោយបានរលត់អគ្គីភ័យនេះ…
អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ០៩នាក់!
ភ្នំពេញ៖កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណ: និងប្រើប្រាស់បារីអេឡិចត្រូនិច យ៉ាងអនាធិបតេយ្យ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១៤:១០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ០៦នាក់ ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូនៅចំណុចបុរី លឹម ឈាងហាក់ ផ្លូវបេតុងលេខ០៦ ផ្ទះលេខ៥៤ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ…
មន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
ព្រះសីហនុ :ថ្ងៃទី៣០ មករា ឆ្នាំ២០២៦ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឃើញប្រភេទត្រីបាឡែន១ក្បាលបានហែលនៅខាងមុខឆ្នេរតាបារាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងនាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចាត់តាំង លោក ញ៉ែម វណ្ណា នាយរងផ្នែកជលផលទំនប់រលក និងលោក ខៀវ ថា ប្រធានក្រុមអធិការកិច្ចជលផលខណ្ឌ ដើម្បីចុះពិនិត្យ និងជួយអន្តរាគមន៍ ប៉ុន្តែនៅពេលក្រុមការងារទៅដល់ទីតាំងនោះ ប្រភេទត្រីបាឡែនបានហែលចេញឆ្ងាយពីឆ្នេរទៅសមុទ្រក្រៅបាត់។ ខណៈនៃមន្ត្រីជលផល បានជួបសាកសួរព័ត៌មាន លោកពូ បារាំង ម្ចាស់រីសតឆ្នេរ…
រដ្ឋាភិបាលកម្ពុជានៅតែបង្ហាញពីភាពជាម្ចាស់ដ៏រឹងមាំលើវិស័យសកម្មភាពមីន និងជំរុញសកម្មភាពមីនមនុស្សធម៌ ទោះបីមានបញ្ហាប្រឈមដែលនៅសេសសល់
ភ្នំពេញ: នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ លោក Enrico Gaveglia អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ (CfR5)– សកម្មភាពមីនសម្រាប់ការអភិវឌ្ឍមនុស្ស ។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅទីស្នាក់ការអាជ្ញាធរមីន និងតាមប្រព័ន្ធអនឡាញ…
រដ្ឋាភិបាលកំពុងរៀបចំជម្រកបណ្ដោះអាសន្នសម្រាប់ពលរដ្ឋភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន
ភ្នំពេញ: អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលក្រោមការគិតគូរ និងយកចិត្តទុកដាក់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី, ក្រសួង ស្ថាប័នពាក់ព័ន្ធកំពុងខិតខំរៀបចំជម្រកបណ្ដោះអាសន្ន រឹងមាំសម្រាប់ជាជម្រកបងប្អូនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅផ្ទះសំបែងវិញបានអាចស្នាក់នៅបានដោយសុខសុវត្ថិភាព។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះថា ក្នុងសារជូនប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្រាប់បងប្អូនភៀសសឹកដែលមិនទាន់អាចវិលទៅកាន់ផ្ទះសម្បែងវិញបាន រាជរដ្ឋាភិបាលតាមរយៈក្រសួងនិងស្ថាប័នពាក់ព័ន្ធកំពុងគិតគូរពីការពង្រឹងជម្រកបណ្តោះអាសន្ន ឬក៏អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នទៅកាន់ទីតាំងថ្មីដែលមានភាពប្រសើរជាងបច្ចុប្បន្នក្នុងករណីចាំបាច់។ រាជរដ្ឋាភិបាលក៏គិតគូរដោះស្រាយដើម្បីឱ្យបងប្អូនអាចរក្សាលំនឹងជីវភាពបាននៅក្នុងគ្រាដ៏លំបាកនេះ…
វិស័យឯកជន៖ ជម្លោះព្រំដែនមិនប៉ះពាល់ដល់ការស្រូបយកឱកាសវិនិយោគ និងការនាំចេញរបស់កម្ពុជា
ភ្នំពេញ : វិស័យឯកជនថា បញ្ហាប្រឈមនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ និងកាន់តែច្រើន បន្ទាប់ពីមានការសម្របសម្រួលពីប្រទេសមហាអំណាច ដោយបានបង្កើននូវទំនុកចិត្តកាន់តែខ្លាំងដល់វិនិយោគិនមកបណ្តាក់ទុន និងការនាំចេញរបស់កម្ពុជា។ អ្នកឧកញ៉ា លឹម ហេង លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ម្សិលមិញនេះថា ជុំវិញបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កម្ពុជាពិតជាចៀសមិនផុតពីបញ្ហាប្រឈមនោះឡើយ ជាពិសេសការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ នេះឯង ប៉ុន្តែទោះបីយ៉ាងណាកម្ពុជាក៏មិនមែនពឹងផ្អែកតែលើទីផ្សារមួយនេះឡើយ ដោយកម្ពុជាបាននិងកំពុងស្វែងរកទីផ្សារថ្មីៗ ក៏ដូច ពង្រីកទីផ្សារដែលមានស្រាប់បន្ថែមដូចជា ទីផ្សារវៀតណាមជាដើម ដើម្បីនាំចេញកសិផល ឬផលិតផលពាក់កណ្តាលសម្រេច…
