រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីនគរបាលរាជធានីភ្នំពេញ បានបន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ នាទិសភូមិភាគ៥ជាប់ព្រំដែន ។ ស្បៀងអាហារ សម្ភារ និងម៉ូតូខាងលើ ត្រូវបានដឹកចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ទៅកាន់កងកម្លាំងនគរបាលប្រចាំទិសភូមិភាគទី៥ (ខេត្តបន្ទាយមានជ័យ) ដើម្បីបន្តយកចិត្តទុកដាក់គាំទ្រកម្លាំងនគរបាលជាតិឈរជើងនៅជួរមុខ ។ ជំនួយជួរគាំទ្រដល់ជួរមុខនេះ រៀបចំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលផែនការងារភស្តុភារ…
គណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម នៅអគារខុនស្តារស៊ីធី ខណ្ឌសែនសុខ ឃាត់ជនជាតិវៀតណាម១៤នាក់
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការរបស់ខ្លួន ចុះបង្ក្រាបទីតាំងអនឡាញស្គេម នៅអគារខុនស្តារស៊ីធី ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អក ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២២ យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តប្រតិបត្តិការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកលោក…
រៀនឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភប្រចាំខែ! NIEI ផ្ដល់អាហារូបករណ៍លើជំនាញ ៦មុខវិជ្ជា ក្រោមកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល
វិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសផ្ដល់អាហារូបករណ៍ជាច្រើនកន្លែង លើជំនាញចំនួន ៦មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M) របស់រាជរដ្ឋាភិបាល។ ការផ្តល់ឱកាសសិក្សាពិសេសនេះ បានក្លាយជាស្ពានដ៏សំខាន់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យអាចទទួលបានជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ដោយមិនចាំបាច់បារម្ភពីថ្លៃសិក្សា ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដែលជួយសម្រាលបន្ទុកជីវភាពគ្រួសារទៀតផង ខណៈយុវជនទូទៅក៏អាចចូលរៀនដោយឥតបង់ថ្លៃផងដែរ។ បើតាមសេចក្ដីជូនដំណឹងរបស់វិទ្យាស្ថាន NIEI ជំនាញទាំង ៦នោះជាជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ក្នុងនោះរួមមាន ជំនាញធុរកិច្ចភេសជ្ជៈ, ការផលិតនំ,…
អភិបាលខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ២៥០០បណ្ណ ដល់ពលរដ្ឋនៅស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋចំនួន ២៥០០បណ្ណ ចំនួន៩ភូមិ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យកាន់តែសកម្មបន្ថែមទៀត ដល់ក្រុមការងារជំនាញចុះបញ្ជីបង្ហើយទាំង១២ក្រុម នៅតាមស្រុក ក្រុង ដែលសេសសល់ លើការវាស់វែងដីធ្លីឱ្យបានចប់សព្វគ្រប់ និងប្រគល់ជូនពលរដ្ឋឱ្យបានដល់ដៃគ្រប់គ្នា ដែលការណ៍នេះ…
រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញពិនិត្យស្ថានភាពទូទៅអំឡុងដំណើរការសំណេរនៅមណ្ឌលប្រឡង បឋមសិក្សាបាក់ទូក នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញពិនិត្យស្ថានភាពទូទៅក្នុងអំឡុងដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡងបឋមសិក្សាបាក់ទូក ដើម្បីពិនិត្យ និងធានាឱ្យបាននូវការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងការអនុវត្តបទបញ្ជាផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡង…
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញកាត់វិញ្ញាសាប្រឡងមធ្យមទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃព្រឹកទី១០ ខែសីហា ឆ្នាំ២០២៦នេះ អញ្ជើញកាត់វិញ្ញាសាប្រឡងមធ្យមសិក្សាទុតិភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ ។ ក្នុងឱកាសកាត់វិញ្ញាសាប្រឡង ឯកឧត្តមអភិបាលខេត្ត បានប្រាប់ដល់បេក្ខជនប្រឡងទាំងអស់ថា រង្វាន់កំពុងរង់ចាំអ្នកជាប់និទ្ទេសA ។ ដូច្នេះ ចូរខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងកុំអនុវត្តផ្ទុយពីបទបញ្ញត្តិ និងបទបញ្ជារបស់ក្រសួងអប់រំ យុវជន និងកីឡា។ រាល់មុខវិជ្ជានៃវិញ្ញាសារប្រឡងត្រូវតែពិនិត្យឱ្យច្បាស់ ហើយធ្វើឱ្យត្រូវ ដើម្បីបានជាប់ក្នុងការប្រឡងនេះ ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ក្នុងដំណាក់កាលនេះមានតែខ្លួនទីពឹងខ្លួនទេ…
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម ហ៊ុន ម៉ានី និងអញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានចាប់ផ្តើមជាផ្លូវការហើយ។ ក្នុងឱកាសដ៏សំខាន់នេះ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមបើកហឹបវិញ្ញាសាជានិមិត្តរូប នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ ការបើកហឹបវិញ្ញាសានេះត្រូវបានធ្វើឡើងដោយមានការចូលរួមសង្កេតការណ៍ផ្ទាល់ពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)…
អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់សាធារណជន និងអ្នកបង្កើតមាតិកាបញ្ឈប់ការផ្សព្វផ្សាយឬផលិតមាតិកាឃោសនា ជំរុញឬបង្ហាញពីការជួញដូរ បរិភោគ និងការចាប់សត្វព្រៃ ដែលជាអំពើល្មើសច្បាប់ ប៉ះពាល់ដល់សុខភាព និងបរិស្ថាន
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយលើបណ្តាញសង្គម ក៏ដូចជាការបង្ហោះរូបភាព និងខ្លឹមសារនានា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬក្នុងគោលបំណងជួយញដូរ បរិភោគសត្វព្រៃ ឬការធ្វើមុខម្ហូបពីសត្វព្រៃនិងរុក្ខជាតិកម្រ ទៀតឡើយ។ ឯកឧត្តមបានលើកឡើងថា កន្លងមកនេះមានការផ្សព្វផ្សាយពីជនខិលខូច ដែលមានបំណងបោកប្រាស់សាធារណជន ក៏ដូចជាការស្វែងរកការគាំទ្រ ដោយយកសត្វព្រៃមកធ្វើការផ្សព្វផ្សាយ ជាពិសេសលើបណ្តាញសង្គម ដែលមានចេតនា ទាក់ទាញការចាប់អារម្មណ៍ និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងធនធានធម្មជាតិ។ អ្នកនាំពាក្យរូបនេះ បានស្នើសុំការសហការជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតឹងរឹង និងអនុវត្តច្បាប់…
ខេត្តព្រះវិហារ បោះជំហានឈានមុខគេ ខាងផលិតស្រូវសរីរាង្គតាមរយៈកិច្ចសន្យា ត្រៀមចាក់បញ្ចូលថវិកា ១២លានដុល្លារ ចូលចរន្តសេដ្ឋកិច្ចគ្រួសារកសិករ!
ខេត្តព្រះវិហារ បាននិងកំពុងបន្តពង្រឹងទីតាំងជា «ខេត្តនៃកសិកម្មសរីរាង្គ» របស់ប្រទេសកម្ពុជា តាមរយៈការបោះជំហានយ៉ាងសកម្មលើឆាកអន្តរជាតិ។ ជាក់ស្តែង ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវ និងដំឡូងមីសរីរាង្គ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា បានប្តេជ្ញាចិត្តបង្កើនការប្រមូលទិញស្រូវសរីរាង្គរហូតដល់ ៤ម៉ឺនតោន ខណៈ ក្រុមហ៊ុន CACC ទទួលទិញដំឡូងមីសរីរាង្គចំនួន ១៥.០០០តោន ពីសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ។ ថ្លែងក្នុងអង្គពិធីនេះ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានសម្តែង នូវមោទនភាពយ៉ាងក្រៃលែង…
ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្តីពីផែនការសកម្មភាពសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តស្ទឹងត្រែង។ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពក្រុមការងារឈូសឆាយដីសម្រាប់ត្រៀមសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន នៅទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ឯកឧត្តម គន់ គីម បានឱ្យដឹងថា…
