សៀមរាប៖លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានណែនាំឲ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឲ្យត្រឹមត្រូវតាមច្បាប់ ដោយចាប់យកតែលៀសធំៗ ដែលគ្រប់ខ្នាត ដើម្បីរក្សាលៀសនៅក្នុងតំបន់របស់យើង ឲ្យកាន់តែសម្បូរ និង អាចធ្វើនេសាទនាពេលក្រោយៗ បានជាបន្តបន្ទាប់ ទៀតលើកឡើងដូចនេះ ក្នុងឱកាសដឹកនាំក្រុមការងារចម្រុះចុះពិនិត្យការធ្វើនេសាទ អូសលៀស ស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។ លោក អ៉ឹង គឹមលាង ក៏បានជម្រុញឲ្យមន្ត្រីជំនាញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងការគ្រប់គ្រង និងទប់ស្កាត់ បង្ក្រាប ការធ្វើនេសាទលៀសដោយខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព…
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា
ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស.ព.ស…
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់
ភ្នំពេញ៖កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ២០,០០០$ ទៅលើជនរងគ្រោះឈ្មោះ Do Thi My Duyen ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ E02552510 ចេញពីចំណុច សណ្ឋាគារជៀវជូវ ស្ថិតក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម។ ក្រោយពីទទួលបានព័ត៌មានខាងលើដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយឧត្តមសេនីយ៍ត្រី…
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធសកម្មភាពឆក់កាបូបក្នុងភូមិសាស្រ្តខណ្ឌទួលគោក
ភ្នំពេញ៖ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០០៖៣៥នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ស្ថិតនៅត្រង់ចំណុចមុខផ្សារ៧មករា សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…
អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមឲ្យអ្នកស្រុកកោះសូទិន ធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីជាតិខ្មែរ!
អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមឲ្យអ្នកស្រុកកោះសូទិន ធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីជាតិខ្មែរ! សមរភូមិក្រោយជួយសមរភូមិមុខ! ខ្ខ្មែរមានសាមគ្គីភាព ខ្មែរខ្លាំង កំពង់ចាម៖ខណៈរដូវនេះជារដូវរំហេីយ រដូវត្រីចុះ ដែលបងប្អូនប្រជានេសាទមមាញឹកខ្លាំងក្នុងការប្រមូលផលត្រី ទន្ទឹមនឹងផលត្រីឆ្នាំនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ និងស្របពេលរដូវប្រមូលផលត្រីបានចូលមកដល់, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម លោកបានផ្តួចផ្តើមគំនិតដល់អ្នកភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ឲ្យបង្កេីតសហគមន៍ធ្វេីត្រីឆ្អេីរ សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងសហគមន៍ និងឆ្អេីរ៣.០០០ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ ដោយឯកឧត្តមអភិបាលខេត្ត ជាអ្នកឧបត្ថម្ភថវិកា។…
ក្រុមតៃកុងរថយន្តដឹកដំឡូងមី អះអាងរឿងបង់លុយ១២ម៉ឺនរៀល ក្នុង១ឡានឱ្យជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង និងជញ្ជីងផ្លូវជាតិលេខ៧១C!
(ខេត្តត្បូងឃ្មុំ)៖ ក្រុមអ្នកដឹកដំឡូងមី ចេញពីកម្ពុជា ទៅលក់នៅប្រទេសវៀតណាម ដោយប្រើរថយន្តប្រភេទ(វ៉េអង)បានអះអាងថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យ”ស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង”នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អស់ចាប់ពី១០ម៉ឺនរៀល ទៅ១២ម៉ឺនរៀលក្នុង១ជើងជាកំហិត។ ក្នុងនោះ បើពួកខ្លួនបើកឆ្លងកាត់តាមផ្លូវជាតិលេខ៧១C ក៏ត្រូវបង់លុយឱ្យស្ថានីយថ្លឹងរថយន្ត ត្រង់ចំណុចឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អស់ចាប់ពី១០ម៉ឺនរៀល ទៅ១២ម៉ឺនរៀលក្នុង១ជើងដូចគ្នាផងដែរ។ ករណីនេះលោកប្រធានមន្ទីរ ជំរុញឱ្យទៅសួរ ប្រធានស្ថានីយថ្លឹងរថយន្ត ខណៈលោកប្រធានស្ថានីយ៍ថ្លឹងរថយន្ត ចុចបិទទូរស័ព្ទ។ ទាក់ទិនរឿងនេះតៃកុងរថយន្ត(វ៉េអង)បានបញ្ជាក់ថា ជារៀងរាល់លើកពួកខ្លួនដឹកដំឡូងមី ចេញពីខេត្តកំពង់ធំ.កំពង់ចាម និងតាមបណ្ដាខេត្តមួយចំនួនទៀត ដោយត្រូវឆ្លងដែន យកទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែននានា…
ល្បែងសុីសងកត់កន្ទុយលេខ ឆ្នោតវៀតណាម របស់លោកកង សុទ្ធីរីកដូចផ្សិតអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្រ្កាប!
ខេត្តសៀមរាប៖តើលោកកង សុទ្ធី ជានរណា បានមានអំណាចអាចដាក់ពង្រាយកូនកញ្រ្ចែង ល្អី គ្រប់ដណ្ដប់តាមបណ្ដាល ស្រុក ខេត្ត បានយ៉ាងរលូន ខណៈមន្រ្តីសមត្ថកិច្ចស្រុកប្រាសាទបាគង មិនហ៊ានបង្រ្កាបសង្ស័យបានទទួលលាភសក្ការៈទេដឹង។ ចុះឯណាទៅភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ដែលក្រសួងមហាផ្ទៃបានដាក់ចេញកន្លងមក។ ជាក់ស្ដែងសារព័ត៌មានបានចុះថតផ្ដិតយករូបភាពនិងសកម្មភាពទីតាំងឆ្នោត កន្ទុយលេខ វៀតណាមដែលជាកូនកញ្រ្ចែង របស់លោក កង សុទ្ធី ស្ថិតនៅចំណុចភូមិឪឡាវ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ មិនដឹងថា លោក វរសេនីយ៍ឯក…
ស្រ្តីជនរងគ្រោះពីកម្ចីអនឡាញម្នាក់បានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចដើម្បីស្នើសុំកិច្ចអន្តរាគមន៍ចាត់វិធានការផ្លូវច្បាប់កម្ចីអនឡាញចំនួន២២ក្រុម!
(ភ្នំពេញ)÷ កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកឱ្យពលរដ្ឋកុំប្រើប្រាស់កម្ចីតាមប្រព័ន្ធអនឡាញខុសច្បាប់ ត្បិតវាអាចធ្វើឱ្យពលរដ្ឋវ័ណ្ឌកជាមួយបំណុលដោយសារអត្រាការប្រាក់ខ្ពស់ ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ពលរដ្ឋកុំសងកម្ចី ដែលផ្តល់តាមប្រព័ន្ធអនឡាញខុសច្បាប់ទាំងនោះ ហើយបើមានការរករឿងណាមួយត្រូវប្តឹងទៅសមត្ថកិច្ច។ ទោះយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យពលរដ្ឋបែងចែកឱ្យដាច់រវាងកម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ និងកម្ចីជាលក្ខណៈឯកជន បុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់ផងដែរ។ ជុំវិញករណីរឿងកម្ចីអនឡាញនេះ យោងតាមប្រភពពីស្រ្តីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យអង្គភាពយើងដឹងថា,អំឡុងខែវិច្ចិកា ឆ្នាំ២០២៥ អាជីវកម្មរបស់គាត់មានការធ្លាក់ចុះចំណូលនាំឲ្យមានបញ្ហាសេដ្ឋកិច្ច ហើយខ្វះខាតថិវកាដើម្បីបង្ខិលអីវ៉ាន់ឲ្យអតិថិជន។ ស្របពេលដែលមានក្រុមកម្ចីអនឡាញបានធ្វើការទំនាក់ទំនងមកដោយប្រាប់ថា ជាកម្ចីស្របច្បាប់។ និងមានលក្ខខណ្ឌងាយៗមិនស្មុគស្មាញគ្រាន់តែតម្កល់ឯកសារដូចជា:…
ផ្ទៃដីបឹងរទាំងជិត៧ហិកតា នៅស្រុកកៀនស្វាយ ត្រូវគេលក់ឱ្យឈ្មួញ ដោយយកពលរដ្ឋធ្វើជាខែល ក្នុងការឈរឈ្មោះលក់!
(កណ្ដាល)៖ លោក ផន ប៊ន អនុភូមិរទាំងនិងជាអ្នកគួកជេរដី បានបញ្ជាក់យ៉ាងច្បាស់ថា”ផ្ទៃដីបឹងរទាំង”មួយផ្នែកខាងកើតទំហំជិត៧ហិកតា ស្ថិតក្នុងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានលក់ឱ្យក្លាយជាកម្មសិទ្ធិឯកជនប្រាកដមែន។ ក្រោមការចាត់ចែងរៀបចំពីមន្ត្រីជំនាញភូមិបាលស្រុក.ដោយយកពលរដ្ឋមកធ្វើជាខែល(អាស្រ័យផល)ក្នុងការឈរឈ្មោះលក់តម្លៃ១៨ដុល្លារ ក្នុង១ម៉ែត្រការ៉េ។ បើតាមលោក ផន ប៊ន”ផ្ទៃដីបឹង”ត្រង់ចំណុចខាងលើ ត្រូវបានឧកញ៉ាម្នាក់ ចាប់ផ្ដើមប្រមូលទិញដំបូង កាលពីអំឡុងឆ្នាំ២០២១ និងបន្តបន្ទាប់ទៀត។ ប៉ុន្តែរហូតដល់សព្វថ្ងៃ មិនទាន់ប្រគល់លុយឱ្យពលរដ្ឋគ្រប់ចំនួននោះទេ ជាក់ស្តែង ទើបនិងប្រគល់ឱ្យពលរដ្ឋប្រមាណជា២០ទៅ៣០%ប៉ុណ្ណោះ នៃតម្លៃដីសរុប! បើទោះបីជាពលរដ្ឋ សួរនាំរឿងលុយបង្គ្រប់ក៏ដោយ។ ខណៈក្រុមហ៊ុនឧកញ៉ា លើកឡើងថា ចាំ(ប្លង់រឹង)ចេញសិន…
Breaking៖ ទាហានកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់!
(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ថា នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពាជាតិបានអនុញ្ញាតអោយឯកឧត្តម Lloyd Gillettប្រតិភូកងទ័ពថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះ ឯកឧត្តម Lloyd Gillett ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខនាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលរជាធរមាន។ចំពោះការចុះសួរសុខទុក្ខពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ…
