ក្នុងរយៈពេល ២ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ រហូរមកដល់ឆ្នាំ២០២៦ គឺបទល្មើសឆ្លងដែនមកពីវៀតណាម និងឡាវ ចូលមកកម្ពុជាមានរហូតដល់ទៅដល់ជាង ១ពាន់សំណុំរឿង និងឃាត់ខ្លួនជនល្មើសជាង២ពាន់នាក់។ ដោយក្នុងនោះបទល្មើសច្រើនជាងគេ គឺបទល្មើសគ្រឿងញៀន និងបទល្មើស Online Scams និងបទល្មើសផ្សេងៗទៀត។

 

ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលកម្ពុជាបានថ្លែងថា សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាត-ឡាវ លើកទី៨ គឺពិតជាមានសារសំខាន់លើវិស៍យតុលាការ ជាពិសេសតុលាការនៅជាប់ព្រំដែនរវាងប្រទេសទាំងបី គឺតែងតែមានបទល្មើសឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ ដោយតុលាការនឹងលើកយកវិធានការនៃការជំនុំជម្រះលើរឿងនេះ ដើម្បីថែរក្សាសុវត្ថិភាព និងសន្តិសុខតាមព្រំដែន និងរឿងវិវាទរដ្ឋប្បវេណី និងវិវាទពាណិជ្ជកម្ម គឺមានប្រជាជននៃប្រទេសមួយមានពាក់ព័ន្ធជាមួយនឹងប្រជាជនប្រទេសនៃមួយទៀតហើយប្តឹងទៅតុលាការ ពោលគឺដោះស្រាយវិវាទឆ្លងដែនរវាងប្រទេសមួយទៅប្រទេសមួយដែរ។

ឯកឧត្តម ជីវ កេង បានបញ្ជាក់ថា ៖ យើងបូកសរុបពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ នេះ គឺមានរយៈពេល២ឆ្នាំ ឃើញថាបទល្មើសឆ្លងដែនមកពីវៀតណាម ឡាវ មានរហូតដល់ទៅ ១៣៥៥រឿង និងឃាត់ខ្លួនជនល្មើសមានចំនួន ២១១៩នាក់ ដោយមានការប្រព្រឹត្តបទល្មើសច្រើន។ ហេតុនេះតុលាការត្រូវយកចិត្តទុកដាក់ដើម្បីជំនុំជម្រះរឿងនេះឲ្យមានប្រសិទ្ធភាព យុត្តិធម៌ ដើម្បីបង្ក្រាបបទល្មើសកុំឲ្យកើតមានឡើងច្រើនតទៅទៀត។ ហើយបទល្មើសច្រើនជាងគេ គឺបទល្មើសគ្រឿងញៀន និងបទល្មើស Online Scams និងបទល្មើសផ្សេងៗទៀត។

ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍នៃសន្នសីទតុលាការ​តាមបណ្ដាខេត្តជាប់រំដែនកម្ពុជា វៀតណាម ឡាវលើកទី៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺពិតជាបានបង្ហាញឲ្យឃើញថា តុលាការប្រជាជនកំពូលនៃប្រទេសទាំងបីបានខិតខំរួមគ្នាអនុវត្តសេចក្តីប្រកាសរួមលើកទី៧ ឆ្នាំ២០២៤ នៅប្រទេសវៀតណាម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យតុលាការរបស់ប្រទេសទាំបី។ សន្និសីទនេះបានលើកយករបៀបវារៈចំនួន៤ ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងរកដំណោះស្រាយតាមរយៈបទពិសោធន៍ពីគ្រប់ភាគីពាក់ព័ន្ធ។ របៀបវារៈចំនួន៤ រួមមានៈ ១. វាយតម្លៃលើស្ថានភាពនិងលទ្ធផលនៃការអនុវត្តសេចក្តីប្រកាសរួមនៃសន្និសីទលើកទី៧ ឆ្នាំ២០២៤។ ២. ការកែតម្រូវបទពិសោធន៍នៃការបង្ការនិងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការជំនុំជម្រះលើរឿងក្តីនេះផងដែរ។ ៣. ការចែករំលែកបទពិសោធន៍នៃការធ្វើឲ្យប្រសើរឡើងនៅប្រសិទ្ធភាពនៃការដោះស្រាយវិវាទរដ្ឋប្បវេណីពាណិជ្ជកម្មឆ្លងដែន និងទី៤. ការចែករំលែកបទពិសោធន៍លើសំណុំរឿងបទល្មើសគ្រឿងញៀនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *