ឃាត់ខ្លួនក្មេងទំនើង៣នាក់ បង្ហោះម៉ូតូ ដោយឃាត់ទុកម៉ូតូរយៈពេល ៣ខែ

កំពង់ស្ពឺ ៖ អនុវត្ដតាមប្រសាសន៍ណែនាំអភិបាលខេត្ដកំពង់ស្ពឺ លេីវិធានការបង្រ្កាបក្មេងទំនេីងមិនដកដៃ និងការបញ្ជាដឹកនាំលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ,នគរបាលអធិការដ្ឋាននគរបាលស្រុកគងពិសីបេីកប្រតិបត្ដិការស្រាវជ្រាវក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ រួចថតរូបបង្អួតសមត្ថកិច្ចតាមរយៈបណ្ដាញសង្គមហ្វេសបុកកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី១៣ ខែមករា។ លោកវរសេនីយ៍ឯក យ៉ាង សុខលីអធិការនគរបាលស្រុកគងពិសី ឱ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីករណីក្មេងទំនេីងមួយក្រុមបង្ហោះម៉ូតូ កំលាំងស្រុកបានស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញានិងឃាត់បាន ៣នាក់ ដែលធ្វេីសកម្មភាពបង្ហោះម៉ូតូត្រង់ចំណុចផ្លូវបេតុងភូមិត្រពាំងលើក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៖ (១)ឈ្មោះ ខាន់ សុខហ័ង ភេទប្រុស…