បាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ត្រូវតែបន្តបង្ក្រាបឱ្យបាននូវរាល់ល្មើសផ្សេងៗ រួមមាន៖ លួច ឆក់ ប្លន់ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ កម្ចីអនឡាញ អនឡាញស្គេម ក៏ដូចជាបទល្មើសជាច្រើនទៀត ដែលកើតមាននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាសហអធិបតីជាមួយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង…
