កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនមនុស្ស ពាក់ព័ន្ធករណី បានបង្ហោះសកម្មភាពជក់បារីអេឡិចត្រូនិចនៅលើបណ្តាញសង្គមហេ្វសប៊ុក

បន្ទាយមានជ័យ៖កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៦ បានឃាត់ខ្លួនមនុស្ស ០៨នាក់ ស្រី ០២នាក់ ពាក់ព័ន្ធករណី បានបង្ហោះសកម្មភាពជក់បារីអេឡិចត្រូនិចនៅលើបណ្តាញសង្គមហេ្វសប៊ុក។ ថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកឈ្មោះ ដំណឹងក្តៅៗថ្ងៃនេះ បានចុះផ្សាយដែលមានខ្លឹមសារថា « យោងតាមគណនេយ្យហ្វេសប៊ុក ឈ្មោះ Para Ti បានបង្ហោះនូវវីដេអូប្រមាណជា ៣០វិនាទី និងបានដាក់ខេបសិនថា “ជក់បារីពុល” ហើយនិងមានអ្នកខមិនមួយបានសួរថា “បងមានអាទឹកខ្លាំងៗអត់?ចង់បានមួយដើម” រួចឈ្មោះ Para Ti បានខមិនតបថា “មានបងឆាតមក” សូមសំណូមពរដល់បងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ…