សេចក្តីអំពាវនាវស្តីពីការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម

ភ្នំពេញ៖គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមកោតសរសើរដល់អ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែល បានចូលរួមគោរពប្រតិបត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមានស្មារតីយោគយល់អាធ្យាស្រ័យក្នុងការធ្វើចរាចរណ៍ ញ៉ាំង ឱ្យគ្រោះថ្នាក់ និងភាពរងគ្រោះបានថយចុះ នាឆ្នាំ២០២៥ កន្លងទៅ។ ប៉ុន្តែគ្រោះថ្នាក់ និងភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យស្លាប់ និង របួសជាប្រចាំថ្ងៃលើសគ្រោះថ្នាក់សង្គមនានា ពិសេសបានកើនឡើងខ្ពស់ក្នុងឱកាសដែលមានចរាចរណ៍មមាញឹកនាពិធី បុណ្យនានា ដែលបណ្តាលមកពីកង្វះស្មារតីគោរពច្បាប់ និងកង្វះការប្រុងប្រយ័ត្ន និងការយោគយល់អាធ្យាស្រ័យ របស់ អ្នកប្រើប្រាស់ផ្លូវមួយ ចំនួន។ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរ…

នគរបាល​ជាតិ​ ប្រកាសចាប់ផ្តើម​រឹត​បន្តឹង​ការ​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវគោក​ឡើង​វិញ​ហើយ ចាប់ពី​ខែកុម្ភៈ​នេះ​តទៅ

(ភ្នំពេញ)៖ នគរបាល​ជាតិ​ ប្រកាសចាប់ផ្តើម​រឹត​បន្តឹង​ការ​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវគោក​ឡើង​វិញ​ហើយ ចាប់ពី​ខែកុម្ភៈ​នេះ​តទៅ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦។