ប្រុងប្រយ័ត្នការឆបោកក្រោមរូបភាពផ្តល់ប្រាក់កម្ចីអនឡាញ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជម្រាបជូនសារធារណជនមេត្តាជ្រាបថា កន្លងមកនាយកដ្ឋានបានធ្វើការផ្សព្វផ្សាយនូវការឆបោបោកក្រោមរូមភាពផ្តល់ប្រាក់កម្ចីអនឡាញ ប៉ុន្តែនាយកដ្ឋានសង្កេតឃើញថា នៅតែមានប្រជាពលរដ្ឋមួយចំនួនបានចាញ់បោកជនអនាមិកក្រោមរូបភាពការផ្តល់កច្ចីអនឡាញ។ ជាថ្មីម្តងទៀត នាយកដ្ឋានសូមក្រើនរំលឹកដល់សារធារណជន ជាពិសេស អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម សូមមានការប្រុងប្រយ័ត្នចំពោះការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធ និងការផ្តល់ប្រាក់កម្ចីអនទ្បាញ តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា ជាពិសេសតាមទំព័រហ្វេសប៊ុក និងតេលេក្រាម ដែលបានបង្ហោះផ្សព្វផ្សាយផ្តល់ប្រាក់កម្ចីអនឡាញ ក្រោមល័ក្ខខ័ណ្ឌដាក់ស្នើកម្ចីងាយស្រួលក្នុងគោលបំណងទាក់ទាញអោយប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ និងដាក់ស្នើកម្ចីអនឡាញ។ នៅពេលដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចាប់អារម្មណ៍ និងទាក់ទងទៅ តាមរយៈគណនីហ្វេសប៊ុក (Messenger) ជនអនាមិកនឹងតម្រូវឱ្យពួកគាត់ទាក់ទងទៅគណនីតេឡេក្រាមវិញ។ ក្រោយពួកគាត់ជជែកព្រមព្រៀង តាមតំលៃស្នើប្រាក់កម្ចីរួច ជនអនាមិកតម្រូវអោយថតផ្ញើឯកសារមួយចំនួនមានដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ…

កោះហៅ ប៉ូលិសស្រីខណ្ឌសែនសុខម្នាក់ពាក់ព័ន្ធយកលុយចិនតៃវ៉ាន់ ១៦ ម៉ឺនដុល្លារ រត់ការមិនសម្រេចហើយពុំអោយលុយវិញ

ភ្នំពេញ ៖ ​លោកស្រី​អនុសេនីយ៍ឯក ឈុំ សុភា​រុណ ជាមន្ត្រី​នគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌ​សែន​សុខ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ អញ្ជើញ​មកសាកសួរ(កោះហៅ) ​បន្ទាប់​ពី​មានការ​ចោទប្រកាន់​ថា យក​លុយចំនួន១៦០,០០០ដុល្លារ រត់ការ​ឯកសារ​ឲ្យ​ជនជាតិ​ចិនតៃវ៉ាន់ ​ចំនួន​១០​នាក់ មិន​បាន​សម្រេច ​ហើយ​ពុំ​ព្រម​ប្រគល់​លុយ​ឲ្យ​ម្ចាស់​គេ​វិញ ​។ តាម​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​ក្រោយ​ពី​ឃើញ​មានការ​ផ្សព្វផ្សាយ ព័ត៌មាន​នៅ​តាម​បណ្តាញ​សង្គម ដែល​មាន​ខ្លឹមសារ​ថា​ ករណី​ឈ្មោះ ឈុំ សុភា​រុណ ភេទ​ស្រី មន្ត្រី​ចរាចរ​ណ៍ នៃ​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ដោយ​រង​ការ​ចោទប្រកាន់​ថា​ បាន​ទទួលយក​លុយ​ចំនួន…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោក ក្រោមរូបភាពក្លែងបន្លំជាអ្នកបកប្រែ ផ្ដល់សេវាកម្មបកប្រែផ្នែកវិជ្ជសាស្រ្តនៅមន្ទីពេទ្យក្រៅប្រទេស និងឆបោកឱ្យផ្ទេរប្រាក់តាមគណនីធនាគារ

ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពបន្លំជាអ្នកបកប្រែជនរងគ្រោះដែលជាអ្នកជម្ងឺទៅព្យាបាលជំងឺនៅក្រៅប្រទេស និងឆបោកជនរងគ្រោះឱ្យផ្ទេរប្រាក់តាមគណនីធនាគារ។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ជ.ល.ណ ភេទស្រី ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានយកគណនីធនាគាររបស់ខ្លួនធ្វើសកម្មភាព…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា

  ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស.ព.ស…