អាជ្ញាធរខេត្តសៀមរាប ណែនាំឲ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឲ្យត្រឹមត្រូវតាមច្បាប់

សៀមរាប៖លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានណែនាំឲ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឲ្យត្រឹមត្រូវតាមច្បាប់ ដោយចាប់យកតែលៀសធំៗ ដែលគ្រប់ខ្នាត ដើម្បីរក្សាលៀសនៅក្នុងតំបន់របស់យើង ឲ្យកាន់តែសម្បូរ និង អាចធ្វើនេសាទនាពេលក្រោយៗ បានជាបន្តបន្ទាប់ ទៀតលើកឡើងដូចនេះ ក្នុងឱកាសដឹកនាំក្រុមការងារចម្រុះចុះពិនិត្យការធ្វើនេសាទ អូសលៀស ស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។ លោក អ៉ឹង គឹមលាង ក៏បានជម្រុញឲ្យមន្ត្រីជំនាញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងការគ្រប់គ្រង និងទប់ស្កាត់ បង្ក្រាប ការធ្វើនេសាទលៀសដោយខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព…