សម្តេច ម៉ែន សំអន៖ សមិទ្ធផលផ្សេងៗកើតមាននៅតាមវត្តអារាម បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

(ស្វាយរៀង)៖ ‎សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ដែលបានសាងសង់អស់តម្លៃជាង ២៣ម៉ឺនដុល្លារ នៃបរិវេណវត្តព្រៃខ្លូត ហៅវត្តច្រេស ស្ថិតក្នុងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ…