តែមួយពព្រិចភ្នែកសោះ ផ្ទះ ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ត្រូវបានអគ្គីភ័យបំផ្លាញគ្មានសល់

កំពង់ចាម៖នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៥៦នាទី មានករណីអគ្គីភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ០៣ខ្នង នៅចំណុចភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។ តាមប្រភពពីសមត្ថកិច្ច ឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ករណីខាងលើ លោកវរសេនីយ៍ឯកជា ជួន អធិការនគរបាលស្រុកកងមាស បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ស៊ិន សោភា អធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រកាគយ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុភ្លាមៗ ហើយបានបង្កការទប់ស្កាត់ទាន់ពេលវេលា ដោយបានរលត់អគ្គីភ័យនេះ…