ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងនៃកងយោធពលខេមរភូមិន្ទបានធ្វើលិខិតប្តឹងទៅឯកឧត្តមនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការហ្វីលីនអំពីសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ប្រចាំប្រទេសថៃ) នៅប្រាសាទខ្នារ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ យោងតាមលិខិតដែលអ្នកសារព័ត៌មានបានឃើញ, ឯកឧត្តម វង្ស ពិសេន បានលើកឡើងថា៖ «ខ្ញុំបាទមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពមួយដែលបានកើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅពេលដែលសមាជិកក្រុម AOT ប្រចាំប្រទេសថៃ ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង…
Author: kimheap
លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេសុី។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេសុី នៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍…
សម្តេចធិបតី បញ្ជាឱ្យស៊ើបអង្កេតរកមុខជនបំផុសបំផុលប្រជាពលរដ្ឋឱ្យចេញឆក់ត្រីនៅបឹងទន្លេសាប
ក្នុងឱកាស អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥ លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចត្រូវស៊ើបអង្កេតរកមុខជនដែលបានបំផុសបំផុលឱ្យប្រជាពលរដ្ឋរាប់រយនាក់ចេញទៅឆក់ត្រីនៅបឹងទន្លេសាប ហើយចាំទទួលទិញផលត្រីពីការឆក់បាននោះ ខណៈទង្វើនេះគឺជាបទល្មើសនេសាទ និងបំផ្លាញទៅដល់មច្ឆជាតិរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កាលពីមុនធ្លាប់មានមេខ្យល់អ្នកបំផុសឱ្យពលរដ្ឋទៅចាប់ដីដោយខុសច្បាប់នៅតាមបណ្ដាខេត្ត ប៉ុន្ដែឥឡូវមានមេខ្យល់មកបំផុសបំផុលឱ្យពលរដ្ឋរាប់រយនាក់ប្រើប្រាស់ឧបករណ៍ឆក់ត្រី ទៅឆក់ត្រីនៅបឹងទន្លេសាបហើយនៅពេលឆក់បានពួកគេចាំទិញត្រីពីពលរដ្ឋ ប៉ុន្ដែបើអាជ្ញាធរ ឬសមត្ថកិច្ចចាប់បានប្រជាពលរដ្ឋជាអ្នកប្រឈមមុខចំពោះផ្លូវច្បាប់ដោយខ្លួនឯង។ ដូច្នេះសម្ដេចបានបញ្ជាឱ្យស៊ើបអង្កេត ស្វែងរកចាប់មេខ្យល់ដែលបំផុសបំផុលនេះឱ្យបានកុំឱ្យរួចខ្លួន។…
ព្រះមហាក្សត្រ អំពាវនាវដល់ជនរួមជាតិបន្តរួបរួមគ្នាគាំទ្ររដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ និងទឹកដី
ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសឱ្យបន្តរួបរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាលក្នុងការការពារ អធិបតេយ្យ បូរណភាពទឹកដីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿន ថែមទៀតដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្មស្ថាប័នរដ្ឋដោយយកប្រជាជនជាស្នូល។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវបែបនេះ ក្នុងឱកាសផ្ញើព្រះរាជសារបើកបវេសនកាលនៃរដ្ឋសភាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃពិធីបើកបវេសនកាលរដ្ឋសភានីតិកាលទី៧ ដែលប្រារព្ធឡើងក្នុង សម័យប្រជុំរដ្ឋសភាលើកទី៦…
ពលរដ្ឋថា មន្រ្តីសុរិយោដីខេត្តព្រៃវែង កំណត់យកលុយក្នុង១ប្លង់៣០០ដុល្លារ ជាថ្នូរនឹងវាស់វែងដីបំពេញបន្ថែមលើប្លង់ប្រព័ន្ធ ខណៈការចែកប័ណ្ណ ក៏មន្ត្រីយកលុយពីពលរដ្ឋលើសសេវាដែរ!
(ខេត្តព្រៃវែង)៖ ពលរដ្ឋបានសម្ដែងការខកចិត្តនិងខឹងសម្បារទៅលើមន្ត្រីសុរិយោដីខេត្តព្រៃវែង ដែលចុះមកវាស់វែងដីជាប្រព័ន្ធ និងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ក្នុងភូមិសាស្ត្រឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។ ដោយថា ក្រុមមន្ត្រីទាំងនោះ បានកំណត់យកលុយពីពួកគាត់ថ្លៃកាត់ឈ្មោះក្នុង១ប្លង់ៗចំនួន៣០០ដុល្លារជាកំហិត និងការហៅមកវាស់ដីបំពេញបន្ថែមក៏១ប្លង់៣០០ដុល្លារផងដែរ។ *ករណីនេះលោកប្រធានមន្ទីរ អះអាងថា រាល់ការវាស់វែង គឺមិនតម្រូវឱ្យបង់លុយនោះឡើយ។ ជាក់ស្តែង ស្ដ្រីម្នាក់នៅភូមិសំបួរ ឃុំកំពង់ប្រាំង បានបញ្ជាក់ថា ខ្លួនបានលក់ដីលំនៅដ្ឋាន១កំណាត់ខាងក្រោយផ្ទះឱ្យទៅបង។ ស្រាប់តែមន្ត្រីសុរិយោដីឈ្មោះ វណ្ណា រស្មី កំណត់យកលុយពីបងរបស់គាត់ចំនួន៣០០ដុល្លារ ជាថ្នូរនឹងកាត់ឈ្មោះកែឯកសារ ក្លែងមកជាដីអំណោយ។ ប្រភពដដែលបន្តថា អ្វីដែលរូបគាត់ហួសចិត្តនោះ គឺដីដែលនៅសល់មួយកំណាត់ខាងមុខ។ បែរជាឈ្មោះ វណ្ណា…
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំឲ្យមន្រ្តីពិនិត្យចំពោះការត្រៀមឆ្លើយតបបញ្ហាគ្រោះមហន្តរាយកើតឡើងជាយថាហេតុក្នុងរដូវវស្សា
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២, ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា, ឯកឧត្តម-លោកជំទាវ អគ្គលេខាធិការ និងអគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋាន និងមន្រ្តីជាច្រើនរូប។ បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី…
ក្រសួងបរិស្ថាន៖ កម្ពុជានៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (e-waste) ដើម្បីការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈ
ក្រសួងបរិស្ថានកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះថា ប្រទេសកម្ពុជានៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (e-waste) ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈរបស់ប្រទេស ពីការបំពុលក្នុងរយៈពេលវែង។ សំណល់អេឡិចត្រូនិក រួមមានឧបករណ៍អេឡិចត្រូនិកដែលហួសសម័យ និងត្រូវបានបោះបង់ចោល ដូចជា កុំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទដៃ ម៉ាស៊ីនបោះពុម្ព ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ថ្ម និងឧបករណ៍អគ្គិសនីផ្សេងៗទៀត។ ទោះបីជាសម្ភារៈមានតម្លៃមួយចំនួនអាចទាញយកបានពីសំណល់អេឡិចត្រូនិកក៏ដោយ ក៏មានតែប្រហែល ៩ ភាគរយប៉ុណ្ណោះនៃសមាសធាតុរបស់វា ដែលជាទូទៅអាចកែច្នៃឡើងវិញដើម្បីចំណេញផ្នែកសេដ្ឋកិច្ច។ សម្ភារៈដែលនៅសេសសល់តម្រូវឱ្យមានការកែច្នៃកម្រិតខ្ពស់ បច្ចេកវិទ្យាកែច្នៃជំនាញ និងការបោះចោលប្រកបដោយបរិស្ថានល្អ…
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល គឺ ប្រទេសជាតិ,ប្រជាជន, ទឹកដី និង ឯករាជ្យភាពជាតិ
កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរសម្រេចឱ្យមានការប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាសាក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន និយាយជារួម និងសម្រាប់សហគ្រាស MSMEs និងសិប្បកម្មកម្ពុជា និយាយដោយឡែក។ ការកំណត់រៀបចំទិវាជាតិនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើតជាវេទិការាជរដ្ឋាភិបាល…
សម្ដេចតេជោ៖ រយៈពេល៦ខែឆ្នាំនេះ ទោះបីកម្ពុជាត្រូវរងឥទ្ធិពលអវិជ្ជមានក៏កម្ពុជានៅតែបន្តឈានទៅមុខលើមាគ៌ាអភិវឌ្ឍន៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រយៈពេល៦ខែឆ្នាំនេះ ទោះបីកម្ពុជាត្រូវរងឥទ្ធិពលអវិជ្ជមាន ក៏កម្ពុជានៅតែបន្តឈានទៅមុខលើមាគ៌ាអភិវឌ្ឍន៍។ តាមរយៈសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា, សម្ដេចតេជោ បានថ្លែងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦នេះ ទោះបីត្រូវទទួលរងឥទ្ធិពលអវិជ្ជមានពីការវិវត្តយ៉ាងស្មុគ ស្មាញនៃសភាពការណ៍អន្តរជាតិ និងឥទ្ធិពលពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាក្តី ក៏ប្រទេសជាតិយើងនៅតែបន្តឈានទៅមុខនៅលើមាគ៌ាអភិវឌ្ឍន៍។ សម្ដេចតេជោ បានបញ្ជាក់ថា ជាក់ស្តែងយើងរក្សាបាននូវស្ថិរភាពនយោបាយ…
ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
រដ្ឋធានីប៉េកាំង៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភាក្សាទ្វេភាគី រវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ដឹកនាំដោយឯកឧត្តម អា ដុង លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន និងចុះហត្ថលេខាលើ «អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩» ។ ការចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនេះគឺជាជំហានយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់ ដែលនឹងក្លាយជាកម្លាំងចលករ ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ឱ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងផ្លែផ្កាជាអតិបរមា…
